
អត្ថបទ៖ វិចិត្រ
ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិថ្ងៃទី១ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើររលេងកម្សាន្តប្រមាណ ៨០ម៉ឺននាក់។ នេះបើតាមការចុះផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP)។
លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាបថ្លែងឱ្យដឹងថា ភ្ញៀវទេសចរជាតិ អន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋប្រមាណ៨០ម៉ឺននាក់ បានធ្វើដំណើរកម្សាន្តក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាទឹកដីខេត្តសៀមរាប។ ឱ្យដឹងថា ទេសចរ និងពលរដ្ឋ ដើរលេងកម្សាន្ត ក្នុងនោះបរិវេណខាងមុខប្រាសាទអង្គរវត្ត សួនច្បារព្រះរាជដំណាក់ តំបន់មាត់ស្ទឹង និងតំបន់ផាប់ស្រ្ទីត មានចំនួនប្រមាណ ៧៦០ ០០០នាក់ ហើយភ្ញៀវទេសចរបរទេសមានចំនួន ៤ ៥៣៧នាក់។
លោកឱ្យដឹងបន្ថែមទៀតថា ក្រៅពីនេះក៏មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងប្រជាពលរដ្ឋ នៅតំបន់ភ្នំគូលែន មានចំនួនប្រមាណ ៤៥០០នាក់ តំបន់បឹងទន្លេសាប មានចំនួនប្រមាណ ៦ ៥០០នាក់, បារាយណ៍ទឹកថ្លា មានចំនួនប្រមាណ ៤ ០០០នាក់ និងតំបន់សហគមន៍ និងរមណីយដ្ឋានផ្សេងៗ មានចំនួនប្រមាណ ១៥ ០០០នាក់៕





កម្ពុជាជំរុញ «ខ្សែក្រវាត់បៃតង» ភ្ជាប់កសិកម្ម និងទេសចរណ៍ ដើម្បីកាត់បន្ថយការនាំចូលម្ហូបអាហារ
កម្ពុជាឈ្នះជើងឯក SEA V-League ជាប្រវត្តិសាស្ត្រ ទោះបញ្ចប់ចំណាត់ថ្នាក់លេខ៤ក្នុងជុំចុងក្រោយ
អេស្ប៉ាញគ្រងជើងឯក FIFA World Cup 2026
FIFA World Cup 2026៖ វគ្គ ៨ ក្រុមរកឃើញបេក្ខភាព ខណៈ រ៉ូណាល់ដូ, ណៃម៉ា និងសហរដ្ឋអាមេរិក ធ្លាក់ចេញ
ការប្រើប្រាស់ប្រព័ន្ធ Cambodia v-Pass មិនតម្រូវឱ្យមានការបង់ថ្លៃសេវាអ្វីទាំងអស់
អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា»
កម្ពុជាលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនទាំងអស់ ប៉ុន្តែមិនរាប់បញ្ចូលចិនតៃវ៉ាន់
អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម
27-កក្តដា-2026 - ម៉ោង 03:05:PM
20-កក្តដា-2026 - ម៉ោង 11:55:AM
07-កក្តដា-2026 - ម៉ោង 11:13:AM
27-មេសា-2026 - ម៉ោង 03:52:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា