ក្នុងដើមខែមករានេះ ប្រិយមិត្តពិតជាទទួលជ្រាបហើយថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍គឺបានកើតឡើងជាញឹកញាប់ ដែលធ្វើឱ្យមានការព្រួយបារម្ភជាខ្លាំងពីសំណាក់ អ្នកបើកបរនៅលើដងផ្លូវ ជាពិសេសអ្នកដែលប្រើប្រាស់ម៉ូតូក្នុងការធ្វើដំណើរ។ គ្រោះថ្នាក់ចរាចរណ៍ទាំងអស់នោះ ភាគច្រើនបំផុតកើតឡើងដោយសារ អ្នកបើកបរក្នុងស្ថានភាពស្រវឹង បំពាន និងបើកបរក្នុងការធ្វេសប្រហេសជាដើម។
បើយើងក្រឡេកទៅមើល ជនរងគ្រោះដោយសារគ្រោះថ្នាក់ចរាចរណ៍ដែលបណ្តាលឱ្យបាត់បង់ដល់ជីវិតក្នុងឆ្នាំ ២០២៣ នោះគឺរហូតដល់ចំនួន ១៥០០នាក់ និងអ្នករងរបួស ជាច្រើនពាន់នាក់ទៀតផង ។ មិនតែប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យខាតបង់ នូវសេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចគ្រួសារ និងអាចឈានទៅដល់បាត់បង់ធនធានមនុស្សសម្រាប់សង្គមជាតិផងដែរ។
ដោយសារ បានឃើញនូវបញ្ហាគ្រោះថ្នាក់ចររាចរណ៍ជារឿយៗ បង្កចេញពីការស្រវឹងរបស់អ្នកបើកបរ យ៉ាងនេះហើយ ទើបសារព័ត៌មានបៃតងប៉ុស្តិ៍យើងខ្ញុំធ្វើការបង្ហាញនូវច្បាប់មួយចំនួនទាក់ទងនឹងអ្នកបើកបរក្នុងស្ថានភាពស្រវឹង៖
ក្នុងករណីមិនរាងចាលអ្នកបើកបរក្នុងស្ថានភាពស្រវឹងខ្លាំង កម្រិតជាតិអាល់កុលចាប់ពី (0.40 ឡើង)មីលីក្រាមក្នុង១លីត្រខ្យល់ គឺត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ៦ខែ និងពិន័យជាប្រាក់៨០០,០០០រៀលទៅ៤,០០០,០០០រៀល។
ច្បាប់ទាំងអស់នេះ យោងតាម មាត្រា៦(ថ្មី) មាត្រា៧(ថ្មី) មាត្រា១០(ថ្មី) នៃអនុក្រឹត្យ លេខ៣៩ អន.ក្របក និងមាត្រា៧៧(ថ្មី)នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក៕
ដោយ៖រឿន គឹមសួ
25-មិថុនា-2024 - ម៉ោង 12:51:PM
16-មិនា-2024 - ម៉ោង 11:00:AM
08-មិនា-2024 - ម៉ោង 01:48:PM
26-គុម្ភះ-2024 - ម៉ោង 01:09:PM