សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប.ស.ស. ចុះបញ្ជីសមាជិកក្នុងកម្មវិធីថែទាំសុខភាពតាមរបបភាគទានស្ម័គ្រចិត្តបានជាង៥សែនក្នុងរយៈពេល១ឆ្នាំ

20-វិច្ឆិកា-2024 - ម៉ោង 08:53:AM

អត្ថបទ៖ សហការ

ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានលើកឡើងថា គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២៤នេះ មានរយៈពេលមួយឆ្នាំហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការ របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តចំពោះបុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកជាសមាជិក ប.ស.ស.។

ឯកឧត្តមរដ្ឋលេខាធិការ បានបង្ហាញថា គិតក្នុងរយៈពេលមួយឆ្នាំនេះ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តលវិជ្ជាជីវៈ បានចុះបញ្ជីសមាជិកក្នុងកម្មវិធីថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តមានចំនួនសរុប ៥៦៣ ៦៩៤នាក់ (បុគ្គលស្វ័យនិយោជន៍ចំនួន ៤២៦ ៤៨៦នាក់ និងអ្នកក្នុងបន្ទុកចំនួន ១៣៧ ២០៨នាក់)។ ជារួម ការពង្រីកការគ្របដណ្តប់ការថែទាំសុខភាពសម្រាប់សមាជិក ប.ស.ស. មានចំនួនកើនឡើងសរុបរហូតដល់ ២ ៦៨២ ៤៤២នាក់ ធៀបនឹងឆ្នាំ២០២៣ មានការកើនឡើងប្រមាណជា ៣៤%។ ក្នុងនោះ សមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្តបានទៅប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលជាដៃគូ ប.ស.ស. សរុបមានចំនួន ៧៤១ ៧០៨ដង ក្នុងរយៈពេល១ឆ្នាំមកនេះ។

ឯកឧត្តមរដ្ឋលេខាធិការ លើកឡើងថា ប.ស.ស. ក៏ជាអង្គភាពមួយដែល រាជរដ្ឋាភិបាល បានចាត់តាំងឱ្យអនុវត្តកម្មវិធី ផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ ដែលជាសមាជិក ប.ស.ស. (របបភាគទានជាកាតព្វកិច្ច) ដោយរយៈពេលមួយឆ្នាំគិតពីខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកផ្តល់ជូនម្តាយចំនួន ១១៦ ៣៦៦នាក់ និងកូនចំនួន ១១៤ ៤៩៨នាក់ គិតជាទឹកប្រាក់សរុប ៩៣ ០៣០លានរៀល។ ជាមួយគ្នានេះ បើគិតចាប់ពីអនុវត្តកម្មវិធីនេះកាលពីខែសីហា ឆ្នាំ២០២៣មក ប.ស.ស. បានបើកផ្តល់ជូនទៅម្តាយចំនួន ៥៦៥ ៤៤៣នាក់ និងកូនចំនួន ៥៥២ ៨៩៤ នាក់ គិតជាទឹកប្រាក់សរុប ២៨៣ ១៩៥លានរៀល ។

គួរបញ្ជាក់ថា ចាប់តាំងពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធី របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត ក្រុមការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាននិងកំពុងបន្តចុះផ្សព្វផ្សាយតាមរាជធានី ខេត្ត និងចុះយុទ្ធនាការផ្ទាល់តាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនយ៉ាងសកម្មនៅរាជធានី ខេត្តទូទាំងប្រទេស រួមនិងការផ្សព្វផ្សាយតាមបណ្តាញសង្គមផ្លូវការដូចជា Facebook, Telegram, YouTube, TikTok និងតាមបណ្តាញសង្គមរបស់សិល្បករ តារាចម្រៀង និងអ្នកមានប្រជាប្រិយភាពក្នុងបណ្ដាញសង្គមយ៉ាងផុសផុល។ លើសពីនេះទៀត ក៏មានក្រុមការងារចុះទៅធ្វើការចុះបញ្ជិកាចល័តដោយផ្ទាល់នៅតាមទីប្រជុំជន ផ្សារ ក្រសួង ស្ថាប័ន និងបានដាក់ឱ្យអនុវត្តការចុះបញ្ជីតាម Online (Nssf Member App) ចាប់តាំងពីថ្ងៃទី  ០១ ខែសីហា ឆ្នាំ២០២៤មកើម្បីជួយសម្រួលបន្ថែមដល់ប្រជាជន ក្នុងការចុះបញ្ជី និងទទួលបានបណ្ណសមាជិក៕

រូបភាព៖ ប. ស. ស​.

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារចាត់ទុក គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ CCFCស្នើសុំសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តតាកែវចំនួន៥ចំនុច រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ មិនមែនជាការបំបិទសិទ្ធិសេរីភាពសហជីពនោះទេ ប.ស.ស. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធចែករំលែកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការ   បន្សំារបបធានារ៉ាប់រងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» មូលនិធិជាតិជំនួយសង្គម ប្រកាសពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ OXFAM រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត​ លើកទី៤ ប្រចាំឆ្នាំ២០២៤ ក្រសួងការងារអះអាងថាមិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួន​​ករណីបង់ថ្លៃសេវាសាធារណៈនានានោះទេ មេធាវី តំណាង ឯកឧត្តម អ៊ាង សុផល្លែត ចេញសេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម