
ដោយ៖ កែវ រតនៈ
ព្រឹត្តិការណ៍ CAFE25 ដែលក្នុងនោះក៏មានពិព័រណ៍កសិកម្ម ប្រព្រឹត្តទៅរយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអគារ E&F នៃមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ក្រៅពីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងអ្នកជំនាញអាជីវកម្មកសិកម្មនានា ព្រឹត្តិការណ៍ CAFE25 ក៏មានកម្មវិធីទស្សនកិច្ចរបស់កសិករជាង ៨,០០០នាក់នៅទូទាំងប្រទេស ដើម្បីចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់ផងដែរ។
លោក ខ្វាន់ ឆៃវ៉ាត់ កសិករមកពីខេត្តត្បូងឃ្មុំ បានប្រាប់បៃតងប៉ុស្តិ៍ថា ពេលដែលលោកបានមកដល់ និងបានទស្សនាស្ដង់ពិព័រណ៍កសិកម្មនេះលោកពិតជាសប្បាយរីករាយ ហើយនឹកស្មានមិនដល់ថាកម្ពុជាអាចមានការរៀបចំបែបនេះហើយអ្វីដែលោកចាប់អារម្មណ៍ខ្លាំងជាងគេគឺផលិតផលកសិម្មប្រភេទផ្លែឈើជាច្រើនមុខ គ្រឿងចក្របម្រើដល់វិស័យកសិកម្ម ព្រមទាំងជីធម្មជាតិដែលប្រើប្រាស់លើដំណាំផ្សេងៗ។
អ្នកស្រី ខៀវ រិទ្ធីដា ជាកសិករមកពីខេត្តកំពង់ស្ពឺក៏បានលើកឡើងដែរថានេះជាលើកទី១មួយហើយដែលអ្នកស្រីបានឃើញផលិតផលកសិកម្មជាច្រើនមុខដែលផលិតដោយកូនខ្មែរបានដាក់បង្ហាញរួមគ្នាយ៉ាងដូច្នេះ។ អ្នកស្រីបន្តថានៅតំបន់ដែលអ្នកស្រីរស់នៅភាគច្រើនគឺដាំដុះដំណាំស្រូវ ហើយនៅពេលដែលមកចូលរួមក្នុងពិព័រណ៍នេះបានឃើញការតាំងបង្ហាញប្រភេទជីជំនួយដំណាំស្រូវជាច្រើនប្រភេទ ដែលជាចម្រើសសម្រាប់កសិករយកទៅប្រើប្រាស់ជំនួយដំណាំស្រូវរបស់ពួកគាត់។ អ្នកស្រីបន្ថែមថា ពេលត្រឡប់ទៅវិញអ្នកស្រីនឹងពាំនាំនូវអ្វីដែលអ្នកស្រីបានឃើញ និងយល់ដឹងពីប្រភេទជី និងវិធីប្រើប្រាស់ជីចែករំលែកដល់អ្នកភូមិ ស្រុកដែលជាកសិករដូចគ្នាបានដឹងនិងយល់ពីរបៀបប្រើប្រាស់។
លោក គឹម រីន កសិករមកពីស្រុកកៀនស្វាយ ខេត្តកណ្ដាល បានរៀបរាប់ថាតាមរយៈការទស្សនាតាមស្តង់តាំងពិព័រណ៍ផលិតផលកសិកម្មខ្មែរនេះលោកសង្កេតឃើញថា ផលិតផលដែលបានដាក់តាំងគឺមានភាពជឿនលឿនច្រើន ដែលក្នុងនោះមានការកែច្នៃរុក្ខជាតិដែលប្រជាកសិករខ្មែរបានឃើញ បានស្គាល់រាល់ថ្ងៃទៅជាផលិតផលបែបធម្មជាតិដែលមានផលប្រយោជន៍ជាច្រើនសម្រាប់ការរស់នៅប្រចាំថ្ងៃ។ លោកបន្តថា អ្វីដែលលោកបានឃើញ និងបានយល់ដឹងនៅក្នុងការតាំងពិព័រណ៍នេះ លោកនឹងនាំយកទៅផ្សព្វផ្សាយដល់កសិករនៅក្នុងភូមិ ស្រុករបស់លោកឱ្យរៀនសូត្រតាមដើម្បីឱ្យផលិតផលក្នុងស្រុកកាន់តែមានការគាំទ្រកាន់តែច្រើន។
បើតាមលោក គឹម រីន ផលិតផលខ្មែរដែលបានដាក់តាំងលក់ និងបង្ហាញក្នុងពិព័រណ៍កសិកម្មដែលធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្យនេះគឺជាភស្តុតាងមួយដែលបង្ហាញថាផលិតផលកសិកម្មដែលខ្មែរផលិតបានគឺអាចប្រកួតប្រជែងជាមួយផលិតផលកសិកម្មរបស់ប្រទេសជិតខាងបាន ទាំងគុណភាព និងតម្លៃ៕





ក្រសួងកសិកម្ម រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច ដំណាក់កាលទី៣
វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
រដ្ឋមន្ត្រីក្រសួងការងារបន្តអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព សុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរទៅចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦
សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បានចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លាន ដុល្លារ ជាមួយនឹងកសិដ្ឋានគីរីទេស
ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ
កម្មករ-កម្មការិនីនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតានៅព្រឹកថ្ងៃនេះ
សិក្ខាកាមជាង៣ពាន់នាក់បានចូលរួមការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងឆ្នាំ២០២៥
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»
23-មករា-2026 - ម៉ោង 01:56:PM
21-មករា-2026 - ម៉ោង 11:34:AM
16-មករា-2026 - ម៉ោង 10:44:AM
14-មករា-2026 - ម៉ោង 02:01:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា