សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្ដីព្រាងអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម

27-មករា-2024 - ម៉ោង 12:51:PM

(ភ្នំពេញ)៖ នាព្រឹកថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងពាណិជ្ជកម្ម លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្ដីព្រាងអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម (Draft Convention on the Establishment of the International Organization for Mediation) ដែលមានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដូចជា ទីស្ដីការគណៈរដ្ឋមន្ដ្រី (ក្រុមប្រឹក្សាអ្នកច្បាប់ និង ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌) ក្រសួងការបរទេស និងសហប្រតិបត្តិការអន្ដរជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងយុត្តិធម៌ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងមជ្ឈមណ្ឌលជាតិនៃមជ្ឈត្តការផ្នែកពាណិជ្ជកម្ម (ម.ជ.ម) តាមប្រព័ន្ធ Zoom។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលលើសេចក្តីព្រាងអនុសញ្ញាខាងលើ ដើម្បីកំណត់ជំហររួមសម្រាប់ឱ្យក្រុមការងារចរចារបស់ក្រសួងពាណិជ្ជកម្ម ចូលរួមចរចាអនុសញ្ញានេះនៅសម័យប្រជុំចរចាបន្ដបន្ទាប់។ ការចូលរួមចរចាអនុសញ្ញានេះ គឺជាការរួមចំណែកដ៏សំខាន់ក្នុងការគាំទ្រដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញយន្ដការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ពិសេសយន្ដការសន្ធានកម្ម (ឬសម្រុះសម្រួល) ព្រមទាំងអាចជួយបង្កើនភាពប្រកួតប្រជែង និងផ្តល់នូវការទាក់ទាញបន្ថែមដល់វិស័យពាណិជ្ជកម្មនិងវិនិយោគ តាមរយៈការផ្ដល់នូវយន្តការដោះស្រាយវិវាទពាណិជ្ជកម្ម និងវិនិយោគអន្ដរជាតិដែលមានភាពបត់បែនសម្រាប់គូភាគី ព្រមទាំងមានការទទួលស្គាល់ជាអន្តរជាតិ ផងដែរ៕

ព័ត៌មានទាក់ទង

រយៈពេល ៦ខែ ដើមឆ្នាំនេះ សាលាដំបូង និងអយ្យការអមសាលាដំបូងទូទាំងប្រទេស ចាត់ការសំណុំរឿងបានចំនួន ៧៨ ៣៦៥ ស្មើនឹង ៦៤% សម្តេច ហ៊ុន មាណែត ស្នើឲ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌អនុវត្តច្បាប់ឲ្យបាន ម៉ឺងម៉ាត់ ចំពោះករណីអតីតឧកញ៉ា ស្រី ស៊ីណា ដើម្បីឲ្យពលរដ្ឋមានទំនុកចិត្ត ឯកឧត្តម ផូវ សំភី ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការរដ្ឋបាលតុលាការ និងជានាយកសាលាច្បាប់នៃបណ្ឌិតសភាភូមិន្ទយុត្តិធម៌កម្ពុជា បានទទួលស្វាគមន៍សាស្រ្តាចារ្យ និងនិស្សិតរបស់សាកលវិទ្យាល័យ Nagoya នៃប្រទេសជប៉ុន ដែលមកបំពេញទស្សនកិច្ចសិក្សានៅក្រសួងយុត្តិធម៌ រៀនជំនាញវិជ្ជាជីវៈច្បាប់ និងតុលាការ នៅ សាលាច្បាប់ នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានឱកាសខ្ពស់អាចប្រឡងយកវិជ្ជាជីវៈតុលាការពីបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងទទួលបានសញ្ញាប័ត្រចំនួន ០២ ដែលទទួលស្គាល់ពីក្រសួងអប់រំ និងសាកលវិទ្យាល័យ លីយ៉ុង ៣ ប្រទេសបារាំង! ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ រវាងបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា (កម្ពុជា) និងសាកលវិទ្យាល័យហ្សង់មូឡាំងលីយ៉ុង ៣ និងវិទ្យាស្ថានជាតិបណ្តុះបណ្តាលសារការី(បារាំង) ឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងពីបទបញ្ញត្តិច្បាប់ពាក់ព័ន្ធនឹងគ្រោះថ្នាក់ នៅត្រង់ចំណុចស្ពានឫស្សីកែវ ក្រសួងពាណិជ្ជកម្មបានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ប្រមូលធាតុចូលលើសេចក្ដីព្រាងអនុសញ្ញាស្តីពីការបង្កើតអង្គការអន្តរជាតិសម្រាប់សន្ធានកម្ម អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ហៅកាត់(អ.ដ.ក.) បានដឹកនាំកិច្ចប្រជុំលើកទី២ ប្រយ័ត្នអត់បានដឹង ចំពោះលោក អ្នកដែលបើកបរម៉ូតូ ម៉ូតូកង់បី រ៉ឺម៉ក និងរថយន្ត ស្ថិតនៅក្នុងស្ថានភាពស្រវឹង នឹងត្រូវពិន័យជាប្រាក់ និងអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម