សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់(អ.ដ.ក.) បានដឹកនាំកិច្ចប្រជុំលើកទី២

27-មករា-2024 - ម៉ោង 11:20:AM

នារសៀលថ្ងៃពុធ ១៤កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤,​ ឯកឧត្តម កើត រិទ្ធ ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ របស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។  កិច្ចប្រជុំ​នេះមានការអញ្ជើញចូលរួម​ពីសំណាក់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក. ឯកឧត្តម លោកជំទាវ ជាអនុប្រធាន និងសមាជិកនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី​ ២ នេះត្រូវបានរៀបចំទ្បើង​ក្នុងគោលបំណង​ដើម្បី​ពិនិត្យ​ និងពិភាក្សាលើឯក​សារ​សំខាន់ៗ​ ចំនួន​ ៣ ហើយជា​លទ្ធផល អង្គ​ប្រជុំ​បានសម្រេច:

  • ទី១- អនុម័ត​ជាគោលការណ៍​លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីលក្ខន្តិកៈនៃមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.
  • ទី២- អនុម័ត​ជាគោលការណ៍​លើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រមសីលធម៌ និងក្រមប្រតិបត្តិ​របស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក.។
  • ទី៣-​ ឯកភាពជាគោលការណ៍លើសេចក្តីព្រាងអនុក្រឹត្យស្តីពីប្រាក់បំណាច់ និងប្រាក់ឧបត្ថម្ភក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដើម្បីបន្តស្នើសុំគោលការណ៍សម្រេចពីរាជរដ្ឋាភិបាល​ ស្របតាមនីតិវិធីជាធរមាន។

ទន្ទឹមគ្នានេះ  អង្គប្រជុំ​ក៏បានពិចារណាក្នុងការរៀបចំនូវសិក្ខាសាលាពិគ្រោះយោបល់ជាមួយតួអង្គពាក់ព័ន្ធលើសេចក្តីព្រាងសេចក្តីសម្រេចស្តីពីក្រមសីលធម៌ និងក្រមប្រតិបត្តិរបស់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. នាពេលឆាប់ៗ​ ខាងមុខ​ ដើម្បីឱ្យឯកសារ​នេះកាន់តែមាន​ភាពគ្រប់ជ្រុងជ្រោយ និងអាចយក​ទៅអនុវត្តបាន​ ប្រកបដោយប្រសិទ្ធភាព៕

ដោយ៖រឿន គឹមសួ

ព័ត៌មានទាក់ទង

រយៈពេល ៦ខែ ដើមឆ្នាំនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស ចាត់ការសំណុំរឿងបានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% សម្តេច ហ៊ុន មាណែត ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អនុវត្តច្បាប់ឲ្យបាន ម៉ឺងម៉ាត់ ចំពោះករណីអតីតឧកញ៉ា ស្រី ស៊ីណា ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជានាយកសាលាច្បាប់នៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា បានទទួលស្វាគមន៍សាស្រ្តាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ដែលមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងយុត្តិធម៌ រៀនជំនាញវិជ្ជាជីវៈច្បាប់ និងតុលាការ នៅ សាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានឱកាសខ្ពស់អាចប្រឡងយកវិជ្ជាជីវៈតុលាការពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងទទួលបានសញ្ញាប័ត្រចំនួន ០២ ដែលទទួលស្គាល់ពីក្រសួងអប់រំ និងសាកលវិទ្យាល័យ លីយ៉ុង ៣ ប្រទេសបារាំង! ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (កម្ពុជា) និងសាកលវិទ្យាល័យហ្សង់មូឡាំងលីយ៉ុង ៣ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលសារការី(បារាំង) ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងពីបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ នៅត្រង់ចំណុចស្ពានឫស្សីកែវ ក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្ដីព្រាងអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់(អ.ដ.ក.) បានដឹកនាំកិច្ចប្រជុំលើកទី២ ប្រយ័ត្នអត់បានដឹង ចំពោះលោក អ្នកដែលបើកបរម៉ូតូ ម៉ូតូកង់បី រ៉ឺម៉ក និងរថយន្ត ស្ថិតនៅក្នុងស្ថានភាពស្រវឹង នឹងត្រូវពិន័យជាប្រាក់ និងអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម