ភ្នំពេញ៖ M
ប៉ុន្មាននាទីមុននេះបន្តិច ក្រុមហ៊ុនហ្វេសបុកដ៏ធំមួយនេះបានធ្វើការ Logout គ្រប់គណនីអ្នកប្រើប្រាស់នៅពិភពលោកទាំងអស់ដោយមិនអាចដំណើរការបាន។ នេះជាប្រវត្តិសាស្ត្រមួយរបស់ក្រុមហ៊ុនយក្សមួយនេះ ដែលបានធ្វើការ Logout គណនីអ្នកប្រើប្រាស់ ដោយមិនបានធ្វើការជូនដំណឹងទុកជាមុននោះទេ។
ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គមមួយនេះ មានការងឿងឆ្ងល់យ៉ាងខ្លាំងជុំវិញការដកចេញភ្លាមៗរបស់ហ្វេសបុក ដែលជាអ្នកហេតុធ្វើឲ្យអ្នកប្រើប្រាស់ខ្លះព្យាយាម Login ម្តងហើយម្តងទៀត ដោយពួកគេគិតថាគណនីរបស់ខ្លួន អាចត្រូវបានគេហេកយក។
លោក Mark Zuckerberg ដែលជាប្រធានក្រុមហ៊ុនយក្សមួយនេះ បានបង្ហោះសាររបស់ខ្លួនភ្លាមៗនៅលើបណ្តាញសង្គម ធ្វីតធ័រ (Tweeter)ដោយស្នើឲ្យអ្នកប្រើប្រាស់បណ្តាញសង្គម Facebook, Instagram និង WhatsApp ធ្វើការអត់ធ្មតបន្តិច ហើយបន្តិចទៀតបណ្តាញមួយនេះនឹងដំណើរការឡើងវិញជាធម្មតា។
24-មិថុនា-2024 - ម៉ោង 08:25:PM
05-មិនា-2024 - ម៉ោង 11:34:PM
03-គុម្ភះ-2024 - ម៉ោង 10:01:AM
02-គុម្ភះ-2024 - ម៉ោង 09:28:AM