សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

មូលនិធិជាតិជំនួយសង្គម ប្រកាសពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ

28-វិច្ឆិកា-2024 - ម៉ោង 02:50:PM

អត្ថបទ៖ សំនៀង

សេចក្តីជូនដំណឹងរបស់មូលនិធិជាតិជំនួយសង្គមចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្តីពីការចុះឈ្មោះសិស្សា​នុសិស្ស​ចូលក្នុងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ នៃ “កម្មវិធីជាតិជំនួយ​​សង្គមក្នុងកញ្ចប់គ្រួសារ » បានឱ្យដឹងថា  យោងតាមអនុក្រឹត្យលេខ ៣៧២អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ស្ដីពីការអនុវត្តកម្មវិធីជាតិជំនួយ សង្គមក្នុងកញ្ចប់គ្រួសារ រាជរដ្ឋាភិបាលកម្ពុជាបានដាក់អនុវត្តជាផ្លូវការនាខែមេសា ឆ្នាំ២០២៤ ក្នុងនោះសម្រាប់ការឧបត្ថម្ភអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅ​​បឋម​​សិក្សា និងមធ្យមសិក្សាចំណេះទូទៅ គ្រោងដំណើរការអនុវត្តនៅខែមករា ឆ្នាំ២០២៥ ខាងមុខនេះ។

សេចក្តីជូនដំណឹងបន្តថា ដើម្បីការអនុវត្តកម្មវិធីអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សា​​ចំណេះទូទៅ នៃកម្មវិធីជាតិជំនួយសង្គម ដំណើរការទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព មូល​​និធិជាតិ ជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សូមជម្រាបជូនដល់សិស្សា​​នុសិស្ស ដែលស្ថិតក្នុងគ្រួសារមានបណ្ណសមធម៌(ក្រីក្រ១ និងក្រីក្រ២) អញ្ជើញទៅធ្វើការចុះឈ្មោះចូលក្នុងកម្មវិធីជាតិ​​ជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ ចាប់ពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ តទៅ តាមនីតិវិធីដូចខាងក្រោម៖

១. សិស្សានុសិស្សត្រូវទៅជួបមន្ត្រីកម្មវិធីនៅតាមសាលារៀនដែលខ្លួនកំពុងសិក្សា ដោយភ្ជាប់ទៅជាមួយបណ្ណ សមធម៌ច្បាប់ដើមមានសុពលភាព និងលិខិតចុះឈ្មោះចូលរៀន ដើម្បីធ្វើការបញ្ជាក់ការចុះឈ្មោះចូលរៀនក្នុងប្រព័ន្ធអែប(App)របស់កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ

២. បន្ទាប់មកត្រូវទៅជួបមន្ត្រីកម្មវិធីនៅសាលាឃុំ សង្កាត់ ដោយភ្ជាប់ទៅជាមួយនូវបណ្ណសមធម៌ច្បាប់ដើម មាន​​​​​​សុពលភាព និងលិខិតចុះឈ្មោះចូលរៀន ដើម្បីចុះឈ្មោះចូលក្នុងកម្មវិធី។ ចំពោះការបើកផ្តល់ប្រាក់ឧបត្ថម្ភអាហារូបករណ៍សម្រាប់សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះ ទូទៅ នៃកម្មវិធីជាតិជំនួយសង្គម លើកដំបូង គឺធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤កន្លងទៅ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំ ស្ដីពីដំណើរការគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ ឆ្នាំសិក្សា ២០២៤-២០២៥ ដោយបញ្ជាក់ថា ការ​បើកបវេសនកាល នឹងចាប់ផ្តើមនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រូវបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥៕

រូបភាព៖ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

មន្រ្តីជំនាញក្រសួងការងារ បានចុះទៅដល់ និងកំពុងប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃនីមួយៗដើម្បីរង់ចាំទទួល ប្រជាពលរដ្ឋ និងពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃចូលមកមាតុភូមិវិញ IDEA និងOXFAM រួមគ្នាប្រារព្ធទិវាអន្តរជាតិកម្មករការងារតាមផ្ទះ ក្រោមប្រធានបទ “គាំពារសង្គម និងការងារសមរម្យសម្រាប់កម្មករការងារតាមផ្ទះ”   ទិវា​ជាតិ​អប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ​លើក​ទី​៨ ចាប់ផ្ដើម​ប្រារព្ធ​ក្រោម​ប្រធានបទ «TVET បង្កើត​ឱកាស​ការងារ សាង​ក្តី​សង្ឃឹម​ដល់​យុវជន​» ក្រសួងសង្គមកិច្ចត្រៀមមណ្ឌលចំនួន៣ ដើម្បីទទួលពលរដ្ឋខ្មែរត្រឡប់ពីប្រទេសថៃ ក្រសួងសុខាភិបាលរកឃើញករណីជំងឺផ្តាសាយបក្សី លើស្ត្រីវ័យ៦៥ឆ្នាំម្នាក់ក្នុងខេត្តតាកែវ កម្ពុជា សម្រេចបញ្ឈប់​ការនាំចូលអគ្គិសនី អ៊ីនធឺណិត និងភាពយន្ត​ ពីប្រទេសថៃ រដ្ឋបាលខេត្តតាកែវ រៀបចំពិធីអបអរសាទរខួបលើកទី១៦២ ទិវាពិភពលោកាកបាទក្រហម និងអឍ្ឍចន្ទក្រហម រដ្ឋមន្ត្រីក្រសួងរ៉ែ ថាកម្ពុជាមានអគ្គិសនីគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់នៅទូទាំងប្រទេស ក្រសួងចំនួនបីឯកភាពគ្នាលើរបាយការណ៍វឌ្ឍនភាព និងសំណើរបស់ក្រុមការងារត្រី-វិស័យ លើចំណុចសំខាន់ៗចំនួន៣
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម