អត្ថបទ៖ សំនៀង
ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានចូលរួមជាភ្ញៀវកិត្តិយស ក្នុងពិធីចុះហត្ថលេខានៃកិច្ចសន្យាកសិកម្ម រវាងក្រុមហ៊ុនឯកជនចំនួន ០២ រួមមានក្រុមហ៊ុនអេមរុរ៉ាយស៍ និងក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC) ដែលជាសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា លើការបញ្ជាទិញនូវកសិផលចំនួន ២ មុខ រួមមាន ស្រូវសរីរាង្គ និងដំឡូងមីសរីរាង្គ លើបរិមាណសរុប ៧៣ ៨០០តោន ពីកសិករមកពីសហគមន៍កសិកម្មចំនួន ៣២ នៅក្នុងខេត្តព្រះវិហារ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ ដោយមានការចូលរួមពីក្រុមហ៊ុនបញ្ជាទិញ មន្ទីរជំនាញពាក់ព័ន្ធ អង្គការដៃគូ ថ្នាក់ដឹកនាំ និងតំណាងសហគមន៍កសិកម្មទាំង ៣២ ផងដែរ ។
នៅក្នុងកម្មវិធីនេះដែរ ឧកញ៉ា ឡាយ ឈុនហួ បានលើកអំពីការសម្រេចបាននូវការនាំចេញអង្ករបានចំនួន ៤៧២ ៨០៣ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៣៤៨,១៨ លានដុល្លារអាម៉េរិក ដែលមានកំណើនជិត ២០% និងការនាំចេញស្រូវបានចំនួន ៤ ៨៤៨ ៨៣៥ តោនស្រូវសើម ដែលគិតជាទឹកប្រាក់បានប្រមាណជា ១ ១១៤,២៥ លានដុល្លាអាម៉េរិក ដែលមានកំណើនប្រមាណជា ៥៤% ដែលជារួម ការនាំចេញនេះបាននាំយកមកនូវចំណូលចូលក្នុងសេដ្ឋកិច្ចជិត ១ ៤០០ លានដុល្លារអាម៉េរិក ដែលកំណើនទាំងអស់នេះ គឺកើតចេញពីកិច្ចខំប្រឹងប្រែងរបស់គ្រប់ភាគី និងតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស ប្រជាកសិករទាំងអស់។
ជាមួយគ្នានេះផងដែរ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជារូបនេះ ក៏បានលើកឡើងអំពីផែនការសម្រាប់អាណត្តិទី៥ ដោយបានកំណត់យកនូវការពង្រឹង និងពង្រីកខ្សែច្រវាក់តម្លៃ និងផ្គត់ផ្គង់ ការជំរុញការដាំដុះ និងការធ្វើសមាហរណកម្មដាំដុះទៅនឹងនិន្នាការថ្មី និងការធ្វើពិពិធកម្មផលិតកម្មកែច្នៃ និងទីផ្សារ ជាគោលនយោបាយផងដែរ៕
ម្សិលមិញ ម៉ោង 03:25:PM
ម្សិលមិញ ម៉ោង 03:10:PM
16-កញ្ជា-2025 - ម៉ោង 11:37:AM
11-កញ្ជា-2025 - ម៉ោង 03:19:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា