សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

យល់ដឹងពីសេវាថែទាំសុខភាពសម្រាប់វិស័យឯកជនរបស់ប.ស.ស

19-វិច្ឆិកា-2024 - ម៉ោង 09:22:AM

អត្ថបទ៖ សំនៀង 

យោងតាមខិតប័ណ្ណព័ត៌មានរបស់ បេឡាជាតិរបបសន្តិសុខសង្គម ហៅកាត់ ប.ស.ស បានបង្ហាញថា  ការថែ​​ទាំ​​សុខភាពសម្រាប់​វិស័យឯកជន ចែកជា៥ផ្នែកធំៗរួមមាន៖

ផ្នែកទី១៖ តើអ្វីទៅជាការធានារ៉ាប់រងផ្នែកថែទាំសុខភាព?

ការធានារ៉ាប់រងផ្នែកថែទាំសុខភាពសំដៅដល់ការព្យាបាល និងថែទាំ វេជ្ជសាស្ត្រ នៅមន្ទីរពេទ្យដែលជាដៃគូ ប.ស.ស. សេវាបង្ការសុខភាព និងប្រាក់បំណាច់ប្រចាំថ្ងៃ ពេលមិនអាចទៅធ្វើការបានដោយសារតែមានជំងឺ គ្រោះថ្នាក់ចៃដន្យណាមួយ និងប្រាក់បំណាច់លំហែមាតុភាព ពេលសម្រាក មុន និងក្រោយពេលសម្រាលកូនរួច។ កម្មករនិយោជិត អាចទៅព្យាបាលនៅមន្ទីរពេទ្យដែលជាដៃគូរបស់ ប.ស.ស. ដោយមិនចាំបាច់បង់ប្រាក់។ សូមចំណាំមន្ទីរពេទ្យដែលជាដៃគូ របស់ ប.ស.ស. ត្រូវសម្លឹងរកមើលរូបឡូហ្គូ ប.ស.ស។

ផ្នែកទី២៖ តើភាគទានរបបសន្តិសុខសង្គមជាបន្ទុករបស់នរណា?

និយោជក ឬម្ចាស់សហគ្រាស គ្រឹះស្ថាន មានកាតព្វកិច្ចបង់ភាគទាន របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពទាំងស្រុង ដែលអត្រាភាគទានកំណត់ស្មើនឹង ២.៦% នៃប្រាក់ឈ្នួលជាប់ភាគទានរបស់កម្មករនិយោជិតមកក្នុងគណនី ប.ស.ស តាមធនាគារដែលបានកំណត់យ៉ាងយូរបំផុតត្រឹម ថ្ងៃទី១៥ នៃខែបន្ទាប់ និងត្រូវមានកាតព្វកិច្ចផ្តល់របាយការណ៍អំពីចំនួន កម្មករនិយោជិតទាំងអស់មក ប.ស.ស. យ៉ាងយូរបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់។

ផ្នែកទី៣៖ អត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព

នៅក្នុងផ្នែកទី៣នេះត្រូវបានបែងចែកជាបីផ្នែកសំខាន់ផ្សេងទៀតរួមមាន សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រ លក្ខណ្ឌទទួលបានប្រាក់បំណាច់ប្រចាំឆ្នាំ និងប្រាក់វិភាជន៍បូជាសព។ សម្រាប់សេវាព្យាបាល និងថែទាំវេជ្ជសាស្ត្រមាន៖

១ សេវា​​ព្យា​បាលក្នុងមន្ទីរពេទ្យ និងសេវាពិគ្រោះជំងឺក្រៅ សេវាព្យាបាលថែទាំតាមបច្ចេកទេសពេទ្យ ការពិនិត្យរកមុខសញ្ញា ជំងឺ ការធ្វើតេស្តឈាម ទឹកនោម ឬលាមក ដើម្បីពិនិត្យរកមើលជំងឺផ្សេងៗទៀត ការថតរូបអេកូ ឧបករណ៍វះកាត់ ដែលជាតម្រូវការចាំបាច់ សម្រាប់ការ ព្យាបាល និងថ្នាំពេទ្យតាមវេជ្ជបញ្ហា។

២. សេវាសង្គ្រោះបន្ទាន់សំដៅលើការជួយសង្គ្រោះ ដោយមិនមានការគ្រោងទុកជាមុនដើម្បី សង្គ្រោះជីវិត ឬការពារមិនឱ្យបាត់បង់អវៈយវៈ ណាមួយនៃសរីរាង្គរបស់អ្នកជំងឺ ឬជនរងគ្រោះ។

៣ សេវាព្យាបាលដោយស្អំ និងដោយចលនា

៤ សេវាសម្រាលកូន និងសេវាថែទាំមុន និងក្រោយសម្រាល

៥ សេវាស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រ ផ្នែកថែទាំសុខភាពគឺផ្តល់ជូនតែសេវាវេជ្ជសាស្ត្រមានដូចជា ការផ្តល់ ការជួសជុល ឬការផ្តល់ជាថ្មី អវៈយវៈសិប្បនិម្មិត រណប ឬឧបករណ៍ជំនួយ ការហ្វឹកហាត់កាយសម្បទាឡើងវិញ ការព្យាបាលដោយចលនា និងការ ផ្តល់សេវាវេជ្ជសាស្ត្រដទៃទៀត។

៦ សេវាបញ្ជូនអ្នកជំងឺ ឬជនរងគ្រោះ និងសេវាបញ្ជូនសព សេវាបញ្ជូនអ្នកជំងឺឬជនរងគ្រោះ ត្រូវផ្តល់ជូនតែក្នុងករណីសង្គ្រោះ បន្ទាន់ ដោយរថយន្តគិលានដ្ឋានសង្គ្រោះរបស់មូលដ្ឋានសុខាភិបាល ឬ តាមមបាយផ្សេងទៀតដែលមានលិខិតបញ្ជាក់ច្បាស់លាស់។ សេវាបញ្ចូនសព ឬបញ្ជូនអ្នកជំងឺធ្ងន់ធ្ងរព្យាបាលមិនជាសះស្បើយអាចធ្វើតាមមធ្យោយបញ្ចូនរបស់មូលដ្ឋានសុខាភិបាល ឬតាមមធ្យោបាយជាក់ស្តែងផ្សេងទៀត។

៧ សេវាបង្ការសុខភាព ប.ស.ស. ផ្តល់ជូននូវសេវាបង្ការសុខភាពជូនសមាជិក ដែលរួមមាន៖ . សេវាចាក់វ៉ាក់សាំងជំងឺឆ្កែឆ្កួត សេវាចាក់សេរ៉ូម ប្រឆាំងជំងឺឆ្កែឆ្កួត  សេវាចាក់សេរ៉ូម ប្រឆាំងជំងឺតេតាណូស  សេវាចាក់សេរ៉ូម ប្រឆាំងពិសពស់ សេវាពិនិត្យឈាមរកជំងឺពក ក មាន ៖ TSH(Thyroid-stimulating hormone) & Free T3(Free Triiodothyronine) Free T4(Free Thyroxine) សេវាពិនិត្យឈាមកំណត់អបោធាតុមហារីកក្រោយការព្យាបាលជំងឺ មហារីកដោយវះកាត់ និង/ឬក្រោយការព្យាបាលជំងឺមហារីកដោយចាក់ គីមី និង/ឬក្រោយការព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មីអ៊ិចមាន៖ CA15-3 (Cancer Antigen15-3), CA19-9 (Cancer Antigen 19-9). Ca125 (Cancer Antigen 125), PSA (Prostate-Specific Antigen). HCG (Beta-Human Chorionic Gonadotropin) សេវាបង្ការដែលបានកំណត់ខាងលើនេះ ត្រូវផ្ដល់ដោយមូលដ្ឋាន សុខាភិបាលសាធារណៈ ឬវិទ្យាស្ថានសាធារណៈ។

ចំណាំ៖ សេវានេះមិនត្រូវបានទូទាត់សងវិញចំពោះការប្រើប្រាស់សេវា នៅមូលដ្ឋានសុខាភិបាលឯកជន ឬ​​មន្ទីរ​​ពិសោធន៍ឯកជនក្នុង ឬក | ប្រទេសឡើយ លើកលែងតែមានការអនុញ្ញាតជាមុនពី ប.ស.ស.។

លក្ខខណ្ឌទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃ

ដើម្បីទទួលបាន ប្រាក់បំណាច់ប្រចាំថ្ងៃ សម្រាប់រយៈពេល សម្រាកព្យាបាលជំងឺ លុះត្រាតែសមាជិក ប.ស.ស. បាន​​អាក់ខានការងារ ចាប់ពី ៨ថ្ងៃឡើងទៅតាមវេជ្ជបញ្ហានៅក្នុងមូលដ្ឋានសុខាភិបាលដែលជា ដៃគូ ប.ស.ស. និងបានបង់ភាគទានចំនួន ២ខែជាប់គ្នា ឬយ៉ាងតិច៦ខែ ក្នុងអំឡុងពេល ១២ខែចុងក្រោយគិតមកដល់ខែដែលមានបញ្ហាសុខភាព និងកំពុងបំពេញការងារ។

ដើម្បីទទួលបាន ប្រាក់បំណាច់មាតុភាព ចំនួន ៩០ថ្ងៃលុះត្រាសមាជិក ប.ស.ស. បានបង់ភាគទានមក ប.ស.ស. យ៉ាងតិច ៩ខែក្នុង អំឡុងពេល ១២ខែចុងក្រោយ គិតមកដល់ខែដែលសម្រាលកូន។

ចំណាំ៖ ប្រសិនបើការសម្រាលកូនធ្វើឡើងនៅមន្ទីរពេទ្យ ដែលមិនមែនជា ដៃគូជាមួយ ប.ស.ស. សាមីខ្លួនដែលជាអ្នកសម្រាលត្រូវតាមដានសុខភាព ក្រោយសម្រាលនៅមន្ទីរពេទ្យដៃគូ ប.ស.ស. ។

ប្រាក់វិភាជន៍បូជាសព៖ ប្រាក់វិភាជន៍បូជាសព ផ្នែកថែទាំសុខភាពកំណត់ស្មើនឹង ២លានរៀល សម្រាប់សិទ្ធិវន្ត ឬអ្នកចាត់ចែងបូជាសពសមាជិក ប.ស.ស. ។

ផ្នែកទី៤៖ សេវា ឬការព្យាបាលដែលមិនរាប់បញ្ចូល

សេវាមួយចំនួនដែលមិនត្រូវបានរាប់បញ្ចូលក្នុងធានារ៉ាប់រងនេះរួមមាន៖

  • ការព្យាបាលទាំងឡាយណាដែលមិនគិតថ្លៃដែលមាន ចែងក្នុងគោលនយោបាយសុខាភិបាលសាធារណៈ

- ការថែទាំធ្មេញ (ការសម្អាត ការប៉ះ និងការដាក់ធ្មេញ) ការព្យាបាល និងការវះកាត់ប្តូរភេទ ការផ្សាំ ឬប្តូរសរីរាង្គផ្សេងៗសេវាបង្កកំណើតដោយសិប្បនិម្មិត ការព្យាបាលដោយខ្លួនឯង ការព្យាបាល ឬវះកាត់ដើម្បីកែសម្ផស្ស ឧបករណ៍ជំនួយភ្នែកសិប្បនិម្មិត និងការព្យាបាលដោយ កាំរស្មីឡាស៊ែ ការព្យាបាលញៀនសុរា និងផ្តាច់គ្រឿងញៀន ការព្យាបាលការអសមត្ថភាពផ្តល់កំណើត ការវះកាត់ដោយដាក់គ្រាប់ភ្នែកសិប្បនិម្មិត ការវះកាត់បេះដូង និងសរសៃឈាមបេះដូង ការលាងឈាមការត្រួតពិនិត្យសុខភាពទូទៅ។

ចំណាំ៖ ករណីសង្គ្រោះបន្ទាន់ គ្រប់សេវាដូចបានចែងខាងលើត្រូវបានផ្តល់ជូន។

ផ្នែកទី៥៖ ការផ្តល់សេវាប្រភេទជំងឺរ៉ាំរ៉ៃ

ការផ្តល់សេវាចំពោះជំងឺរ៉ាំរ៉ៃ និងសម្រាកពេទ្យត្រូវធ្វើឡើងតែក្នុងមូលដ្ឋាន សុខាភិបាលសាធារណៈ នឹងត្រូវប្រើប្រាស់ឱសថសារវន្តតែប៉ុណ្ណោះ។ ចំពោះឱសថព្យាបាលក្រៅពីបញ្ជីថ្នាំនៅក្នុងមន្ទីរពេទ្យអ្នកជំងឺត្រូវបង់ថ្លៃ ថ្នាំដោយខ្លួនឯង លើកលែងតែថ្នាំព្យាបាលជំងឺទឹកនោមផ្អែម និងជំងឺលើស សម្ពាធឈាម ដែលមិនមាននៅក្នុងមន្ទីរពេទ្យ និងការព្យាបាលជំងឺមហារីក ដោយប្រើសារធាតុគីមីដែលត្រូវទូទាត់តាមសេវាព្យាបាលនីមួយៗ។ ប្រភេទជំងឺរ៉ាំរ៉ៃទាំងនេះមានដូចជា៖

១. ជំងឺខ្សោយបេះដូង

២. ជំងឺសាច់ដុំបេះដូង

៣. ជំងឺរលាកថ្លើមប្រភេទបេរ៉ាំរ៉

៤. ជំងឺរលាកថ្លើមប្រភេទសេរ៉ាំរ៉ៃ

៥. ជំងឺតម្រងនោមរ៉ាំរ៉

៦. ជំងឺក្រិន

៧. ជំងឺសរសៃឈាមក្រហមបេះដូង

៨. ជំងឺវិបត្តិចង្វាក់បេះដូង

៩. ជំងឺក្រិនសរីរាង្គ

១០.ជំងឺវិកលចរិត

១១. ជំងឺលុយពុស

១២. ជំងឺតាឡាសសឺមី៕

 រូបភាព៖ ប. ស. ស.

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារចាត់ទុក គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ CCFCស្នើសុំសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តតាកែវចំនួន៥ចំនុច រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ មិនមែនជាការបំបិទសិទ្ធិសេរីភាពសហជីពនោះទេ ប.ស.ស. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធចែករំលែកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការ   បន្សំារបបធានារ៉ាប់រងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» មូលនិធិជាតិជំនួយសង្គម ប្រកាសពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ OXFAM រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត​ លើកទី៤ ប្រចាំឆ្នាំ២០២៤ ក្រសួងការងារអះអាងថាមិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួន​​ករណីបង់ថ្លៃសេវាសាធារណៈនានានោះទេ មេធាវី តំណាង ឯកឧត្តម អ៊ាង សុផល្លែត ចេញសេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម