
ដោយ៖ បៃតងប៉ុស្តិ៍
ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៦ ខែតុលា សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) បានរៀបចំយុទ្ធនាការជាសកល ១៦ ថ្ងៃ ក្រោមប្រធានបទ “ពង្រឹងភាពអង់អាចស្ត្រីជនបទ និងយុវកសិករដើម្បីប្រព័ន្ធស្បៀង”។ យុទ្ធនាការនេះត្រូវបានប្រព្រឹត្តទៅនៅតាមសហគមន៍គោលដៅដែលស្ថិតនៅក្នុងខេត្តចំនួន១៤ រួមាមាន ខេត្តតាកែវ កំពត កំពង់ស្ពឺ ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ ក្រចេះ សៀមរាប ព្រះវិហារ កំពង់ធំ កំពង់ចាម កោះកុង ព្រះសីហនុ កណ្ដាល ដោយមានការចូលរួមយ៉ាងសកម្មពីសមាជិកសហគមន៍ គណៈកម្មការ សកម្មជន ស្ត្រីជនបទ និងយុវកសិករមូលដ្ឋានជាច្រើនរូប។

ក្នុងឱកាសនោះ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា បានថ្លែងថា “នេះជាយុទ្ធនាការមួយដែលមានគោលបំណងជំរុញប្រព័ន្ធស្បៀងនៅកម្ពុជា។ យុទ្ធនាការឆ្នាំនេះផ្តោតលើតួនាទីសំខាន់របស់កសិករ កម្មករ យុវជន និងស្ត្រី ក្នុងវិស័យកសិ-ស្បៀង និងចម្ការ ដើម្បីបង្កើនភាពធន់ក្នុងប្រព័ន្ធស្បៀង។ ក្នុងបរិបទនៃវិបត្តិអត់ឃ្លាន ភាពក្រីក្រ ការខ្វះដីធ្វើកសិកម្ម មុខរបរមិនមានប្រាក់ឈ្នួលសមរម្យ ការងារគ្មានសុវត្ថិភាព និងបម្រែបម្រួលអាកាសធាតុ ក្រុមប្រជាពលរដ្ឋទាំងនេះកំពុងសកម្មក្នុងការលើកកម្ពស់ក្សេត្របរិស្ថាន និងប្រព័ន្ធគាំពារសង្គម ជាជំហានដើម្បីដោះស្រាយវិបត្តិអាកាសធាតុ និងធានាជីវភាពប្រកបដោយសុវត្ថិភាព និងភាពធន់។ អំឡុងពេលយុទ្ធនាការ ពួកគេក៏បានបន្លឺសំឡេងទាមទារសិទ្ធិមុខរបរ សិទ្ធិទទួលបានសុខភាព ស្បៀងអាហារ យុត្តិធម៌សង្គម និងការគាំពារសង្គម ដើម្បីការពារកម្មករ កសិករ និងសហគមន៍ដែលងាយរងគ្រោះពីការបាត់បង់ចំណូល ហានិភ័យសុខភាព និងគ្រោះថ្នាក់ការងារ។”
ក្នុងនោះដែរ អ្នកស្រី សេង ណាគិម តំណាងសហគមន៍ស្ត្រីសាមគ្គី ឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ បានបញ្ជាក់ថា៖ “បម្រែបម្រួលអាកាសធាតុ ដូចជា ភាពក្តៅក្រហែង រលកភ្លៀងខ្លាំង និងសំណឹកទឹក បង្កផលប៉ះពាល់ដល់ផលផលិតកសិកម្ម និងសុវត្ថិភាពស្បៀង។ កម្មករចម្ការ និងកម្មករផ្នែកប្រព័ន្ធស្បៀងដែលពឹងផ្អែកលើកសិកម្ម និងធនធានធម្មជាតិ កំពុងរងគ្រោះយ៉ាងខ្លាំង ព្រមទាំងជួបការខ្វះប្រព័ន្ធសង្គម និងការគាំទ្រពីរដ្ឋាភិបាល។”
យុទ្ធនាការ ១៦ ថ្ងៃនេះ ត្រូវបានរំពឹងថា នឹងរួមចំណែកសំខាន់ក្នុងការលើកកម្ពស់តួនាទីស្ត្រីជនបទ និងយុវកសិករ ព្រមទាំងជំរុញឱ្យមានប្រព័ន្ធស្បៀងប្រកបដោយនិរន្តរភាព និងសមធម៌នៅកម្ពុជា៕
កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»
តំណាងកសិករសាទរចំពោះ ប.ស.ស. ដែលគ្រោងសិក្សាពិនិត្យលទ្ធភាពនៃការដាក់បញ្ចូល កសិករខ្នាតតូច ទៅក្នុងប្រព័ន្ធគាំពារសង្គមជាតិនាឆ្នាំ២០២៦
អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាថ្នាក់ជាតិ ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស
OXFAM បញ្ចប់គម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែលបានអនុវត្តអស់រយៈពេលប្រាំឆ្នាំកន្លងមក
ក្រុមកសិករមកពីខេត្តផ្សេងៗគ្នាបង្ហាញចំណាប់អារម្មណ៍ផ្សេងៗគ្នា ទាក់ទងនឹងពិព័រណ៍កសិកម្មនៅកោះពេជ្យ
វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ឬហៅកាត់ថា CAFE25 បានបើកជាផ្លូវការហើយនៅថ្ងៃនេះ
ពលរដ្ឋជាង ១៤ម៉ឺននាក់បានស្នើចុះឈ្មោះចូលរៀនជំនាញ TVET ១,៥លាននាក់របស់សម្តេចធិបតី
ក្រសួងការងារគ្រោង រៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃក្នុងខេត្តចំនួនបី ក្នុងខែវិច្ឆិកានេះ
29-វិច្ឆិកា-2025 - ម៉ោង 11:39:AM
28-វិច្ឆិកា-2025 - ម៉ោង 11:19:AM
26-វិច្ឆិកា-2025 - ម៉ោង 09:47:AM
19-វិច្ឆិកា-2025 - ម៉ោង 04:41:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា