អត្ថបទ៖ វិចិត្រ
ខេត្តមួយចំនួននឹងមានភ្លៀងធ្លាក់គ្របដណ្តប់ផ្ទៃដី១០ភាគរយ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ហើយស្ថានភាពសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។
តាមព្រឹត្តិបត្រព័ត៌មាន ស្តីពីស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានឱ្យដឹងថា ដោយសារសម្ពាធទាបគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពុជា សមុទ្រចិនខាងត្បូង និងលើអាងទន្លេ មេគង្គក្រោម ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដែលបណ្តាលឱ្យតំបន់វាលទំនាប មានស្ថានភាពសីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រវិនាទី ហើយខេត្តមួយចំនួនដូចជា ពោធិ៍សាត់ បាត់ដំបង ស្វាយរៀង និងត្បូងឃ្មុំអាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។ ចំណែកឯ តំបន់ខ្ពង់រាបវិញ មានស្ថានភាពសីតុណ្ហភាពមធ្យមអប្បបរមា ២៥°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៧°C។ ខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២,៥ម៉ែត្រ វិនាទី ហើយខេត្តមួយចំនួនដូចជា ខេត្តប៉ៃលិន ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០%។
ចំពោះតំបន់មាត់សមុទ្រវិញ ស្ថានភាពសីតុណ្ហភាពក៏មិនខុសគ្នាប៉ុន្មានឡើយ ពោលគឺ សីតុណ្ហភាពមធ្យមអប្បបរមា ២៦°C និងសីតុណ្ហភាពមធ្យមអតិបរមា ៣៦°C ហើយខ្យល់បក់មកពីទិសនិរតី និងអគ្នេយ៍មានល្បឿនមធ្យម ២ម៉ែត្រ វិនាទី។ ខេត្តខ្លះនៅក្នុងតំបន់នេះ មានដូចជា ខេត្តកោះកុង និងព្រះសីហនុ អាចមានភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដី១០% ហើយរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា០,៧៥ម៉ែត្រ៕
22-មេសា-2025 - ម៉ោង 11:10:AM
21-មេសា-2025 - ម៉ោង 02:53:PM
21-មេសា-2025 - ម៉ោង 11:29:AM
09-មេសា-2025 - ម៉ោង 03:48:PM