អត្ថបទ៖ កែវ រតនៈ
យោងតាមការផ្សព្វផ្សាយរបស់បេឡាជាតិសន្តិសុខសង្គម ឬហៅកាត់ថា ប.ស.ស. បានឱ្យដឹងថា ឯកឧត្តម គឹម កែវរស្មី អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥នេះ បានដឹកនាំនាយកដ្ឋានជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរសវនកម្មជាតិ ស្ដីពី "ការធ្វើសវនកម្មលើរបាយកាណ៍ហិរញ្ញវត្ថុរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់ការិយបរិច្ឆេទឬ ហៅថាកម្រិតនៃកិច្ចការដែលត្រូវធ្វើ ២០២៤ និងឆ្នាំពាក់ព័ន្ធ"។ កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលប្រជុំនាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ នៃ ប.ស.ស. ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃនាយកដ្ឋានរដ្ឋបាលនិងគ្រប់គ្រងធនធានមនុស្ស, នាយកដ្ឋានគ្រប់គ្រងថវិកា ហិរញ្ញវត្ថុ និងគណនេយ្យ និងអង្គភាពសវនកម្មផ្ទៃក្នុងនៃ ប.ស.ស. សរុបប្រមាណជាង ២៥នាក់។
ក្នុងឱកាសនោះ ឯកឧត្តមអគ្គនាយករង ប.ស.ស. បានស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ ដែលបានអញ្ជើញមក ប.ស.ស. ដើម្បីធ្វើសវនកម្មលើរបាយកាណ៍ហិរញ្ញវត្ថុរបស់បេឡាជាតិសន្តិសុខសង្គមសម្រាប់ការិយបរិច្ឆេទ ២០២៤ និងឆ្នាំពាក់ព័ន្ធ។
បន្ថែមពីលើនេះទៅទៀត ឯកឧត្តមអគ្គនាយករង ប.ស.ស. ក៏បានស្នើសុំនាយកដ្ឋានជំនាញទាំងពីរ និងអង្គភាពសវនកម្មផ្ទៃក្នុង នៃប.ស.ស. ចូលរួមសហការ ជាមួយគណៈប្រតិភូសវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ ក្នុងការផ្តល់ទីកន្លែង ឯកសារ ព័ត៌មានពាក់ព័ន្ធផ្សេងៗ ឱ្យបានទាន់ពេលវេលា ដើម្បីឱ្យការធ្វើសវនកម្មនេះ ដំណើរទៅយ៉ាងរលូន និងសម្រេចបានជោគជ័យ។
សូមបញ្ជាក់ថា អាជ្ញាធរសវនកម្មជាតិ មានកាតព្វកិច្ចធ្វើសវនកម្មលើគ្រប់ក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងរដ្ឋបាលមូលដ្ឋាន គ្រឹះស្ថានសាធារណៈ និងសហគ្រាសសាធារណៈ ៕
រូបភាព៖ ប.ស.ស.
15-កញ្ជា-2025 - ម៉ោង 04:05:PM
12-កញ្ជា-2025 - ម៉ោង 11:10:AM
11-កញ្ជា-2025 - ម៉ោង 02:00:PM
11-កញ្ជា-2025 - ម៉ោង 11:53:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា