សារព័ត៌មានបៃតងប៉ុស្តិ៍

ស្ដង់ប្រមាណ៤០០នឹងបង្ហាញពីផលិតផលកសិកម្ម  ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា CAFE25 ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥

29-តុលា-2025 - ម៉ោង 09:55:AM

ដោយ៖ កែវ រតនៈ

ក្នុងជំនួបជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ លោកជំទាវអ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានថ្លែងថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25)ដែលប្រារព្ធធ្វើនៅមជ្ឈ​មណ្ឌល​​​ពិព័រណ៍កោះពេជ្យ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ មានស្ដង់ប្រមាណ៤០០ ត្រូវបានគ្រោងនឹងដាក់បង្ហាញនូវផលិតផលកសិកម្ម និងកសិផលនានាដោយផ្ដោតលើផលិតផលកសិកម្មចំនួន ៩មុខ រួមមានស្រូវអង្ករ ស្វាយចន្ទី កៅស៊ូ ដំឡូងមី ស្វាយ បន្លែ ត្រី ម្រេច និងផលិតផលឈើប្រើប្រាស់ប្រកបដោយចីរភាព។ ហើយគិតត្រឹមថ្ងៃទី២៨ខែតុលានេះ មានស្ដង់ចំនួន៣៥០ ត្រូវបានកក់ទុកដោយម្ចាស់អាជីវកម្ម។

លោកជំទាវបន្តថា CAFE25 មិនគ្រាន់តែជាពិព័រណ៍ធម្មតានោះទេ តែជាឱកាសសម្រាប់តួអង្គក្នុងខ្សែច្រវាក់តម្លៃ ជួបជជែកគ្នាពីបញ្ហាប្រឈម និងរកដំណោះស្រាយរួមជាមួយគ្នា ដែលអាចនឹងឈានដល់ការចុះកិច្ចសន្យាពាណិជ្ជកម្មជាមួយគ្នាថែមទៀត។

បើតាមលោកជំទាវ អ៊ឹម​ រចនា,  រយៈពេល២ថ្ងៃដំបូង មានការរៀបចំវេទិកាជជែកលើប្រធានបទជាច្រើនក្នុងវិស័យកសិកម្ម ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំសំខាន់ៗនៃក្រសួងពាក់ព័ន្ធ។ ក្រៅពីផ្តល់ឱកាសដល់អ្នកចូលរួមក្នុងការទំនាក់ទំនងដោយផ្ទាល់ជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជរដ្ឋាភិបាល វិនិយោគិនក្នុងស្រុក និងក្រៅស្រុក និងអ្នកជំនាញអាជីវកម្មកសិកម្មនានា ក៏មានកម្មវិធីទស្សនកិច្ចរបស់កសិករជាង ៨,០០០នាក់នៅទូទាំងប្រទេស នឹងត្រូវបានសម្របសម្រួលដើម្បីចូលរួមទស្សនាពិព័រណ៍ដោយផ្ទាល់ផងដែរ៕

 

ព័ត៌មានទាក់ទង

ក្រសួងកសិកម្ម រៀបចំសហគមន៍កសិកម្មទំនើប ជូនសម្បទានិកនៃគម្រោងសម្បទានដីសង្គមកិច្ច ដំណាក់កាលទី៣ វេទិកាការងារដែលមានឱកាសការងារជិត ៩ម៉ឺនកន្លែងនឹងត្រូវដាក់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ រដ្ឋមន្ត្រីក្រសួងការងារបន្តអនុវត្តសាកល្បងលើការកែលម្អរថយន្តដឹកជញ្ជូនកម្មករនិយោជិតឱ្យកាន់តែមានផាសុកភាព សុវត្ថិភាព និងការត្រួតពិនិត្យលក្ខណៈបច្ចេកទេស ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ១៦រូប ចាប់ផ្តើមចេញដំណើរ​ទៅ​ចូលរួមកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៩ ឆ្នាំ២០២៦ សហគមន៍កសិកម្មទំនើបម្ទេសដំណាក់ត្រយឹង បានចុះកិច្ចសន្យាផលិតកម្មកសិកម្មទំហំជាង៣លាន ដុល្លារ ជាមួយនឹងកសិដ្ឋានគីរីទេស ឱកាសការងារដែលនៅសល់ជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ កម្មករ-កម្មការិនីនៅរោងចក្រ ញូថាហ្គេត ហ្វ៊ូតវែរ បានចូលធ្វើការវិញធម្មតានៅព្រឹកថ្ងៃនេះ សិក្ខាកាមជាង៣ពាន់នាក់បានចូលរួមការបណ្តុះបណ្តាលពីសុវត្ថិភាព និងសុខភាពការងារចំនួន ១៦១វគ្គ ជូនដល់សហគ្រាស ក្រុមហ៊ុន និងរោងចក្រក្នុងឆ្នាំ២០២៥ កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការ​អនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រង​សត្វផ្សោត​ទឹក​សាប និងជីវ​ចម្រុះ» 
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម