សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងការងារគ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែងជូនពលករនិងអ្នកស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងពៅធិ៍សាត់ នាចុងសប្តាហ៍នេះ

14 ម៉ោងមុន

ដោយ៖ កែវ រតនៈ

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែង ជូនអតីតពលករមកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ នៅខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ នាចុងសប្តាហ៍នេះ តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

 

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងការងារនឹងនាំយកឱកាសការងារ ៨៣,៧៤៣កន្លែង តាមរយៈវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ក្នុងបរិវេណវិទ្យាល័យកំរៀង ស្ថិតក្នុងស្រុកកំរៀង ខេត្តបាត់ដំបង និង ថ្ងៃអាទិត្យ ទី១ ខែមីនា នៅក្នុងបរិវេណវត្តរតនៈភ្នំព្រឹក ស្ថិតក្នុងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។  ចំណែកនៅខេត្តពោធិ៍សាត់ ពិព័រណ៍ការងារនឹងរៀបចំឡើងនៅថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈ ក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន កណ្តៀង ស្ថិតក្នុងស្រុកកណ្តៀង  ខេត្តពោធិ៍សាត់ និងថ្ងៃអាទិត្យ ទី១ ខែមីនា ពិព័រណ៍ការងារនឹងរៀបចំនៅក្នុងបរិវេណសាលាស្រុកក្រគរ ស្ថិតក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់។

 

បើតាមលោក ស៊ុន មេសា តាមរយៈវេទិកាការងារទាំង២ខេត្តនេះ អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើអាចអញ្ជើញមកដាក់ពាក្យ និងសម្ភាសការងារភ្លាមៗជាមួយក្រុមហ៊ុន រោងចក្រ សហគ្រាសធំៗ ដែលចុះទៅផ្ទាល់ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៣រសៀល។ បន្ថែមពីនេះ បងប្អូនអតីតពលករដែលចូលរួមវេទិការការងារនេះ នឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ ព្រមទាំងអាចចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដោយឥតគិតថ្លៃ និងយល់ដឹងពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គមផងដែរ៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

ក្រសួងការងារគ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែងជូនពលករនិងអ្នកស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងពៅធិ៍សាត់ នាចុងសប្តាហ៍នេះ ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត ពលរដ្ឋភៀសសឹកជាង៧រយនាក់បន្ថែមទៀត បានបន្តវិលត្រលប់ទៅលំនៅឋានវិញ ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ ក្រសួងការងារ បន្តពង្រឹងសមត្ថភាពបច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ច ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលដល់មន្ត្រី ក្រសួងការងារ ផ្តល់ការបណ្តុះបណ្តាលពីវិជ្ជាសង្រ្គោះបឋមដល់សិក្ខាកាមជាង ៣០០នាក់ ដើម្បីលើក កម្ពស់សុវត្ថិភាព-សុខភាពការងារ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗនៅកន្លែងធ្វើការ មន្ត្រីជាន់ខ្ពស់ ប.ស.ស. អំពាវនាវដល់មន្ត្រីរាជការក្នុងខេត្តតាកែវ នាំសហព័ទ្ធ (ប្តីឬប្រពន្ធ) និងកូន ក្នុង បន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដំណឹងអំពីការផ្តើមរឹតបន្តឹងវិធានការចរាចរណ៍ផ្លូវគោកជា​ថ្មី ក្រោយផ្អាកមួយរយៈបន្ទាប់ពីប្រទេសជួបបញ្ហាញាំញីដោយសារសង្គ្រាមតាមខ្សែព្រំដែន
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម