សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ប្រជាពលរដ្ឋខ្មែរដែលនិយមប្រហុកសម្រុកទិញត្រីដើម្បីធ្វើម្ហូបខ្មែរមួយនេះ ខណៈដែលត្រីចាប់ផ្ដើមសម្បូរម្ដងទៀត

03-មករា-2025 - ម៉ោង 04:43:PM

អត្ថបទ៖ កែវ រតនៈ

រដ្ឋបាលជលផលបានចេញសេចក្តីដោយបញ្ជាក់ថា បន្ទាប់ពីខ្នើត ខែមិគសិរ កាលពីខែធ្នូ ឆ្នាំ ២០២៤មក ត្រីក៏​បន្ត​​បន្លាស់ទីចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់។ ការណ៍នេះ អំណោយផលដល់ការធ្វើនេសាទត្រីបានច្រើន ជាពិសេស គន្លងដាយត្រីតាមដងទន្លេ សាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២ ដល់១០ ខែមករា ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

ករណីនេះប្រជាពលរដ្ឋដែលនិយមបរិភោគប្រហុក ផ្អក បាននាំគ្នាសម្រុកទៅទិញត្រីដើម្បីធ្វើម្ហូបខ្មែរមួយនេះ យ៉ាងច្រើននៅតាមបណ្ដោយទន្លេសាបក្នុងស្រុកពញាឮ ខេត្តកណ្ដាល ។

អ្នកស្រី អ៊ិន ពេក មកពីក្រុងឧត្តុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ បានប្រាប់ប៉ៃតងប៉ុស្តិ៍ថា អ្នកស្រីមកទិញត្រីធ្វើប្រហុក​​​​នេះជារៀងរាល់ឆ្នាំ ព្រោះថាប្រហុកគឺជាអាហារដែលអ្នកស្រីមិនអាចខ្វះបានដើម្បីស្លសម្លជាច្រើនមុខ។ អ្នកស្រីបន្តថា អ្នកស្រីបានដឹងដំណឹងពីរដូវកាលត្រីប្រហុកនេះសម្បូរតាមរយៈការតេទូរសព្ទប្រាប់ពីអ្នកភូមិ ដូច​​​​នេះអ្នកស្រីក៏មកទិញត្រីធ្វើប្រហុកនេះដូចរាល់ឆ្នាំ។ អ្វីដែលអ្នកស្រីកត់សម្គាល់នេះ គឺតម្លៃត្រីហាក់ធូថ្លៃជាងមុនពោលគឺអ្នកស្រីទិញក្នុងតម្លៃប្រមាណ១៥០០រៀលក្នុងមួយគីឡូប៉ុណ្ណោះហើយត្រីមានទំហំធំជាងឆ្នាំមុនទៀតផង។

អ្នកស្រី ឆាយ អ៊ីម ដែលមកខេត្តកំពង់ស្ពឺដែរនោះ​បានឱ្យដឹងថា អ្នកស្រីមានតម្រូវការត្រីប្រហុកក្នុងមួយឆ្នាំប្រមាណ​​១០០គីឡូក្រាមដើម្បីទុកហូប និងចែកកូនចៅ ដូចនេះអ្នកស្រីត្រូវតែមកទិញត្រី និងធ្វើប្រហុកទុកដើម្បីផ្គត់ផ្គង់ឱ្យគ្រប់មួយឆ្នាំ។ អ្នកស្រីបន្តថា មានឆ្នាំខ្លះអ្នកស្រីទិញដល់ទៅជាង១០០គីឡូក្រាម ព្រោះតម្រូវ​​ការ​​ច្រើន និងការពារខ្លាចខ្វះខាតពេលដែលត្រូវការប្រើចាំបាច់។

កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹងថា ក្នុងរដូវនេសាទឆ្នាំ២០២៤-២០២៥តាមការសង្កេត ត្រីចាប់ផ្តើមបន្លាស់ទី ចេញពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលអំណោយផល ដល់ការធ្វើនេសាទបានត្រីច្រើន ជាពិសេសគន្លងដាយត្រីតាមដងទន្លេសាប នៅក្នុងភូមិសាស្ត្រខេត្តកណ្តាលនិង រាជធានីភ្នំពេញ ចាប់ពីថ្ងៃអាទិត្យ ៨កើត ដល់ថ្ងៃសុក្រ ១៣កើត ខែមិគសិរ ត្រូវនឹងថ្ងៃទី៨ ដល់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ក្នុងករណីមេឃស្រឡះល្អ គ្មានភ្លៀងកក់ខែ ឬមិនទទួលរងឥទ្ធិពលព្យុះភ្លៀង។

របាយការណ៍សង្ខេបលទ្ធផល​អនុវិស័យ​ជលផលឆ្នាំ២០២៤ របស់រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ កម្ពុជា ប្រមូលផលនេសាទនិងវារីវប្បកម្ម បាន​ចំនួន ៩២៦ ៩៣៤​តោន ក្នុង​នោះផលនេសាទទឹកសាប មាន៤៦៧ ៣៤៤តោន ផលនេសាទសមុទ្រ ១៣៩ ៣១០ តោន និង​ផល​វារីវប្បកម្ម ៣២០ ២៨០តោន ពោលគឺកើនឡើង៦០ ៦៨៤តោន ស្មើ នឹង៧% បើប្រៀបធៀបឆ្នាំ២០២៣ ៕



ព័ត៌មានទាក់ទង

ប្រជាពលរដ្ឋខ្មែរដែលនិយមប្រហុកសម្រុកទិញត្រីដើម្បីធ្វើម្ហូបខ្មែរមួយនេះ ខណៈដែលត្រីចាប់ផ្ដើមសម្បូរម្ដងទៀត សហគមន៍ដីធ្លីមកពីស្រុកចំនួន៣នៅក្នុងខេត្តស្វាយរៀង ប្រារព្ធទិវាសិទ្ធិមនុស្សក្រោម ប្រធានបទ«ឆ្ពោះទៅសិទ្ធិកសិករ និងគាំពារសង្គម » តំណាងកសិករខ្នាតតូចស្នើសុំអន្តរាគមន៍ពីក្រសួងការងារេចំនួន៨ចំនុចដើម្បីសម្រួលដល់ជីវភាពរស់នៅ វេទិកាកសិករថ្នាក់ជាតិលើកទី១៣ បានប្រារព្ធឡើងក្រោមប្រធានបទ «កសិកម្មប្រកបដោយចីរភាពសម្រាប់ទាំងអស់គ្នា» រដ្ឋមន្ត្រីក្រសួងកសិកម្មចូលរួមក្នុង «យុទ្ធនាការដាំស្តារព្រៃឈើនៅស្ថានីយព្រៃអង់តែន» ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ សហគមន៍ដីធ្លីនៅខេត្តកោះកុងបើកយុទ្ធនាការ ១៦ថ្ងៃស្ដីពី កសិករដើម្បីគាំពារសង្គម សិទ្ធិដីធ្លី និងយុត្តិធម៌បរិស្ថាន ក្រសួងដែនដី ជូនដំណឹងស្ដីពីការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ នៅភូមិចំនួន២ ក្នុងឃុំបួរ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង រដ្ឋមន្ត្រីក្រសួងកសិកម្មជំរុញឱ្យកសិករធ្វើស្រូវសែនក្រអូបជាពូជយុទ្ធសាស្ត្ររបស់កម្ពុជា ជាជាងការធ្វើពូជស្រូវ OM របស់វៀតណាម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបង្ហាញវីដេអូចំនួន១២ ពីសក្ដានុពលនៃអនុវិស័យទាំង៥ និងកម្មវិធីគោលនយោបាយអាទិភាពទី៥ ទី៦
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម