សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានចែកកូនឈើដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ

14 ម៉ោងមុន

 

 

ក្រសួងបរិស្ថាននឹងធ្វើការចែកកូនឈើដោយឥតគិតថ្លៃក្នុងរយៈពេល៣ថ្ងៃ ពោលគឺនៅថ្ងៃទី​១០ ដល់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ការចែកនេះនឹងត្រូវធ្វើឡើងនៅទីតាំងមុខ​ក្រសួ​ង​បរិ​ស្ថាន ស្ថិងក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

 

តាមរយៈការផ្សព្វផ្សាយរបស់ក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែមិថុនានេះ បានឱ្យដឹងថា សម្រាប់​ឆ្នាំ​២០២៦នេះ ក្រសួងបានត្រៀមកូនឈើចំនួន៥លានដើម សម្រាប់ចែកជូនប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ដែលក្នុងនោះមានកូនត្នោតចំនួន១,៥លានដើម។ កាលពីឆ្នាំទៅ​ក្រសួង​ក៏បាន​ធ្វើការចែកកូនឈើដោយឥតគិតថ្លៃនេះដូចគ្នា ដោយមានការគាំទ្រយ៉ាងខ្លាំងពីប្រជា​ពល​រដ្ឋ តាមរយៈមកទទួលកូនឈើទៅដាំនៅតាមភូមិដ្ឋានរបស់ខ្លួន។

 

ក្រសួងបានបញ្ជាក់ថា ការដាំដើមឈើនៅតាមមូលដ្ឋាន ជួយឱ្យមូលដ្ឋានស្អាត មានភពបៃតង ស្រូបយកឧស្ម័នផ្ទះកញ្ចក់ បន្សុទ្ធខ្យល់ រួមចំណែកយ៉ាងសកម្ម ក្នុងការឆ្លើយតបទៅនឹង​ការ​ប្រែប្រួល​អាកាសធាតុសកល និងការការពារជីវចម្រុះសម្រាប់មនុស្សជំនាន់ក្រោយ។ ដើមឈើ ទាំងនេះ នឹងក្លាយជាព្រៃឈើធម្មជាតិ ដែលជួយដល់ការថែររក្សាតុល្យភាពប្រព័ន្ធអេកូឡូស៊ី និងជួយលើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការអភិវឌ្ឍគោលដៅលំហែបៃតង៕

ព័ត៌មានទាក់ទង

ក្រសួងបរិស្ថានចែកកូនឈើដោយឥតគិតថ្លៃ រយៈពេល៣ថ្ងៃ ក្រសួងបរិស្ថាន គាំទ្រសហគមន៍តំបន់ការពារធម្មជាតិនៅកម្ពុជា ចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ មន្ទីរបរិស្ថានខេត្តព្រះវិហារ រៀបចំទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ៥ មិថុនា ក្រសួងបរិស្ថានតម្រូវឱ្យក្រុមហ៊ុនរុករករ៉ែមួយនៅខេត្តមណ្ឌលគិរី អនុវត្តតាមច្បាប់ ចៀសវាងផលប៉ះពាល់បរិស្ថាន និងធនធានធម្មជាតិ ប្រជាសហគមន៍សាទរចំពោះអនុក្រឹត្យដែលនិរាករណ៍ស្ដីពីការកំណត់តំបន់សហគមន៍នៃតំបន់ការពារធម្មជាតិ លើផ្ទៃដីជាង ៩០ម៉ឺន ហិកតា ក្នុងខេត្តកោះកុង រាជរដ្ឋាភិបាលចេញអនុក្រឹត្យនិរាករណ៍ការកំណត់តំបន់សហគមន៍ក្នុងតំបន់ការពារធម្មជាតិជាង ៩៣ម៉ឺនហិកតា ក្រសួងបរិស្ថាន បន្តយុទ្ធនាការ «ពន្លកបៃតង» បណ្តុះកូនឈើជាង ៦ម៉ឺនដើម នៅទូទាំងប្រទេស អូស្ត្រាលី និងកម្ពុជា ដាក់ឱ្យដំណើរការកម្មវិធីដើម្បីពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងអភិបាលកិច្ចទឹក ក្រសួងបរិស្ថានបើកយុទ្ធនាការ «ពន្លកបៃតង» ដើម្បីចែកកូនឈើយកទៅដាំនៅទីសាធារណៈ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម