សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ភាគីពាក់ព័ន្ធរៀចំវេទិកាប្រចាំឆ្នាំថ្នាក់តំបន់រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករ និយោជិក លើកទី៣

03-វិច្ឆិកា-2024 - ម៉ោង 02:19:PM

អត្ថបទ៖ កែវ រតនៈ

នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ អង្គការអុកស្វាម និងដៃគូ បានរៀបចំវេទិកាប្រចាំឆ្នាំថ្នាក់តំបន់រវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិតក្រោមមូលបទ៖ គាំពារសង្គម​​សម្រាប់ទាំងអស់គ្នា ដើម្បី​អន្តរកាលប្រកបដោយយុត្តិធម៌នៅកម្ពុជា។ វេទិកានេះរៀបចំនៅសួនទឹកគជ់​​ស្វាយព្រៃ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

វេទិកាថ្នាក់តំបន់ និងថ្នាក់ជាតិនេះមានការចូលរួមពីថ្នាក់ដឹកសហគមន៍ និងតំណាងកម្ម ករនិយោជិត តំណាង​​ក្រសួង-មន្ទីរ និងរដ្ឋបាលខេត្ត ទាំងក្នុង និងជុំវិញតំបន់ប៉ូលសេដ្ឋកិច្ចសំខាន់និមួយៗ ជាច្រើនរូប គោលបំណងដើម្បី  ពង្រឹងគណនេយ្យភាពសង្គម ក្នុងប្រព័ន្ធគាំពារសង្គមកម្ពុជាតាមរយៈកិច្ចសន្ទនាសង្គម រវាងថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ជាមួយនិយតករនិងប្រតិបត្តិករ នៃរបបសន្តិ​សុខសង្គម ស្ដីពីវឌ្ឍនភាព បញ្ហាប្រឈម និងផែនការរបស់បេឡាជាតិសន្តិ- សុខសង្គម ដើម្បីធានា គាំ​ពារសង្គមសម្រាប់ទាំងអស់គ្នា ដើម្បីអន្តរកាលប្រកបដោយ យុត្តិធម៌ នៅកម្ពុជា។  ស្វែងយល់ពីការយល់ឃើញ បញ្ហាប្រឈម និងសំណើនានា របស់ថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ស្ដីពីរបប និងអត្ថ​ប្រយោជន៍នៃរបបសន្តិសុខសង្គម ដើម្បី ឆ្លើយតបទៅនឹងអន្តរកាលប្រកបដោយយុត្តិធម៌។  ពង្រឹងកិច្ចសហការគ្នា និងកិច្ចសន្ទនាសង្គម រវាងនិយតករ និងប្រតិបត្តិករ នៃរបបសន្តិសុខ សង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត ដើម្បីស្ដាប់កង្វល់ សំណើ និងចងក្រងធាតុចូលនានា ដែលជាឧត្តមប្រយោជន៍ដល់ការតាក់តែងគោល។

លោក តាន់ វិសាល តំណាងអង្គការអុកស្វាម បានមានប្រសាសន៍ថា កិច្ចគាំពារសង្គម គឺជាប្រព័ន្ធនៃកម្មវិធីដែលបង្កើតឡើងដើម្បីជួយទប់ទល់នឹងហានិភ័យ និងភាពងាយរងគ្រោះនៃវ​ដ្ដជីវិតមនុស្សគ្រប់ៗគ្នា ដូចជាពិការភាព ជំងឺ ភាពអត់ការងារធ្វើ អាយុចាស់ និងគ្រោះមហន្តរាយជាដើម។ លោក តាន់ វិសាលបញ្ជាក់ថា ការគាំពារសង្គមគឺជាសិទ្ធិមិនមែនជាមនុស្សធម៌នោះទេ។

ជាមួយគ្នានេះ ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ដើម្បីកិច្ចគាំពារសង្គម បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គមបានធ្វើការងារជាច្រើនជាក់ស្ដែង ពីមុនអ្នកដែលមានប័ណ្ណបេឡាជាតិសន្តិសុខសង្គមគឺប្រើបានតែម្នាក់ឯង តែកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣  សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសដាក់ឱ្យដំណើរការរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមបែបវិភាគទានដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកដែលនៅក្នុងបន្ទុកសមាជិក ប. ស. ស. ផងដែរ ដែលរហូតមកដល់ពេលនេះមានអ្នកចុះឈ្មោះជាសមាជិក ប. ស. ស.រហូតដល់ទៅ ជាង៥៣ម៉ឺននាក់។

​គួរបញ្ជាក់ថា វេទិកាប្រចាំឆ្នាំនេះនឹងត្រូវរៀបចំបិទបញ្ចប់ នៅរាជធានីភ្នំពេញនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពី តំបន់១ បានប្រារព្ធធ្វើនៅខេត្តព្រះសីហនុកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ តំបន់២ ប្រារព្ធធ្វើនៅខេត្តសៀមរាប កាលពី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ និងតំបន់៣ ប្រារព្ធធ្វើនៅខេត្តស្វាយរៀងនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤៕

ព័ត៌មានទាក់ទង

រដ្ឋមន្ត្រីក្រសួងការងារចាត់ទុក គ្រូបច្ចេកទេសជាកម្លាំងចលករដ៏សំខាន់ក្នុងកម្មវិធី TVET ១,៥លាននាក់ CCFCស្នើសុំសហប្រតិបត្តិការជាមួយអាជ្ញាធរខេត្តតាកែវចំនួន៥ចំនុច រដ្ឋមន្ត្រីក្រសួងការងារបញ្ជាក់ថា ការបង្រួបបង្រួមអង្គការវិជ្ជាជីវៈ មិនមែនជាការបំបិទសិទ្ធិសេរីភាពសហជីពនោះទេ ប.ស.ស. ស្នើដល់គ្រប់ភាគីពាក់ព័ន្ធចែករំលែកធាតុចូលឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តគម្រោងស្ដីពី ការពង្រឹងការ   បន្សំារបបធានារ៉ាប់រងសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់ ពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី «បញ្ហាប្រឈមគ្រោះថ្នាក់ការងារ និងសុខភាពសុវត្ថិភាពសម្រាប់កម្មករនិយោជិតវិស័យសំណង់ និងឡឥដ្ឋនៅកម្ពុជា» មូលនិធិជាតិជំនួយសង្គម ប្រកាសពីកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅ OXFAM រៀបចំវេទិកាប្រចាំឆ្នាំថ្នាក់ជាតិរវាងបេឡាជាតិសន្តិសុខសង្គម ជាមួយថ្នាក់ដឹកនាំសហគមន៍ និងតំណាងកម្មករនិយោជិត​ លើកទី៤ ប្រចាំឆ្នាំ២០២៤ ក្រសួងការងារអះអាងថាមិនមានគោលការណ៍ឱ្យមន្ត្រីផ្សព្វផ្សាយលេខគណនីធនាគារផ្ទាល់ខ្លួន​​ករណីបង់ថ្លៃសេវាសាធារណៈនានានោះទេ មេធាវី តំណាង ឯកឧត្តម អ៊ាង សុផល្លែត ចេញសេចក្តីបំភ្លឺចំពោះការផ្សព្វផ្សាយព័ត៌មានមិនពិតរបស់ទណ្ឌិតឈ្មោះ អ៊ឹង លីប៉េង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម