អត្ថបទ៖ វិចិត្រ
ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋប្រមាណជាជាតិ៣លាននាក់ បានចូលរួមលេងកម្សាន្តនៅសង្ក្រាន្តវត្តភ្នំ ឆ្នាំ២០២៥ ក្នុងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ មេសា។ នេះបើតាមការចុះផ្សាយរបស់ APP ក្រសួងព័ត៌មាន។
MoINFO APP បានដកស្រង់សម្តីរបស់អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោកស្រី ដោ សម្ផស្ស ឱ្យដឹងថា ក្នុងថ្ងៃទី៣ ដែលជាថ្ងៃវារៈឡើងស័ក នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ភ្ញៀវជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ ចំនួន១លាន៥សែន បានចូលរួមលេងកម្សាន្ត នៅតំបន់ត្រជាក់ចិត្ត ភូមិសាស្ត្រវត្តភ្នំ និងតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ ក្រោមកិច្ចការពារសន្តិសុខ និងសណ្ដាប់ធ្នាប់របៀបរាបរយបានយ៉ាងល្អ ពីសំណាក់សមត្ថកិច្ច និងអាជ្ញាធររាជធានីភ្នំពេញ។
លោកស្រី បានបន្តឱ្យដឹងទៀតថា នៅថ្ងៃទី២ ជាថ្ងៃវារៈវ័នបតនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២៥ នារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ មានប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ និងបរទេសចំនួន៨០ម៉ឺននាក់ នាំគ្នាចូលរួមលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្តវត្តភ្នំ២០២៥»និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ។ ដោយឡែកនៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ មានប្រជាពលរដ្ឋ និងភ្ញៀវជាតិនិងអន្តរជាតិ សម្រុកមកលេងកំសាន្តសប្បាយនៅតំបន់ត្រជាក់ចិត្ត «សង្ក្រាន្តវត្តភ្នំ២០២៥» និងនៅតំបន់ផ្លូវថ្មើរជើង (Walk Street) មាត់ទន្លេ ប្រមាណ៤៨ម៉ឺននាក់ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២៥។
លោកស្រី សម្ផស្ស បានគូសបញ្ជាក់ថា «ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋមកលេងកម្សាន្តនៅតំបន់ត្រជាក់ចិត្តសង្ក្រាន្តវត្តភ្នំ២០២៥ មានការកើនឡើងរាល់ថ្ងៃ ដោយកាលពីថ្ងៃទី១ តែចំនួន ៤៨ម៉ឺននាក់ទេ ហើយថ្ងៃទី២ កើនដល់ចំនួន ៨០ម៉ឺននាក់ និងនៅថ្ងៃទី ៣កើនដល់ចំនួន ១លាន៥សែននាក់ ហើយនេះមិនបានរាប់បញ្ជូនសង្ក្រាន្ត តាមសាលាខណ្ឌទាំង១៤ និងនៅតាមវត្តអារាម និងតំបន់ទេសចរផ្សេងទៀតនោះទេ»៕
ម្សិលមិញ ម៉ោង 09:34:PM
16-មេសា-2025 - ម៉ោង 12:10:PM
28-មិនា-2025 - ម៉ោង 10:45:AM
03-ធ្នូ-2024 - ម៉ោង 11:49:AM