សារព័ត៌មានបៃតងប៉ុស្តិ៍

ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត

14 ម៉ោងមុន

ដោយ៖ កែវ រតនៈ

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាងឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋា​ភិបាល​ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ បានអញ្ជើញជាសហធិបតីបើកសិក្ខាសាលាផ្សព្វផ្សាយស្ដីពី "ការអនុវត្ត​របបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ" ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទរដ្ឋបាលខេត្តកំពត ដោយមានអ្នកចូលរួមប្រមាណជាង ១៨០នាក់។

ឯកឧត្តម បានលើកឡើងថា ប្រព័ន្ធគាំពារសង្គមកម្ពុជាកំពុងបោះជំហានទៅមុខយ៉ាងសកម្ម ស្របតាមក្របខណ្ឌគោលនយោបាយជាតិឆ្នាំ២០២៤-២០៣៥។ ក្នុងនោះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាប្រតិបត្តិករតែមួយគត់ដែលផ្តល់សេវាគ្របដណ្តប់លើផ្នែកហានិភ័យការងារ ផ្នែកថែទាំសុខភាព ផ្នែកប្រាក់សោធន និងផ្នែកនិកម្មភាពការងារ ដើម្បីការពារសមាជិក ប.ស.ស. ពីការបាត់​បង់ចំណូលភ្លាមៗ ក្នុងករណីឈឺថ្កាត់ មាតុភាព គ្រោះថ្នាក់ការងារ ពិការភាព ឬចូលនិវត្តន៍។

ឯកឧត្តម បានបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងដល់មន្ត្រីទទួលបន្ទុក​ការងារ ប.ស.ស. ក្នុងខេត្តកំពត អំពីនីតិវិធីចុះបញ្ជិកា និងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដែលចំណេះដឹងទាំងនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះសម្រាប់យកទៅអនុវត្ត និងផ្សព្វផ្សាយបន្តជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងអង្គភាពរបស់ខ្លួនឱ្យបានទូលំទូលាយ។

 ឯកឧត្តម ខាន់ សុខា អភិបាលរង នៃគណៈអភិបាលខេត្តកំពត តំណាង ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត បានបញ្ជាក់ថា ការយល់ដឹងពីរបបសន្តិសុខសង្គម មិនត្រឹមតែជាកាតព្វកិច្ចនោះទេ ប៉ុន្តែគឺជាការការពារសិទ្ធិ និងសុខុមាលភាពផ្ទាល់ខ្លួនរបស់មន្ត្រីគ្រប់រូប។ ឯកឧត្តមអភិបាលរងខេត្តកំពត បានផ្ដាំផ្ញើឱ្យសិក្ខាកាមទាំងអស់ យកចិត្តទុកដាក់ក្រេបជញ្ជក់ចំណេះដឹងពីមន្ត្រីជំនាញ ប.ស.ស. ដើម្បីយល់ច្បាស់ពីនីតិវិធី និងអត្ថប្រយោជន៍នានា ព្រមទាំងជួយផ្សព្វផ្សាយបន្តដល់មន្ត្រីនៅតាមមន្ទីរ អង្គភាព និងរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យបានជ្រួតជ្រាប និងប្រើប្រាស់សិទ្ធិរបស់ខ្លួនបានត្រឹមត្រូវ៕

រូបភាព៖  ប.ស.ស.

ព័ត៌មានទាក់ទង

ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត ពលរដ្ឋភៀសសឹកជាង៧រយនាក់បន្ថែមទៀត បានបន្តវិលត្រលប់ទៅលំនៅឋានវិញ ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ ក្រសួងការងារ បន្តពង្រឹងសមត្ថភាពបច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ច ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលដល់មន្ត្រី ក្រសួងការងារ ផ្តល់ការបណ្តុះបណ្តាលពីវិជ្ជាសង្រ្គោះបឋមដល់សិក្ខាកាមជាង ៣០០នាក់ ដើម្បីលើក កម្ពស់សុវត្ថិភាព-សុខភាពការងារ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗនៅកន្លែងធ្វើការ មន្ត្រីជាន់ខ្ពស់ ប.ស.ស. អំពាវនាវដល់មន្ត្រីរាជការក្នុងខេត្តតាកែវ នាំសហព័ទ្ធ (ប្តីឬប្រពន្ធ) និងកូន ក្នុង បន្ទុកមកចុះឈ្មោះជាសមាជិក ប.ស.ស. ដើម្បីទទួលបានសេវាព្យាបាលដោយឥតគិតថ្លៃ អគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដំណឹងអំពីការផ្តើមរឹតបន្តឹងវិធានការចរាចរណ៍ផ្លូវគោកជា​ថ្មី ក្រោយផ្អាកមួយរយៈបន្ទាប់ពីប្រទេសជួបបញ្ហាញាំញីដោយសារសង្គ្រាមតាមខ្សែព្រំដែន អគ្គនាយកដ្ឋានអន្តោប្រវេសន៍​បណ្តេញចេញ​ជន​បរទេស​សរុប ៤១៩​នាក់​ ចេញ​ពី​កម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កុមារជាង១លាននាក់ បានទៅពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យគន្ធបុប្ផា ក្នុងឆ្នាំ២០២៥
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម