សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងធំៗចំនួនពីរ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ និងជំរុញការធ្វើបរិវត្តកម្មឌីជីថល

25-មិថុនា-2024 - ម៉ោង 02:29:PM

អត្ថបទ៖ សំនៀង

កាលពីសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានជួបពិភាក្សាការងារទ្វេរភាគីជាមួយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយផ្តោតលើការងារអាទិភាពសំខាន់ៗដែលក្រសួងទាំងពីរអាចធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីចូលរួមអនុវត្តគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ សំដៅជំរុញការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរ និងប្រសិទ្ធភាពខ្ពស់។

 

នៅក្នុងជំនួបនៃទ្វេរភាគីនេះ ឯកឧត្តមរដ្ឋមន្ត្រី នៃក្រសួងទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដែលមានខ្លឹមសារផ្តោតលើកិច្ចសហប្រតិបត្តិការលើការងារបរិវត្តកម្មឌីជីថល។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយគាំទ្រការរៀបចំហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតនៅក្នុងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងគ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងជួយរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ និងជួយរៀបចំគាំទ្រខាងផ្នែកអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យារបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

 

បន្ថែមពីនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងប្រើប្រាស់ប្រព័ន្ធថ្នាលផ្ទៀងផ្ទាត់ឯកសារ (verify.gov.kh) នេះ សម្រាប់បណ្ណ/សៀវភៅការងាររបស់កម្មករនិយោជិតខ្មែរ សមាជិកបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) វិញ្ញា បនបត្រវិជ្ជាជីវៈកម្រិត(១,២,៣) វិញ្ញាបនបត្របញ្ជាក់សមត្ថភាព សញ្ញាបត្របច្ចេកទេសជាន់ខ្ពស់ បរិញ្ញាបត្របច្ចេកទេស និងឯកសារផ្លូវការផ្សេងៗទៀតរបស់ក្រសួង។

 

ឯកឧត្តម ហេង សួរ បានថ្លែងអំណរគុណដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ដែលផ្តល់ការគាំទ្របច្ចេកទេសបន្ថែមដែលនឹងធ្វើឱ្យសេវាសាធារណៈឯកសារផ្លូវការដែលចេញផ្សាយដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាន់តែធានាបាននូវសុក្រឹត្យភាព និងត្រឹមត្រូវដោយទប់ស្កាត់បាននូវការក្លែងបន្លំ ក៏ដូចជាផ្តល់ភាពកាន់តែងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ៕

ព័ត៌មានទាក់ទង

ក្រសួងធំៗចំនួនពីរ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ឯកសារ និងជំរុញការធ្វើបរិវត្តកម្មឌីជីថល សម្តេច ហ៊ុន សែន លើកទឹកចិត្តអោយមន្ត្រីរាជការ និងប្រជាពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីCoolApp ក្រុមហ៊ុនហ្វេសបុក បានដកចេញគ្រប់គណនីទាំងអស់របស់អ្នកប្រើប្រាស់នៅលើពិភពលោក ដោយមិនបានជូនដំណឺងមុន ស្វែងយល់ពី Virtual Private Network (VPN) និងមូលហេតុដែលត្រូវការប្រើប្រាស់ VPN ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់កម្ពុជា ឈ្នះមេដាយមាសនៃពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024) វិធីសាស្រ្តងាយៗ៣យ៉ាង នៅក្នុងការរៀបចំឯកសារអោយមានសុវត្តិភាពជាងមុន Apple បញ្ចេញ iPhone 15 Pro ជាមួយនឹងស្រោមផ្លាកទីនទឹកប្រាក់ Samsung Galaxy S24 Ultra នឹងមានទំហំផ្ទុកដល់ 2TB? ពិព័រណ៍​រថយន្ត​នៅ​អាល្លឺម៉ង់ ប្រជុំ​ដោយ Concept រថយន្ត​អគ្គិសនី​កប់ៗ​របស់​លោកខាងលិច
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម