អត្ថបទ៖ វិចិត្រ
នៅក្នុងរឿងដោះស្រាយជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ផ្លូវត្រឹមត្រូវតែមួយគត់តទៅមុខ គឺមានតែវិធានការសន្តិភាព និងការគោរពច្បាប់អន្តរជាតិ មិនមែនការប្រើប្រាស់វិធានការឯកតោភាគី ឬប្រើកម្លាំងឡើយ។ នេះជាការបញ្ជាក់របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ធ្វើឡើងនៅក្នុងលិខិតបច្ចុប្បន្នភាពស្តីពីស្ថានការណ៍ព្រំដែនកម្ពុជាថៃនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥។
ក្នុងនោះក្រសួងការបរទេសកម្ពុជាបន្តថា កម្ពុជាបានស្វះស្វែងរកដំណោះស្រាយព្រំដែនមួយ ដែលមានភាពច្បាស់លាស់ ត្រឹមត្រូវ ជាក់លាក់ និងសន្តិភាព ដែលដំណោះស្រាយទាំងនេះ នឹងមិនត្រឹមតែដោះស្រាយជម្លោះដែលមានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើជាមូលដ្ឋានចីរកាលយូរលង់សម្រាប់មិត្តភាព កិច្ចសហប្រតិបត្តិការ និងសេចក្តីរុងរឿង សុខដុមរមនារួម រវាងប្រទេសទាំងពីរ និងប្រជាពលរដ្ឋកម្ពុជា និងថៃផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន លោក គីតាមឹរ៉ា តូស៊ីហ៊ីរូ បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលជប៉ុនសង្ឃឹមថា កម្ពុជា និងថៃ នឹងបន្តគោរពតាមកិច្ចព្រមព្រៀងបទ ឈប់បាញ់ ហើយភាពតានតឹងរវាងប្រទេសទាំងពីរ នឹងត្រូវបានបន្ធូរបន្ថយដោយសន្តិវិធី តាមរយៈការសន្ទនា ដោយជប៉ុនបានចាត់ទុកថា កិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់។ ជប៉ុន នឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការអនុវត្តយ៉ាងប្រាកដ ប្រជានូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងបន្ថយភាពតានតឹងដោយសម្របសម្រួល ជាមួយប្រទេសពាក់ព័ន្ធ៕
11-កញ្ជា-2025 - ម៉ោង 02:01:PM
10-កញ្ជា-2025 - ម៉ោង 11:14:AM
05-កញ្ជា-2025 - ម៉ោង 10:02:AM
03-កញ្ជា-2025 - ម៉ោង 10:31:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា