
ដោយ៖ វិចិត្រ
នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំពោធិ៍អង្គ្រង ដែលបានបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតកាលពីយប់ថ្ងៃសុក្រ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺហើយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ នេះបើតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ចុះថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥។
កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២២:០០នាទី មានករណីផ្ទុះអាវុធ នៅចំណុចផ្លូវបេតុង ក្នុងភូមិក្រញូង ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បណ្តាលឱ្យជនរងគ្រោះម្នាក់ស្លាប់បាត់បង់ជីវិត ដែលបង្កឡើងដោយជនសង្ស័យឈ្មោះ ទ្រី បូរិន ភេទប្រុស អាយុ ៣៨ឆ្នាំ តួនាទីជានាយប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិ៍អង្ក្រង នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ។
បើតាមក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ក្រោយកើតហេតុ ជនសង្ស័យបានប្រគល់ខ្លួនជូនជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពកើតឡើងក្នុងពេលបំពេញភារកិច្ច ក្នុងនោះកំលាំងផ្នែកព្រហ្មទណ្ឌបានចាប់យកអាវុធ AK47 ស្វាយបត់ មួយដើម លេខ៤០៣៤ បង់ ១ គ្រាប់ចំនួន ១៩ ដែលជាវត្ថុតាងបណ្តាលឱ្យ ស្លាប់យុវជនឈ្មោះ ផាន ផាយុ ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិព្រៃស្រួល ឃុំពោធិ៍អង្គ្រង ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង អាវុធ AK47 មកការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មន្ត្រីជាន់ខ្ពស់ ប.ស.ស. ផ្ដើមពិនិត្យ ពិភាក្សាបច្ចេកទេសក្នុងការផ្ដល់អត្ថប្រយោជន៍របបសន្ដិសុខសង្គមដល់ក្រុមគោលដៅ ស្របតាមលិខិតបទដ្ឋានថ្មីៗ
ទាំងមន្ត្រីរាជការ និងឯកជនដែលធ្វើការពាក់ព័ន្ធវិស័យទេសចរណ៍ ត្រូវបានហាមឃាត់មិនឱ្យពាក់ព័ន្ធនឹងឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា
ក្រសួងការងារ អង្គការអុកស្វាម និងសមាគម IDEA ជំរុញឱ្យមានការពង្រីកគាំពារសង្គមសម្រាប់អ្នកលក់ដូរតាមដងផ្លូវ
កម្ពុជាមិនស្ថិតនៅក្នុងគន្លងផ្លូវដើររបស់ព្យុះហ្វូងវង់ទេ ប៉ុន្តែអាចមានភ្លៀងតិចតួចគ្រប់ដណ្តប់លើផ្ទៃដី
អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាតំបន់លើកទីបី ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
សាលាដំបូងខេត្តកំពង់ស្ពឺ សម្រេចចោទប្រកាន់លើជនសង្ស័យឈ្មោះ ទ្រី បូរិន មេប៉ុស្តិ៍ពោធិ៍អង្គ្រង ពីបទ ឃាតកម្ម
នាយប៉ុស្តិ៍ពោធិ៍អង្គ្រងដែលបាញ់យុវជនម្នាក់បណ្តាលឱ្យស្លាប់បាត់បង់ជីវិតត្រូវបានបញ្ជូនទៅកាន់តុលាការ
ប.ស.ស.បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រេចបានប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់នាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ
ប.ស.ស.ផ្សព្វផ្សាយអំពី “អត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម”
20-វិច្ឆិកា-2025 - ម៉ោង 02:24:PM
14-វិច្ឆិកា-2025 - ម៉ោង 04:39:PM
12-វិច្ឆិកា-2025 - ម៉ោង 10:16:AM
26-តុលា-2025 - ម៉ោង 02:58:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា