ដោយ៖ កែវ រតនៈ
អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានក្រើនរំលឹកដល់ អតីតពលករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កុំភ្លេចចូលរួមក្នុងវេទិកាការងារក្រោមប្រធានបទ “ខ្មែរ ជួយរកការងារ និងផ្ដល់ការងារឱ្យខ្មែរ” ដែលនឹងប្រព្រឹត្តទៅនៅ៤ទីតាំងផ្សេងគ្នាក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ នាថ្ងៃទី២៤-២៥ ខែមករានេះ ដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងសម្រាប់បងប្អូនដាក់ពាក្យ និងសម្ភាសភ្លាមៗនៅទីតាំងផ្ទាល់។
លោក ស៊ុន មេសា បានឱ្យដឹងថា វេទិកាការងារនេះ ធ្វើឡើងក្នុងគោលបំណងនាំយកឱកាសការងារដែលមាននៅក្នុងស្រុកចំនួនប្រមាណ ៨ម៉ឺន ៧ពាន់កន្លែងជូនដល់អតីតពលករដែលវិលត្រឡប់មកពីប្រទេសថៃវិញដែលមិនទាន់មានការងារធ្វើ។
លោកបញ្ជាក់ថា សម្រាប់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ វេទិកាការងារនឹងចាប់ផ្ដើមឡើងនៅថ្ងៃសៅរ៍ ទី២៤ ខែមករា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាស្រុកបវេល ស្ថិតក្នុងស្រុកបវេល ខេត្តបាត់ដំបង និងនៅបរិវេណសួនមានជ័យ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ចំណែកថ្ងៃអាទិត្យ ទី២៥ ខែមករា នឹងបន្តរៀបចំឡើងនៅបរិវេណអនុវិទ្យាល័យកកោះ ស្រុកមោងឬស្សី ខេត្តបាត់ដំបង និងនៅបរិវេណផ្សារចំការតាដោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ អតីតពលករដែលវិលត្រឡប់មកកម្ពុជាវិញ យុវជន និងអ្នកកំពុងស្វែងរកការងារ ដែលចូលរួមវេទិកានេះនឹងទទួលបានការដឹកជញ្ជូនចូលរួមកម្មវិធី អាហារ និងភេសជ្ជៈ ដោយឥតគិតថ្លៃ។
លោកថ្លែងថា៖«សូមបងប្អូនអតីតពលករនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ កុំភ្លេចមកចូលរួមវេទិកាការងារទាំង២ខេត្តនាចុងសប្តាហ៍នេះ ដែលមានឱកាសការងារជិត៩ម៉ឺនកន្លែង ក្នុងនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានសហការជាមួយសហគ្រាស ក្រុមហ៊ុន រោងចក្រ ព្រមទាំងដៃគូពាក់ព័ន្ធដើម្បីបងប្អូនអតីតពលករអាចដាក់ពាក្យ និងសម្ភាសការងារបានភ្លាមៗ នៅទីតាំងវេទិការផ្ទាល់តែម្តង»។
សូមបញ្ជាក់ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាពិសេស បងប្អូនអតីតពលករមកពីប្រទេសថៃងាយស្រួលក្នុងការស្វែងរកការងារធ្វើបន្ថែមទៀត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំវេទិកាការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាបន្តបន្ទាប់ទៀតក្នុងឆ្នាំ២០២៦នេះ ដែលនឹងប្រព្រឹត្តទៅនៅតាមបណ្ដាខេត្ត ក្រុងចំនួន១៤ រួមមាន ខេត្តបន្ទាយមានជ័យ ព្រះវិហារ ឧត្តរមានជ័យ ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន សៀមរាប កំពង់ធំ កំពង់ចាម កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រៃវែង ក្រចេះ និងខេត្តកោះកុង៕





រូបភាព៖ ក្រសួងការងារ
តំបន់គ្រប់គ្រងសត្វផ្សោតទន្លេមេគង្គទំហំជាង១ហិកតា ក្នុងខេត្តស្ទឹងត្រែង បានចុះបញ្ជីដីធ្លីរួចរាល់ជាស្ថាពរ
វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ បន្តធ្វើតេស្តវាយតម្លៃសមត្ថភាពជូនពល ករមកពីថៃជិត ១០០នាក់ ដើម្បីទទួលបានវិញ្ញាបនបត្រផ្លូវការ
ឯកឧត្តមរដ្ឋមន្ត្រី កសិកម្ម ចូលរួមប្រជុំអន្តរក្រសួងត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ ថ្នាក់រដ្ឋមន្ត្រីលើកទី៦
ក្រសួងកសិកម្ម អំពាវនាវឱ្យភ្ញៀវទេសចរដែលមកលេងសមុទ្រ សូមកុំដកផ្កាថ្មចេញពីដែនទឹកធម្មជាតិ ដែលធ្វើឱ្យប៉ះពាល់ដល់ការអភិរក្សជីវៈចម្រុះបាតសមុទ្រ
រដ្ឋមន្ត្រីក្រសួងកសិកម្ម បើកវេទិកាសាធារណៈ ដើម្បីផ្សព្វផ្សាយថវិកាសមិទ្ធកម្មឆ្នាំ២០២៦ និងសៀវភៅថវិកាពលរដ្ឋ
សហជីព និងកម្មករនិយោជិតថ្លែងអំណរគុណសម្ដេចធិបតី ដែលតែងតែយកចិត្តទុកដោយរិះរកវិធីសម្រាលបន្ទុកក្នុងស្ថានភាពប្រេងសាំងឡើងថ្លៃ
ក្រសួងកសិកម្ម រៀបចំសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទទូទាំងប្រទេសប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តឆ្នាំ២០២៦
បណ្តាញសហគមន៍ដីធ្លីក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំប្រមាណ១០០នាក់ រៀបចំកម្មវិធីអបអរទិវាអន្តរ ជាតិនារី៨មីនា ខួបលើកទី១១៥
ម្សិលមិញ ម៉ោង 04:23:PM
07-ឧសភា-2026 - ម៉ោង 03:41:PM
04-ឧសភា-2026 - ម៉ោង 04:12:PM
28-មេសា-2026 - ម៉ោង 01:45:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា