សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ក្រសួងមហាផ្ទៃបដិសេដោះស្រាយទំនាស់ដីធ្លី នៅឃុំកោះខ្ញែរ ស្រុកសំបូរ ដោយអះអាងថាស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី

23-ធ្នូ-2024 - ម៉ោង 04:39:PM

អត្ថបទ៖  យូ វាសនា​

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃជម្រាបមកឈោ្មះ ប្លុក ភារម្យ, ភេប ឡ, ឌុច សាគី, សឹង ករុណា និងឈោ្មះ អល រ៉ូហ្វ តំណាងប្រជាពលរដ្ឋចំនួន ១ ៣១៨គ្រួសារ ករណីសំណើសុំជួយដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ខូអិលធីឌី ស្ថិតនៅឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ បានឱ្យដឹងថា ក្រសួងមហាផ្ទៃបាន ទទួលរួចហើយនូវលិខិតស្នើសុំជួយដោះស្រាយទំនាស់ដីធ្លីជាមួយក្រុមហ៊ុន កសិកម្ម យុវជន ស្វាយរៀង ខូអិលធីឌី ស្ថិតនៅភូមិបាយសំណុំ, ភូមិជើងពាត, ភូមិកំពង់ព្នៅ, ភូមិកោះច្បារ និងភូមិ ស្វាយចេក ឃុំកោះខ្មែរ ស្រុកសំបូរ ខេត្តក្រចេះ។ ក្រសួងមហាផ្ទៃបានពិនិត្យឃើញថាសំណើខាងលើស្ថិត ក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ហេតុនេះក្រសួងមហាផ្ទៃមិនអាចលើកយកមកដោះស្រាយបានឡើយ។

គួរំលឹកដែលកាលថ្ងៃទី១៩ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ ក្រុមតំណាងប្រជាពលរដ្ឋទាំងអស់បានមកដាក់ញត្តិនៅក្រសួង៣បន្ថែមទៀតដើម្បីឱ្យក្រសួងដែលពាក់ពន្ធ័ទាំង​​នេះជួយរកដំណោះ​ស្រាយជួនពួកគាត់ ពោលគឺក្រសួងយុត្តិធម៌ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ ខណៈដែលការដាក់ញត្តិលើកទី១ គឺនៅថ្ងៃទីកាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ​បានដាក់នៅក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់  ក្រសួងមហាផ្ទៃ ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី៕

ព័ត៌មានទាក់ទង

តំណាងសហគមន៍សុំពន្យាពេលចូលបំភ្លឺករណីហិង្សាដោយចេតនា បន្ទាប់ពីនគរបាលខេត្តកំពង់ស្ពឺកោះឱ្យចូលនៅថ្ងៃទី០៣ ខែមករានេះ ក្រសួងមហាផ្ទៃបដិសេដោះស្រាយទំនាស់ដីធ្លី នៅឃុំកោះខ្ញែរ ស្រុកសំបូរ ដោយអះអាងថាស្ថិតក្រោមសមត្ថកិច្ចរបស់អាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ប្រជាសហគមន៍៣រូបបានចូលបំភ្លឺនៅសាលាដំបូងខេត្តត្បូងឃ្មុំ តាមដីកាទាក់ទងនឹងការកាប់រានដីព្រៃដោយគ្មានការអនុញ្ញាត ក្រសួងរៀបចំដែនដីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនៅភូមិចំនួន៣ នៃឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប ក្រសួងរៀបចំដែនដី វាស់វែងដីធ្លីបានជាង ៣លានក្បាលដីនៅទូទាំងប្រទេសក្នុងរយៈពេល១ឆ្នាំ តំណាងប្រជាពលរដ្ឋស្រុកសំបូរ ខេត្តក្រចេះឡើងមកដាក់ញត្តិជូន​៣ស្ថាប័នដើម្បីស្នើសុំអន្តរាគមន៍ករណីដីធ្លី ក្រសួងរៀបចំដែនដីចេញសេចក្តីជូនដំណឹងស្តីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន៣ ក្នុងឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ក្រសួងដែនដីចេញសេចក្តីជូនដំណឹងពីការប្រកាសកំណត់តំបន់វិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅឃុំក្លាំងហាយ ស្រុកស្រីស្នំ ខេត្តសៀមរាប ក្រសួងដែនដីបានចេញសេចក្តីជូនដំណឹងស្ដីពី ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិត្បែង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម