
អត្ថបទ៖ កែវ រតនៈ ១០
កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានទទួលជួបពិភាក្សាការងារជាមួយតំណាងសមាគមទេសចរណ៍កម្ពុជាហៅកាត់ថា កាតា ដឹកនាំដោយលោកជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគម ដើម្បីរាយការណ៍ពីលទ្ធផលការងារសម្រេចបានកន្លងមក និងស្នើសុំការគាំទ្រពីក្រសួងទេសចរណ៍លើសកម្មភាពការងារអនុវត្តបន្តឆ្នាំ២០២៤ និងឆ្នាំបន្តបន្ទាប់របស់សមាគមទេសចរណ៍កម្ពុជា។
លោកជំទាវ ឆាយ ស៊ីវលីន មានប្រសាសន៍ថា មកដល់ពេលនេះសមាគមទេសចរណ៍កម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនទេសចរណ៍ជាដៃគូតាមប្រទេសជាច្រើន ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការនាំភ្ញៀវទេសចរអន្តរជាតិពីប្រទេសនានាមកទស្សនាកម្ពុជា ដោយក្នុងនោះសមាគមទេសចរណ៍កម្ពុជាបានរៀបចំកញ្ចប់ទេសចរណ៍ពិសេសៗជូនភ្ញៀវ និងអ្នកសារព័ត៌បរទេសជាច្រើនដើម្បីឱ្យជួយផ្សព្វផ្សាយពីសក្ដានុពលវិស័យទេសចរណ៍នៅកម្ពុជា។ បើតាមលោកជំទាវ ឆាយ ស៊ីវលីន កន្លងមកសមាគមទេសចរណ៍កម្ពុជាបានរៀបចំកញ្ចប់ទេសចរណ៍ពិសេសជូនភ្ញៀវទេសចរ និងអ្នកសារព័ត៌មានអន្តរជាតិ មកពីប្រទេសថៃ ឥណ្ឌា ចិន ហ្វីលីពីន បារាំង ឌូប៉ៃ ហើយក៏ត្រៀមទទួលភ្ញៀវទេសចរណ៍អន្តរជាតិដែលបើករថយន្តទំនើបៗដោយខ្លួនឯកមកពីតាមបណ្ដាប្រទេសនានាចូលកម្ពុជាផងដែរ។
លោកជំទាវ ឆាយ ស៊ីវលីន លើកឡើងថា ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសមកទស្សនាកម្ពុជាឱ្យបានកាន់តែច្រើន សមាគមទេសចរណ៍កម្ពុជា ស្នើសុំឱ្យភាគីពាក់ព័ន្ធទាំងអស់ជួយសម្រួលការងាររបស់សមាគមក្នុងរៀបចំកញ្ចប់ទេសចរណ៍ជូនភ្ញៀវបរទេសដើម្បីធ្វើយ៉ាងណា ឱ្យភ្ញៀវដែលបានមកទស្សនាកម្ពុជាហើយ ចង់មកម្ដងទៀត ព្រមទាំងជួយផ្សព្វផ្សាយពីសក្ដានុពលដែលកម្ពុជាមាន។
ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានវាយតម្លៃខ្ពស់ពីសមិទ្ធផលសម្រេចបានកន្លងមក និងថ្លែងអំណរគុណដល់សមាគមទេសចរណ៍កម្ពុជាដែលបានចូលរួមយ៉ាងសកម្មជាមួយក្រសួងទេសចរណ៍ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យសមាគមបន្ត សកម្មភាពការងាររបស់ខ្លួន និងស្នើសុំការចូលរួមពីសមាគមទេសចរណ៍កម្ពុជាឱ្យបានសកម្មក្នុងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។
គូរបញ្ជាក់ថា ពេញមួយឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥,៤៥៣,២៣១នាក់ កើនឡើង ១៣៩.៥ភាគរយ បើធៀបនឹងឆ្នាំ២០២២ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍។ បើតាមក្រសួងទេសចរណ៍ ចំនួនភ្ញៀវទេសចរបរទេសជាង៥លាន៤សែននាក់នោះ គឺចូលមកតាមជើងហោះហើរចំនួន ១,៨៦៦,២៣១នាក់ មកតាមផ្លូវគោកចំនួន ៣,៥២០,៧៣០នាក់ និងមកតាមផ្លូវទឹកចំនួន ៦៦,២៧០នាក់។
របាយការណ៍ឱ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវទេសចរបរទេសដែលចូលមកទស្សនាកម្ពុជា ៥,៤៥៣,២៣១នាក់នេះដែរ គឺបានចាកចេញពីកម្ពុជាវិញចំនួន ៥,២៥៤,៦១៩នាក់។ ក្នុងឆ្នាំ២០២៣ដូចគ្នានេះ ប្រជាពលរដ្ឋកម្ពុជាក៏បានចេញទៅក្រៅប្រទេសចំនួន ១,៨១៩,៥០៤នាក់ផងដែរ ក្នុងអត្រាកំណើន ១៥២.៣ភាគរយ៕


អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) នឹងបើកដំណើរការសាកល្បងជាសួនសាធារណៈ សម្រាប់សាធារណជនចូលកម្សាន្ត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ
មន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា»
កម្ពុជាលើកលែងទិដ្ឋាការភ្ញៀវទេសចរចិនទាំងអស់ ប៉ុន្តែមិនរាប់បញ្ចូលចិនតៃវ៉ាន់
អ្នកនាំពាក្យឱ្យដឹងថាតំបន់ទេសចរណ៍ក្នុងខេត្តឧត្តរមានជ័យនឹងកាន់តែទាក់ទាញការចាប់អារម្មណ៍ប្រសិនបើស្ថានភាពវិលទៅរកស្ថានភាពដូចដើម
ក្នុងខែកក្កដា ឆ្នាំ២០២៥ ប្រាសាទព្រះវិហារទទួលភ្ញៀវទេសចរណ៍សរុប ៩ ៥៣៤នាក់ ខណៈប្រាសាទកោះកេរទទួលបាន ៧ ៣៣៥នាក់
ក្រសួងរៀបចំដែនដី ផ្តួចផ្តើម និងជ្រើសយកសហគមន៍ត្រពាំងសង្កែ ជាសហគមន៍គំរូ រៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់សេវាទេសចរណ៍ និងនេសាទ ដើម្បីលើកស្ទួយជីវភាពពលរដ្ឋ
រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ក្រសួងកំពុងអភិវឌ្ឍតំបន់អេកូទេសចរណ៍ជាច្រើន ដែលទាក់ទាញ ចំណូលទ្រទ្រង់ជីវភាពប្រជាសហគមន៍
ភ្ញៀវទេសចរជិត២៤លាននាក់ធ្វើដំណើរកម្សាន្តទូទាំងប្រទេសនាឱកាសបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ
សង្ក្រាន្តវត្តភ្នំទទួលភ្ញៀវទេសចរជិត៣លាននាក់ ក្នុងរយៈពេល៣ថ្ងៃ
14-គុម្ភះ-2026 - ម៉ោង 08:44:AM
16-មករា-2026 - ម៉ោង 11:04:AM
26-សីហា-2025 - ម៉ោង 10:18:AM
01-សីហា-2025 - ម៉ោង 03:08:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា