សារព័ត៌មានបៃតងប៉ុស្តិ៍

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ​«ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា»

21 ម៉ោងមុន

 

ដោយ ៖ កែវ រតនៈ

 មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានសហការជាមួយអាជ្ញាធរ និងភាគីពាក់ព័ន្ធនឹងរៀបចំជាព្រឹត្តិការណ៍ទេសចរណ៍ មួយដ៏អស្ចារ្យគឺ«ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា (Stung Treng- Beyond the Rivers, Beyond the Ordinary) »នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៦ខាងមុខនេះ។ ក្នុងព្រឹត្តិការណ៍នោះ គឺជាព្រឹត្តិការណ៍ដែលប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរអាចចូលរួមជាលក្ខណៈមហាជន ដោយសេរី ដោយពាក់ឯកសណ្ឋានអាវកីឡា។

 មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងឱ្យដឹងថា ប្រសិនមហាជនមានចំណាប់អារម្មណ៍អាចអញ្ជើញចុះឈ្មោះចូលរួម តាមរយៈតំណLinkរបស់មន្ទីរទេសចរណ៍ខេត្ត ដើម្បីទទួលបានអាវយឺតដ៏ស្រស់ស្អាតមួយផងដែរ ដែលក្នុងនោះអាវគឺផ្ដល់ជូនចំនួន៣០០នាក់ ។ ហើយបន្ទាប់ពីនោះប្រសិនបើអ្នកមានបំណងចង់បានអាវយឺតដ៏ស្រស់ស្អាតបន្ថែម ក៏អាចចុះឈ្មោះជាវអាវបន្តែមជាមួយក្រុមការងារជាមុន ដោយជូនដំណឹងពោលគឺថ្ងៃផុតកំណត់ឈប់ទទួលនៅត្រឹមថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ នៅវេលាម៉ោង ៥៖០០ នាទីល្ងាច ដើម្បីឲ្យក្រុមការងារបានរៀបចំបោះពុម្ភអាវយឺតជូនឲ្យបានទាន់ពេលវេលាតាមព្រឹត្តិការណ៍ដែលគ្រោងខាងលើនេះ។

ព្រឹត្តិការណ៍«ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា» មានជាព្យុះហយាត្រាកម្សាន្តទេសចរណ៍ ចម្ងាយ ៣.៥ គីឡូម៉ែត្រ នៅក្នុងក្រុង រួច ក៏នឹងបន្តភ្ជាប់ចេញដំណើររបស់ថ្នាក់ដឹកនាំក្រសួងទេសចរណ៍ និងថ្នាក់ដឹកនាំខេត្តទៅទស្សនាកម្សាន្តតំបន់ទេសភាពព្រៃលិចទឹករ៉ាំសារ ទន្លេមេគង្គលើ សហគមន៍អេកូទេសចរណ៍បុរីអូរស្វាយ និងមានការបោះតង់ស្នាក់នៅលើ កោះទន្សាយ នៅទល់មុខស្រុកបុរីអូរស្វាយសែនជ័យ ដែលការរៀបចំសេវាកម្មខាងលើនេះ ដោយសហគមន៍អេកូទេសចរណ៍បុរីអូរស្វាយផ្ទាល់ និងមានការចូលរួមជួយសម្របសម្រួលដោយមន្ត្រីមន្ទីរទេសចរណ៍ខេត្ត៕

 

រូបភាព៖ មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង   

ព័ត៌មានទាក់ទង

មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ​«ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា» កម្ពុជាលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនទាំងអស់ ប៉ុន្តែមិនរាប់បញ្ចូលចិនតៃវ៉ាន់ អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម ក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍សរុប ៩ ៥៣៤នាក់ ខណៈប្រាសាទកោះកេរទទួលបាន ៧ ៣៣៥នាក់ ក្រសួងរៀបចំដែនដី ផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គំរូ រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ក្រសួងកំពុងអភិវឌ្ឍតំបន់អេកូទេសចរណ៍ជាច្រើន ដែលទាក់ទាញ ចំណូលទ្រទ្រង់ជីវភាពប្រជាសហគមន៍ ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ សង្ក្រាន្តវត្តភ្នំទទួលភ្ញៀវទេសចរជិត៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ប្រមាណ៨០ម៉ឺននាក់ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីថ្ងៃទី១
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម