សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា»

02-ធ្នូ-2024 - ម៉ោង 11:04:AM

អត្ថបទ៖ សហការ

ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខា​​សាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិត​​វិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» ដែលរៀបចំឡើងនាព្រឹកថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅ​​សណ្ឋាគារសាន់វ៉េ ភ្នំពេញ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាង​​អង្គការជាតិ អង្គការអន្តរជាតិ តំណាងសមាគម អង្គការវិជ្ជាជីវៈ សរុបប្រមាណជាង៨០នាក់។

ឯកឧត្តម ហេង សួរ បានថ្លែងថា សិក្ខាសាលានេះពិតជាមានសារសំខាន់ ជាពិសេសតាមរយៈការធ្វើបទបង្ហាញ​​ពីវាគ្មិនជំនាញ និងការចូលរួមផ្តល់យោបល់នានា ដើម្បីប្រមូលជាធាតុចូលលើបញ្ហាប្រឈមគ្រោះថ្នាក់ការងារ សុវត្ថិភាព និងសុខភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋ ក៏ដូចជាការផ្តល់នូវធាតុចូលដើម្បីជំរុញនិងលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធបន្តពង្រឹងការអនុវត្តច្បាប់, បទដ្ឋានគតិយុត្តពាក់ព័ន្ធ, និង​​​​​ការទទួលបាននូវកិច្ចគាំពារសង្គមតាមរយៈ ប.ស.ស. ឱ្យកានតែមានតម្លាភាព និងប្រសិទ្ធិភាព។

ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានក្លាយជានិមិត្តរូបនៃសុខភាពក្នុងចិត្តរបស់ប្រជាជន ដោយអាចកាត់បន្ថយបន្ទុកចំណាយ និងធ្វើឱ្យប្រសើឡើងនូវសុខភាពរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកម្ពុជាបានពង្រីកជាបន្តបន្ទាប់នូវប្រព័ន្ធគាពារសង្គមសម្រាប់កម្មករនិយោជិត សំដៅធានាឱ្យបាននូវស្ថេរភាព សន្តិសុខ និរន្តភាពការងារ ប្រាក់ចំណូល និងភាពកក់ក្តៅក្នុងចិត្តរបស់កម្មករនិយោជិត និងគ្រួសារ ដោយបានពង្រីកវិសាលភាពនៃការអនុវត្តរបបសន្តិសុខសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកនៅក្នុងបន្ទុកសមាជិក ប.ស.ស. ដែលជាបង្គោលចរមួយសំខាន់ក្នុងការសម្រេចឱ្យបាននូវកម្មវិធីគ្របដណ្តប់សុខភាពជាសកលរបស់រាជរដ្ឋាភិបាល៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារចាត់ទុក គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ CCFCស្នើសុំសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តតាកែវចំនួន៥ចំនុច រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ មិនមែនជាការបំបិទសិទ្ធិសេរីភាពសហជីពនោះទេ ប.ស.ស. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធចែករំលែកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការ   បន្សំារបបធានារ៉ាប់រងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» មូលនិធិជាតិជំនួយសង្គម ប្រកាសពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ OXFAM រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត​ លើកទី៤ ប្រចាំឆ្នាំ២០២៤ ក្រសួងការងារអះអាងថាមិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួន​​ករណីបង់ថ្លៃសេវាសាធារណៈនានានោះទេ មេធាវី តំណាង ឯកឧត្តម អ៊ាង សុផល្លែត ចេញសេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម