សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងការពារជាតិបដិសេដចំពោះការចោទប្រកាន់ថា កម្ពុជាបានបង្ហោះដ្រូននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ

15-កញ្ជា-2025 - ម៉ោង 08:59:AM

អត្ថបទ៖ កែវ រតនៈ

ក្នុងសេចក្តីប្រកាសព័ត៌មានដែលបានសរសេរនៅក្នុងទំព័របណ្ដាញសង្គមផ្លូវការ របស់ក្រសួងការពារជាតិកម្ពុជា បាន​ប្រកាសបដិសេធទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋាន និងគ្មានភស្តុតាងរបស់ភាគី ថៃនាពេលកន្លងមកថា កម្ពុជាបានបង្ហោះដ្រូននៅតំបន់តាមបណ្តោយព្រំដែន នៃប្រទេសទាំងពីរ។ ការ​ចោទប្រកាន់បំភ្លៃខុសពីការពិតទាំងនេះ មិនត្រឹមតែធ្វើឱ្យកើនឡើងភាពតានតឹងប៉ុណ្ណោះទេ ប៉ុន្តែក៏បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ជំនឿទុកចិត្តគ្នាទៅវិញទៅមក។

ក្រសួងការពារជាតិបញ្ជាក់ថា កម្ពុជាមិនបានបង្ហោះដ្រូនចូលដែនអធិបតេយ្យភាពថៃដូចការចោទប្រកាន់ដែលគ្មានការពិតនេះឡើយ និងសូមស្នើភាគីថៃប្រកាន់ខ្ជាប់នូវគោលការណ៍ដែលភាគីកម្ពុជាថៃបានឯកភាពគ្នាចៀសវាងការចែកចាយព័ត៌មានមិនពិត ឬព័ត៌មានក្លែងក្លាយដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាសអំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធីដែលជាចំណែកមួយក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ មានប្រសិទ្ធភាព និងការត្រឡប់មកប្រក្រតីភាពឡើងវិញ។

ជាមួយគ្នានេះ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមបញ្ជាក់សាជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ នៅក្នុងការគោរពបទឈប់បាញ់ដែលភាគីទាំងពីរបានឯកភាពគ្នានៅក្នុងកិច្ចប្រជុំពិសេស កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងពូត្រាចាយ៉ា ក៏ដូចជាការអនុវត្តឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពនូវរាល់ការព្រមព្រៀងទាំងឡាយដែលភាគីទាំងពីរសម្រេចបានមកទល់ពេលនេះ ក្នុងនោះរួមទាំងកំណត់ហេតុរួម នៃកិច្ចប្រជុំទាំងអស់របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) ដែលត្រូវបានប្រព្រឹត្តឡើងជាបន្តបន្ទាប់ ចាប់តាំងពីមានការឯកភាពគ្នាលើលក្ខខណ្ឌ នៃបទឈប់បាញ់ដោយភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួរ៕

 

ព័ត៌មានទាក់ទង

ក្រសួងការពារជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាបានប្រើប្រាស់ និងការបន្តដាក់មីនប្រឆាំងមនុស្ស នៅតំបន់តាមព្រំដែន សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យបារាំងយកចិត្តទុកដាក់តាមដានស្ថានការណ៍រវាងព្រំដែនកម្ពុជា នឹងថៃបន្ថែម អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អះអាងថាមិនមានការបើកព្រំដែនកម្ពុជា-ថៃនោះទេ ថៃនៅតែហាក់គ្មានឆន្ទៈចង់បញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជាដោយសុចរិតនោះទេ ក្រសួងការពារជាតិបដិសេដចំពោះការចោទប្រកាន់ថា កម្ពុជាបានបង្ហោះដ្រូននៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កម្ពុជាបញ្ជាក់ថា បញ្ហាព្រំដែនកម្ពុជា-ថៃ ផ្លូវត្រឹមត្រូវតែមួយគត់តទៅមុខ គឺមានតែវិធានការសន្តិភាព និងការគោរពច្បាប់អន្តរជាតិ ក្រុមអ្នកសង្កេតការណ៍អន្តរកាល ធ្វើដំណើរទៅកាន់ទីស្នាក់ការប្រចាំខេត្តព្រះវិហារ និងបន្ទាយមានជ័យ គណៈកម្មការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) កំពុងបើកកិច្ចប្រជុំពិសេសលើកទី១ ដែលកម្ពុជាជាម្ចាស់ផ្ទះ រដ្ឋមន្រ្តីក្រសួងការងារ លើកទឹកចិត្តឱ្យក្រុមហ៊ុនចិន ផ្តោតលើការបណ្តុះបណ្តាលជំនាញលើវិស័យឧស្សាហកម្មកាត់ដេរ វិស័យរថយន្តអគ្គិសនី និងបញ្ញាសិប្បនិម្មិត (AI)
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម