សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថានជូនដំណឹងអំពីការប្រារព្ធទិវាសម្អាតបរិស្ថានពិភពលោកលើកទី៨

16-កញ្ជា-2025 - ម៉ោង 10:11:AM

អត្ថបទ៖ វិចិត្រ

 

ក្រសួងបរិស្ថានរៀបចំប្រារព្ធទិវាសម្អាតពិភពលោកលើកទី៨ ដើម្បីបំផុសស្មារតីស្រលាញ់បរិស្ថានពីប្រជាពលរដ្ឋ ស្ថាប័នរដ្ឋ និងវិស័យឯកជនទាំងអស់ សំដៅឱ្យមានការចូលរួមគ្រប់គ្រងសំរាម សំណល់រឹង និងបញ្ជាបការយល់ដឹងអំពី ផលប៉ះពាល់នៃបរិមាណសំរាមលើភពផែនដី។

 

តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ឱ្យដឹងថា ក្រសួងបរិស្ថាន សហការជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្រសួងមហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងពាណិជ្ជកម្ម ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងធម្មការ និងសាសនា និងអង្គការ River Ocean Cleanup នឹងប្រារព្ធទិវាសម្អាតពិភពលោកលើកទី៨ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ នៅ ទូទាំងប្រទេស។

 

ទិវាសម្អាតពិភពលោកលើកទី៨ រៀបចំឡើងស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រដ្ឋាភិបាល និងគាំទ្រដល់ការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ រួមមាន ភាពស្អាត បៃតង និងចីរភាព ព្រមទាំងរួមចំណែកដល់យុទ្ធនាការ “ផ្លូវជាតិស្អាត គ្មានសំណល់ប្លាស្ទិក” និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs)៕

ព័ត៌មានទាក់ទង

ហ្វូងសត្វក្ងោកបៃតងចំនួន២០ក្បាលត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃប្រទះឃើញបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថានបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន១០០០បង្គោលនៅឆ្នាំ២០២៥ ដើម្បីធានាការគ្រប់គ្រងតំបន់ធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព អាកាសធាតុនៅកម្ពុជានៅបន្តធ្លាក់ត្រជាក់រហូតដល់ពាក់កណ្តាលខែមករា ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ បានធ្វើឱ្យប៉ះពាល់ប្រជាជនចំនួន​៣,៧៤២គ្រួសារ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ ជំ​នន់ទឹកភ្លៀងបានធ្វើឱ្យជន់លិចសង្កាត់ចំនួន៣នៃក្រុងពោធិ៍សាត់ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រកួតប្រជែងគំនូរកេសរកូល នៅចុងខែវិច្ចិកា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម