សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងការងារគ្រោង រៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃក្នុងខេត្តចំនួនបី ក្នុងខែវិច្ឆិកានេះ

11-វិច្ឆិកា-2025 - ម៉ោង 11:38:AM

ដោយ៖ សំនៀង

 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” នៅតាមបណ្តាខេត្តចំនួន៣ នៅក្នុងខែវិច្ឆិកានេះ។ នេះបើតាមរយៈចេសក្ដីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥។

 

បើតាមសេចក្តីជូនដំណឹងខាងលើពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះ នឹងត្រូវរៀបចំឡើងក្នុងរយៈពេល២ថ្ងៃសម្រាប់ខេត្តនីមួយៗ ដែលក្នុងនោះខេត្តបាត់ដំបង នឹងត្រូវរៀបចំឡើងនៅថ្ងៃទី១៥-១៦ ខេត្តបន្ទាយមានជ័យ ធ្វើឡើងចាប់ពីថ្ងៃទី២២-២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ និងខេត្តសៀមរាបគឺចាប់ពីថ្ងៃទី២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥។

 

សេចក្ដីជូនដំណឹងដដែលនេះបានបន្តឱ្យដឹងថា ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន៣ គឺ១. បង្កើតជាវេទិកាជំនួបដ៏ធំរវាងអ្នកស្វែងរកការងារ និងនិយោជក ដើម្បីដាក់ពាក្យស្វែងរកការងារ ជ្រើសរើសបុគ្គលិក សម្ភាសភ្លាម និងទទួលបានការងារភ្លាមនៅហ្នឹងកន្លែង ទី២. បង្កើនការយល់ដឹងបន្ថែមអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) សម្រាប់កម្មករ និយោជិតនៅពេលចូលបម្រើការងារនៅក្នុងស្រុក និង៣. ផ្សព្វផ្សាយ និងចុះឈ្មោះចូលរៀនវគ្គអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

 

ពិព័រណ៍ការងារនេះ នឹងមានសហគ្រាស ក្រុមហ៊ុន រោងចក្រ អ្នកផ្តល់ការអប់រំបណ្ដុះបណ្តាល និងសមាគម ចូលរួមផ្សព្វផ្សាយ និងដាក់តាំងបង្ហាញសមិទ្ធផលវគ្គអប់រំបណ្តុះបណ្តាល និងព័ត៌មានឱកាសការងារដែលមានតម្រូវការជ្រើសរើសកម្លាំងពលកម្មរាប់ម៉ឺនកន្លែង ដោយមានការសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់នៅហ្នឹងកន្លែង។ សម្រាប់អ្នកចូលរួមនឹងអាចទទួលបានការកាត់សក់ អាហារ ភេសជ្ជៈ និងអាវយឺត ដោយឥតគិតថ្លៃផងដែរ៕

ព័ត៌មានទាក់ទង

ក្រសួងកសិកម្ម រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច ដំណាក់កាលទី៣ វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងការងារបន្តអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព សុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បានចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លាន ដុល្លារ ជាមួយនឹងកសិដ្ឋានគីរីទេស ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ កម្មករ-កម្មការិនីនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតានៅព្រឹកថ្ងៃនេះ សិក្ខាកាមជាង៣ពាន់នាក់បានចូលរួមការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងឆ្នាំ២០២៥ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការ​អនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រង​សត្វផ្សោត​ទឹក​សាប និងជីវ​ចម្រុះ» 
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម