សារព័ត៌មានបៃតងប៉ុស្តិ៍

គន្លឹះសំខាន់នៃការរៀនត្រៀមប្រលងបាក់ឌុបដើម្បីទទួលបាននិទ្ទេសល្អ

23-កក្តដា-2024 - ម៉ោង 01:45:PM

អត្ថបទ៖ យូ វាសនា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជននិងកីឡាបានចែករំលែកបទពិសោធន៍ដើម្បីឲ្យការប្រឡងបាក់ឌុបជាប់ទទួលបាននិទ្ទេសល្អ ខណៈពេលសម័យប្រឡងបាក់ឌុបនៅសល់ប្រមាណពីរខែទៀតប៉ុណ្ណោះ ត្រូវអនុវត្តទៅតាមគោលការណ៍ទាំង៤នេះ ទី១. ចូលរួមរៀនថ្នាក់បំប៉នបន្ថែម ទី២. ត្រូវចេះសង្ខេបមេរៀន និងរំលឹកមេរៀន ទី៣. ធ្វើលំហាត់ឱ្យច្រើន និងទី៤.ថែរក្សាសុខភាពឱ្យល្អ។

ការផ្តល់គន្លឹះដល់សិស្សនេះ ធ្វើឡើងក្នុងពេលដែលឯកឧត្តមបណ្ឌិត ជួបសំណេះសំណាលជាមួយសិស្សថ្នាក់ទី១២ នៃវិទ្យាល័យហ៊ុន សែនពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម កាលពីពេលថ្មីៗ​នេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បន្តថា ក្នុងដំណាក់កាលនេះ សិស្សមិនមានពេលវេលាច្រើនសម្រាប់មើល​មេរៀន​ទាំងអស់គ្រប់មុខវិជ្ជានោះទេ ដូច្នេះ សិស្សានុសិស្សត្រូវត្រៀមសៀវភៅមួយសម្រាប់សង្ខេបមេរៀនទៅតាមមុខវិជ្ជា និងមេរៀន​សំខាន់ៗ​ដែលអាចទទួលបានពិន្ទុច្រើន។

ឯកឧត្តមបណ្ឌិតបន្តថា នៅសល់រយៈពេល ២ខែទៀតប៉ុណ្ណោះ សិស្សានុសិស្សថ្នាក់ទី១២ នឹងត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប ដែលបានខិតខំរៀនអស់១២ឆ្នាំ ហើយបើបូកបញ្ចូលទាំងថ្នាក់មត្តេយ្យទៀត អាច១៣ ទៅ១៤ឆ្នាំ ដែលវា​ក៏ជាការវិនិយោគដ៏ច្រើនរបស់ឪពុកម្ដាយផងដែរ។ ដូច្នេះ សិស្សានុសិស្សថ្នាក់ទី១២ ត្រូវបន្តខិតខំប្រឹងប្រែងរៀនសូត្រ និងពង្រឹង​សមត្ថភាពឱ្យខ្លាំង ដើម្បីជោគជ័យក្នុងការប្រឡងបាក់ឌុបថ្ងៃខាងមុខ។

 

សម្រាប់ការប្រឡងបាក់ឌុបខាងមុខនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំ លើកទឹកចិត្តសិស្សានុសិស្សមុនប្រឡងត្រូវគេងឱ្យលក់ និងគេងបានគ្រប់គ្រាន់, រៀនសមាធិ, ទទួលទានអាហារឱ្យបានគ្រប់គ្រាន់, ហូបទឹកឱ្យបានគ្រប់គ្រាន់, គ្រប់គ្រងអារម្មណ៍កុំឱ្យភ័យ, ផ្ចង់លើការរៀនសូត្រ ចេះសង្ខេបមេរៀន និងចេះស្មានថា អាចប្រឡងចេញមេរៀនអ្វី? ហើយបើចេញមេរៀននោះ ត្រូវសរសេរ​របៀបម៉េច? ។ ដូច្នេះ ក្នុងមួយពេលត្រូវរៀនក្នុងកម្រិតមួយដែលអាចចាំបាន ។ចេះសម្រាកខ្លះ បន្ទាប់មកទើបរៀនថែមទៀត។ ប្រសិនបើសិស្សានុសិស្សព្យាយាម និងអនុវត្តវិធីទាំងនេះក្នុងរយៈពេល២ខែនេះ និងរំលឹកមេរៀនបានគ្រប់មុខវិជ្ជាទាំងអស់។ ទន្ទឹមគ្នានេះ ត្រូវមានការបង្រៀនគាំទ្រ និងសួរនាំលោកគ្រូ អ្នកគ្រូបន្ថែម៕

ព័ត៌មានទាក់ទង

ក្រសួងការងារ នឹងនាំយកឱកាសការងារជាង ៩ម៉ឺនកន្លែងជូនដល់អតីតពលករដែលត្រឡប់មកពីប្រទេសថៃ យុវជន និងពលរដ្ឋនៅក្នុងខេត្តសៀមរាបនៅថ្ងៃស្អែកនេះ ក្រសួងសាធារណការ គ្រោងបង្កើតប្រព័ន្ធសេនស័រ Sensor បំពាក់លើរថយន្តដឹកអ្នកដំណើរ និងរថយន្តដឹកជញ្ចូន ខេត្ត៤ជាប់សមុទ្រមានឱកាសការងារជិត៧ពាន់កន្លែងកំពុងរង់ចាំអតីតពលករ​មកពី​ថៃនិងអ្នកកំពុងរកការងារធ្វើ ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប ក្រសួងការងារ បន្តពង្រីកយុទ្ធនាការទប់ស្កាត់ពលកម្មកុមារ និងជំរុញការចុះបញ្ជិកា ប.ស.ស. អង្គការអុកស្វាម លើកឡើងពីតួនាទីដ៏សំខាន់របស់ស្ត្រីក្នុងវិស័យកសិ-ស្បៀងអាហារកម្ពុជា និងសារៈសំខាន់នៃកិច្ចគាំពារសង្គម ការវិនិយោគលើសុខុមាលភាព សុវត្ថិភាព និងការអភិវឌ្ឍកុមារ គឺជាការកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំនៃមូលធនមនុស្សប្រកបដោយសក្តានុពល ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម