អត្ថបទ៖ កែវ រតនៈ
ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជា ឆ្នាំ២០២៥ ដែលរៀបចំឡើងក្រោមប្រធាន បទ៖ ផែនទីបង្ហាញផ្លូវឆ្ពោះទៅរកភាពស្អាត ភាពបៃតង និងចីភាពកម្ពុជា ចាប់ពីថ្ងៃទី១០-១២ ខែកញ្ញា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន មានប្រសាសន៍ ថា«ការអភិវឌ្ឍសេដ្ឋកិច្ចចក្រានៅកម្ពុជា គឺជាការឆ្លើយតបសំខាន់ ដល់យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបាននិងកំពុងអនុវត្តផង និងការបោះជំហានទៅរកភាពស្អាត ភាពបៃតង ឱ្យកាន់តែល្អប្រសើរ ដែលអាចឱ្យយើងរួមគ្នា សម្រេចបានចីរភាពតរៀងទៅ» ។
វេទិកាដែលរៀបចំដោយក្រសួងបរិស្ថាន និងទីភ្នាក់ងារអាល្លឺម៉ង់ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ(GIZ) មានការអញ្ជើញចូលរួមពី លោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងស្ថានទូតអាល្លឺម៉ង់ប្រចាំកម្ពុជា ថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ផ្នែកឯកជន អ្នកស្រាវជ្រាវ អង្គការសង្គមស៊ីវិល ដៃគូអភិវឌ្ឍន៍ តំណាងសហគមន៍ ភ្ញៀវជាតិនិងអន្តរជាតិជាច្រើ់ននាក់។
ឯកឧត្តម អ៊ាង សុផល្លែត ថ្លែងថា វេទិកានាថ្ងៃនេះ បានបង្កើតភាពជាដៃគូបន្ថែមទៀត ក្នុងការពង្រឹងការប្តេជ្ញាចិត្ត ការបង្កើតគំរូការងារ ប្រកបដោយចីរភាព ក្នុងការគ្រប់គ្រងសំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ ជំរុញការបណ្តុះ ចែកកូនឈើ ការដាំស្តារព្រៃឈើ ដើម្បីបង្កើនភាពបៃតង ការរលើកកម្ពស់ជីវភាពសហគមន៍ ក្នុងគោលដៅអភិវឌ្ឍន៍ដោយចីរភាព។ ឯកឧត្តមក៏បានកោតសរសើរ ចំពោះការការចូលរួម និងការខិតខំប្រឹងប្រែងពីអ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសពី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងប្រជាពលរដ្ឋ ក្នុងការអនុវត្តយុទ្ធនាការនានា របស់ក្រសួងបរិស្ថាន នាពេលកន្លងមក ក្នុងនោះភាពស្អាត បានចាប់ផ្តើមពីក្នុងខ្លួន ភាពស្អាតនៅក្រៅខ្លួន និងភាពស្អាតរបស់កម្ពុជា នៅលើឆាកអន្តរជាតិ។
វេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាឆ្នាំ២០២៥ នេះបានរៀបចំឱ្យមានបទបង្ហាញ និងការចូលរួមពិភាក្សាគ្នាលើអាទិភាពសំខាន់ចំនួន៣៖ ទី១) វិស័យកសិម្មក្នុងបរិបទសេដ្ឋកិច្ចចក្រា៖ ការចែករំលែកបទពិសោធ និងគំនិតច្នៃប្រឌិតនៃការកែច្នៃសំណល់កសិកម្មទៅជាគុណតម្លៃបន្ថែមសម្រាប់ កាសសេដ្ឋកិច្ច ដូចជាតាមរយៈការកែច្នៃសំណល់កសិកម្មទៅជាជីវឥន្ធនៈ ឬជីវម៉ាស ការគិតគូរអំពីការប្រែប្រួលអាកាសធាតុដែលបញ្ចេញពីវិស័យកសិកម្ម និងគិតគូរអំពីខ្សែសង្វាក់ផលិតកម្មដែលអាចកាត់បន្ថយសំណល់កសិកម្ម សំណល់ប្លាស្ទិកកសិកម្ម ឬបម្លែងទៅជាគុណតម្លៃផ្សេងៗ
ទី២) គោលនយោបាយ ការអនុវត្តផែនការគ្រប់គ្រងសំណល់រឹងតាមបែបសេដ្ឋកិច្ចចក្រា៖ ជំរុញការអនុវត្តអាទិភាព និងសរសរស្តម្ភដែលមានចែងក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣ - ២០២៨ គឺ ភាពស្អាត ភាពបៃតង និងនិរន្តរភាព។
និងទី៣) ពាណិជ្ជកម្ម ឧស្សាហកម្ម ទេសចរណ៍ និងយេនឌ័រ៖ ការគិតគូរវិស័យបរិស្ថាន និងការគ្រប់គ្រងសំណល់រឹងនឹងត្រូវបានបញ្ជ្រាប ទៅក្នុងខ្សែចង្វាក់ផលិតកម្ម ក្នុងវិស័យពាក់ព័ន្ធ និងមានទំនាក់ទំនងគ្នា៕
រូបភាព៖ ក្រសួងបរិស្ថាន
04-កញ្ជា-2025 - ម៉ោង 12:59:PM
03-កញ្ជា-2025 - ម៉ោង 03:10:PM
18-សីហា-2025 - ម៉ោង 02:16:PM
18-សីហា-2025 - ម៉ោង 10:59:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា