សារព័ត៌មានបៃតងប៉ុស្តិ៍

ឧកញ៉ា ឡេង ចាន់ណា ដែលឆបោកលុយប្រជាពលរដ្ឋរឿងដីធ្លីផ្ទះ និងការវិនិយោគរាប់លានដុល្លារ ត្រូវបានចាប់ខ្លួន

13-មិនា-2024 - ម៉ោង 12:44:PM

ភ្នំពេញ៖ ដោយ វាសនា.RP10


ឧកញ៉ា ឡេង ចាន់ណា ប្រធានក្រុមហ៊ុន «ប្រ៊ីនលាន ស៉ីធីវើល» ត្រូវបានកម្លាំងនគរបាលខេត្តសៀម រាបចាប់ខ្លួនហើយ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នេះបើយោងតាមការចេញផ្សាយរបស់សាលាដំបូងខេត្តសៀមរាប។​

អ្នកនាំពាក្យ អយ្យការសាលាដំបូងខេត្តសៀមរាប បានបញ្ជាក់នៅលើគេហទំព័រហ្វេសបុកផ្លូវការថា៖ ការឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងគូរកនធ្វើឡើងដោយផ្អែកតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋពាក់ព័ន្ធនឹងងបទល្មើសឆបោក រំលោភលើទំនុកទុកចិត្ត និងចេញមូលប្បទានបត្រ គ្មានសាច់ប្រាក់។

 

អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាបបានបញ្ជាក់ទៀតថា«ជនសង្ស័យនិងបក្ខពួក នឹងត្រូវបញ្ចូនទៅអយ្យការសាលាដំបូងខេត្តសៀមដើម្បីចាត់ការតាមនិតិវិធីច្បាប់»

អ្នកស្រី ឡេង ចាន់ណា ដែលមានងាជាឧញ៉ា ដែលត្រូវបានប្រជាពលរដ្ឋរាប់ពាន់នាក់ចោទថាបានឆរបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគដោយបានការប្រាក់ខ្ពស់នោះ ទីបំផុតអ្នកខ្លះបានការប្រាក់ស៊ីតែប៉ុន្មានខែ ក៏លែងបានរហូត។ ប្រជាពលរដ្ឋខ្ទង់ពាន់នាក់ បានចាញ់បោកឧកញ៉ា ឡេង ចាន់ណា ដោយខ្លះខ្ចីលុយពីធនាគារ ដើម្បីមកវិនិយោគជាមួយនឹងក្រុមហ៊ុនខាងលើ  តែរហូតមកដល់ពេលនេះពួកគាត់ត្រូវសងធនាគារវិញយ៉ាងលំបាកលំបិនបំផុត ក៏ព្រោះតែចាញ់ការលួងលោម ឆាបោករបស់ឧកញ៉ាខាងលើ រួមទាំងបក្ខពួក។

 

សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានចេញសេចក្តីបំភ្លឺមួយដោយប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៉ីធី របស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។ ការចេញប្រកាសនេះ ក៏ដោយសារមានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គម ដោយបានលើកឡើងនូវឈ្មោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត  ដែលធ្វើឱ្យសាធារណជនទូទៅ មានការភាន់ច្រឡំថា លោកនាយករដ្ឋមន្ត្រី បានជាប់ពាក់ព័ន្ធ និង ឬ នៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា។

 

ក្រុមអ្នកនាំពាក្យរបស់លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសារួចមកហើយថា លោកនាយករដ្ឋមន្ត្រី មិនគាំទ្រ ឬ នៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជម្រុញឱ្យអាជ្ញាធរមានសមត្ថកិច្ចអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះ លោកនាយករដ្ឋមន្ត្រី ទៅពាក់ព័ន្ធ នឹងអំពីខុសច្បាប់របស់ខ្លួន៕

ព័ត៌មានទាក់ទង

ប.ស.ស. បន្តចុះផ្សព្វផ្សាយស្តីពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្តស្វាយរៀង កម្មករដែលគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និង​ស្វាយរៀងបានជាសះស្បើយ​ត្រឡ​ប់​ទៅផ្ទះវិញចំនួន ៨៥នាក់ហើយ វិបត្តិជីវភាព បង្ខំស្ត្រីជនជាតិដើមភាគតិចកួយម្នាក់នៅខេត្តព្រះវិហារ មិនហ៊ានទៅព្យាបាលជំងឺនៅមន្ទីរ​ពេទ្យ មន្ត្រីជាន់ខ្ពស់កម្ពុជា ចាត់ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិប្រកបដោយភាពបើកចំហ គឺជារឿងសំខាន់សម្រាប់ការកាត់បន្ថយភាពក្រីក្រ ក្រសួងការងារ បន្តពង្រីកយុទ្ធនាការលុបបំបាត់ពលកម្មកុមារ និងរំលឹកកាតព្វកិច្ច ប.ស.ស. ដល់ខេត្តត្បូងឃ្មុំ កំពង់ចាម និងកណ្ដាល ក្រសួងការងារអះអាងថា អ្នកដែលរងគ្រោះថ្នាក់ចរាចរណ៍នៅកំពង់ឆ្នាំង និងស្វាយរៀង បានសះស្បើយត្រឡប់ទៅផ្ទះវិញ ៥០នាក់ហើយ ប្រជាកសិករដែលបានប្រើប្រាស់ប័ណ្ណមូលនិធិសមធម៌សុខាភិបាលអះអាងថាបណ្ណនេះបានជួយសង្គ្រោះជីវិត និងសម្រួលជីវភាពពួកគាត់បានមួយកម្រិត ក្រសួងសុខាភិបាលប្រកាសពីការរកឃើញ១ករណី នូវអ្នកឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទNB.1.8.1 កម្មករជិត១០០នាក់ រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម