អត្ថបទ៖ កែវ រតនៈ
ក្នុងសេចក្តីជូន ដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះថ្ងៃទី២១វិច្ឆិកា ឆ្នាំ២០២៤នេះបានឱ្យដឹងថា នាពេលថ្មីៗនេះមានជនអនាមិកបានបង្កើតគណនីតេឡេក្រាម ក្លែងក្លាយឈ្មោះ “សម្រាប់និយោ ជក” (https://t.me/EmployerrChat) ដោយបានបន្ថែមអក្សរ “រ”មួយទៀត ក្នុងតំណភ្ជាប់ ដែលស្រ ដៀង នឹងឈ្មោះ ក្រុមតេឡេក្រាមផ្លូវការ “សម្រាប់និយោជក” (https://t.me/EmployerChat) របស់ក្រសួងការងារដែលមានសមាជិកចំនួនជាង ២៥ ០០០ នាក់ ជាមធ្យោបាយទាក់ទងជាមួយបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថានដោយជនអនាមិកបានប្រឌិតព័ត៌មានថា ប្រព័ន្ធបង់ថ្លៃសេវាសាធារណៈរបស់ក្រសួងមានបញ្ហាមិនដំណើរការនិងបង្គាប់ឱ្យបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាស គ្រឹះស្ថានបង់ប្រាក់ទៅកាន់លេខគណនីធនាគារ ឬ QR Code ផ្ទេរប្រាក់របស់ខ្លួនដែលនាំឱ្យមានការខាតបង់ថវិការបស់និយោជក។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ជូនថា ក្រសួងមិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួនទៅបុគ្គលិករដ្ឋបាល ឬតំណាងសហគ្រាសគ្រឹះស្ថាន នោះទេ ក្រៅពីមធ្យោបាយបង់ប្រាក់តាមប្រព័ន្ធ LACMS (https://lacms.mlvt.gov.kh) ដែលមានការណែនាំស្រាប់ក្នុងប្រព័ន្ធអំពីការទូទាត់ថ្លៃសេវា។
ជាមួយគ្នានេះ ក្រសួង កំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះជនប្រព្រឹត្តបទល្មើស។ ក្នុងករណីសង្ស័យ ឬសាកសួរព័ត៌មានបន្ថែមសាធារណជនអាច ទាក់ទងមកកាន់ប្រព័ន្ធ Hotline លេខ ១២៨៦” ឬ“១២៩៧” ឬ ក្រុមតេឡេក្រាមផ្លូវការ “សម្រាប់ និយោជក”(https://t.me/EmployerChat) ឬប្រអប់បណ្តឹងអនាមិករបស់ក្រសួង(https://feedback.mlvt.gov.kh/feedback)៕
រូបភាព៖ ក្រសួងការងារ
03-ធ្នូ-2024 - ម៉ោង 04:00:PM
03-ធ្នូ-2024 - ម៉ោង 08:46:AM
02-ធ្នូ-2024 - ម៉ោង 04:19:PM
02-ធ្នូ-2024 - ម៉ោង 11:04:AM