ដោយ៖ កែវ រតនៈ
ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានអញ្ជើញចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារពិគ្រោះជំងឺ (ប.ស.ស.) នៃមន្ទីរពេទ្យកាល់ម៉ែត ដែលមានកម្ពស់ ២ជាន់ មានបណ្តោយប្រវែង ៣ ០៣៦ម៉ែត្រ ទទឹង ៦២៥ម៉ែត្រ និងផ្ទៃក្រឡាសរុប ៥៦ ៩០៤ម៉ែត្រក្រឡា ដែលមានបន្ទប់សម្រាកព្យាបាលសរុបចំនួន ២០បន្ទប់ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។
ប.ស.ស. បានឱ្យដឹងថា អគារពិគ្រោះជំងឺ (ប.ស.ស.) ដែលសម្ពោធប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ជាការពង្រីកទីតាំងការផ្ដល់សេវាកាន់តែទូលាយ ឆាប់រហ័ស ដែលអាចជួយសម្រួលដល់បងប្អូនប្រជាពលរដ្ឋ ពិសេសការផ្តល់សេវាពិគ្រោះជំងឺក្រៅជូនអ្នកជំងឺប្រើប្រាស់ប័ណ្ណសមាជិក ប.ស.ស. បានកាន់តែច្រើនជាងមុនបន្ថែមទៀត ដែលជាចក្ខុវិស័យ របស់ក្រសួងសុខាភិបាល ដើម្បីឆ្ពោះទៅរកការសម្រេចបានតាមចក្ខុវិស័យសុខភាពកម្ពុជាឆ្នាំ២០៣០ គឺ «សម្រេចភាពធន់នៃប្រព័ន្ធសុខាភិបាល និងការគ្របដណ្តប់សុខភាពជាសកល ដែលធានាកម្ពុជាមានសុវត្ថិភាព និងសុខភាពល្អ»។
បើតាមរបាយការណ៍បច្ចុប្បន្នសមាជិក ប.ស.ស. ដែលមកទទួលសេវាពិគ្រោះជំងឺក្រៅ នៅមន្ទីរពេទ្យកាល់ម៉ែត្រ មានប្រមាណជាមធ្យម ៨០០នាក់ ដល់១ ៤០០នាក់ ក្នុង១ថ្ងៃ ហើយបន្ទាប់ពីអគារពិគ្រោះជំងឺ (ប.ស.ស.) ដាក់សម្ពោធប្រើប្រាស់ជាផ្លូវការ នឹងអាចជួយកាត់បន្ថយការកកស្ទះក្នុងការមកទទួលសេវារបស់បងប្អូន និងបញ្ហាប្រឈមមួយចំនួនផងដែរ៕
រូបភាព៖ ប.ស.ស.
ម្សិលមិញ ម៉ោង 03:25:PM
ម្សិលមិញ ម៉ោង 03:10:PM
16-កញ្ជា-2025 - ម៉ោង 11:37:AM
11-កញ្ជា-2025 - ម៉ោង 03:19:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា