សារព័ត៌មានបៃតងប៉ុស្តិ៍

ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ

13 ម៉ោងមុន

 

ដោយ៖ វិចិត្រ

 

ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យមានអ្នកស្លាប់ និងរបួសជារៀងរាល់ថ្ងៃ លើសគ្រោះថ្នាក់សង្គមនានា ពិសេសបានកើនឡើងខ្ពស់ក្នុងឱកាស ដែលមានចរាចរណ៍មមាញឹកនាពិធីបុណ្យនានា ដែលបណ្តាលមកពីកង្វះស្មារតីគោរពច្បាប់ និងកង្វះការប្រុងប្រយ័ត្ន និងការយោគយល់អាធ្យាស្រ័យរបស់អ្នកប្រើប្រាស់ផ្លូវមួយចំនួន។ នេះបើតាមការលើកឡើងនៅក្នុង​លិខិត​អំពាវនាវ ស្តីពី ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវ គោក របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២៦។

 

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន វៀត ណាម ខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានធ្វើការអំពាវនាវ ដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវ ត្រូវបើកបរ ដោយគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដែលក្នុងនោះរួមមាន ១-កុំបើកបរលើសល្បឿនកំណត់។ ត្រូវបន្ថយល្បឿននៅទីកន្លែងប្រជុំ ជន ផ្សារ សាលារៀន វត្តអារាម។ ២-មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬគ្រឿង ញៀន។ ៣-ត្រូវគោរពសិទ្ធិអាទិភាព គោរពភ្លើងសញ្ញា ផ្លាកសញ្ញា និងសញ្ញាបញ្ជារបស់មន្ត្រី នគរបាលចរាចរណ៍ផ្លូវគោក។ ៤-ត្រូវបើកបរក្នុងគន្លងផ្លូវដែលកំណត់ដោយច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរជាន់លើគំនូសសញ្ញាបែងចែកគន្លងផ្លូវ។ ៥-ត្រូវបើកបរ តាមទិសចរាចរណ៍ នៅផ្លូវឯកទិស ដោយមិនត្រូវបើកបរបញ្ច្រាស់ទិសចរាចរណ៍។ ៦-ត្រូវពិនិត្យមើលលក្ខណបច្ចេកទេសយានយន្ត ជាពិសេសសំបកកង់ ហ្វាំង ភ្លើងបំភ្លឺ និងចង្កូត មុននឹងចេញដំណើរ។ ៧-ត្រូវពាក់មួកសុវត្ថិភាពពេលធ្វើដំណើរតាមទោចក្រយានយន្ត និងពាក់ខ្សែក្រវាត់សុវត្ថិភាព ពេលធ្វើដំណើរ តាមរថយន្ត។

 

ក្នុងនោះគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានសំដែងនូវក្តីសង្ឃឹមជឿជាក់ លើអ្នកប្រើប្រាស់ផ្លូវគ្រប់រូបនឹងចូលរួមគោរពអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក៏ដូចជា អនុ វត្តតាមសេចក្តីអំពាវនាវនេះ ដើម្បីនាំមកនូវសុវត្ថិភាព និងសេចក្តីសុខក្សេមក្សាន្ត ក្នុងឱកាស ពិធីបុណ្យចូលឆ្នាំចិន វៀតណាម ខាងមុខនេះ។

 

នៅក្នុងឆ្នាំ២០២៥ គ្រោះថ្នាក់ចរាចរណ៍នៅទាំងប្រទេស បានកើតឡើងចំនួន ២៣៤៥លើក ដែលបណ្តាលឱ្យមានអ្នកស្លាប់ចំនួន ១៤៦៧នាក់ និងអ្នករងរបួសធ្ងន់ស្រាលចំនួន ៣២១១ នាក់។ សម្រាប់ក្នុងខែមករា ដើមឆ្នាំ២០២៦ ធៀបនឹងខែមករា ឆ្នាំ២០២៥ គ្រោះ​ថ្នាក់ចរាចរណ៍ កើន៤២លើក ស្មើ១៩% អ្នកស្លាប់កើន​២៥ នាក់ ស្មើ១៨% និងអ្នករបួស​កើន​៦៤​នាក់ ស្មើ២៣%៕

 

 

ព័ត៌មានទាក់ទង

ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ ក្រសួងការងារ បន្តពង្រឹងសមត្ថភាពបច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ច ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលដល់មន្ត្រី ក្រសួងការងារ ផ្តល់ការបណ្តុះបណ្តាលពីវិជ្ជាសង្រ្គោះបឋមដល់សិក្ខាកាមជាង ៣០០នាក់ ដើម្បីលើក កម្ពស់សុវត្ថិភាព-សុខភាពការងារ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗនៅកន្លែងធ្វើការ មន្ត្រីជាន់ខ្ពស់ ប.ស.ស. អំពាវនាវដល់មន្ត្រីរាជការក្នុងខេត្តតាកែវ នាំសហព័ទ្ធ (ប្តីឬប្រពន្ធ) និងកូន ក្នុង បន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដំណឹងអំពីការផ្តើមរឹតបន្តឹងវិធានការចរាចរណ៍ផ្លូវគោកជា​ថ្មី ក្រោយផ្អាកមួយរយៈបន្ទាប់ពីប្រទេសជួបបញ្ហាញាំញីដោយសារសង្គ្រាមតាមខ្សែព្រំដែន អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បណ្តេញចេញ​ជន​បរទេស​សរុប ៤១៩​នាក់​ ចេញ​ពី​កម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥ រដ្ឋមន្ត្រីក្រសួងការងារ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃ ប.ស.ស. ដើម្បីពិនិត្យផែនការយុទ្ធសាស្ត្រ ក្រសួងការងារបានដោះស្រាយបញ្ចប់សព្វគ្រប់ ចំពោះការទាមទាររបស់កម្មកររោងចក្រ ត្រាយអាំហ្វិន ដ្រេហ្គន ខណៈដែលកម្មករនឹងចូលធ្វើការវិញនៅថ្ងៃស្អែក
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម