អត្ថបទ៖ វិចិត្រ
មនុស្សចំនួន២នាក់បានស្លាប់ និង២នាក់បានរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសកម្ពុជា ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥(គិតត្រឹមពីម៉ោង ១៤៖០០ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដល់ម៉ោង ១៤៖០០ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥) បានកើតឡើងចំនួន ៤លើក (យប់ ១លើក)។ នេះតាមទិន្នន័យ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ខាងលើបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៤ករណី ក្នុងនោះយប់មួយករណី ហើយបណ្តាលឱ្យមនុស្សចំនួន២នាក់បានស្លាប់ របួសធ្ងន់ម្នាក់ និងរបួសស្រាលម្នាក់។
របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កឱ្យមានគ្រោះថ្នាក់នេះកើតឡើងបណ្តាលមកពី ល្មើសល្បឿន ២លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ១នាក់), មិនគោរពសិទ្ធិ ១លើក (ស្លាប់ ០នាក់, របួសធ្ងន់ ១នាក់, របួសស្រាល ០នាក់) និងប្រជែង ១លើក (ស្លាប់ ១នាក់, របួសធ្ងន់ ០នាក់, របួសស្រាល ០នាក់)៕
16-មេសា-2025 - ម៉ោង 11:13:AM
12-មេសា-2025 - ម៉ោង 01:11:PM
10-មេសា-2025 - ម៉ោង 10:21:AM
09-មេសា-2025 - ម៉ោង 05:06:PM