
អត្ថបទ៖ សំនៀង
ឯកឧត្ដម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ឯកឧត្ដម ទឹម បូរក្ស អនុរដ្ឋលេខាធិការ និងលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំកម្លាំងអធិការដ្ឋានរដ្ឋបាលជលផលមេគង្គ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បួងបឹងទន្លេសាប អាជ្ញាធរស្រុកបាធាយ អាជ្ញាធរស្រុកកំពង់ត្រឡាច ខណ្ឌរដ្ឋបាលជលផលកំពង់ចាម ខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងចូលរួមសរុបចំនួន ២៨នាក់ និងប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ចំនួន៣គ្រឿង បានចុះបង្ក្រាបបទល្មើសជលផល នៅចំណុចព្រំប្រទល់ស្រុកបាធាយ ខេត្តកំពង់ចាម និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥។
ក្នុងបេសកកម្មនេះ ក្រុមការងារបានរុះរើ និងបំផ្លាញចោលឧបករណ៍ល្មើសច្បាប់បានចំនួន ០១ករណី រួមមាន ឧបករណ៍លូស្បៃមុងចំនួន ២៥ មាត់ របាំងស្បៃមុងប្រវែង ១៤០០ម៉ែត្រ បង្គោលចម្រឹងចំនួន ៣៧៥ដើម ចាក់លែងកូនត្រីចម្រុះប្រមាណ ១០០គីឡូក្រាម។
ជាចុងបញ្ចប់ ឯកឧត្តម និងលោកជំទាវ អនុរដ្ឋលេខាធិការ បានថ្លែងអំណរគុណក្រុមការងារចំពោះបេសកកម្មប្រកបដោយអត្ថន័យឆន្ទៈជាតិ និងតម្កល់ផលប្រយោជន៍ជាតិជាធំ ដើម្បីជួយទប់ស្កាត់បទល្មើសក្នុងបឹងទន្លេសាប ដែលជាធនធានដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ហើយមន្រ្តីជំនាញនឹងចូលរួមសហការក្នុងប្រតិបត្តិការនេះឱ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយផ្លែផ្កា៕

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»
តំណាងកសិករសាទរចំពោះ ប.ស.ស. ដែលគ្រោងសិក្សាពិនិត្យលទ្ធភាពនៃការដាក់បញ្ចូល កសិករខ្នាតតូច ទៅក្នុងប្រព័ន្ធគាំពារសង្គមជាតិនាឆ្នាំ២០២៦
អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាថ្នាក់ជាតិ ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស
OXFAM បញ្ចប់គម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែលបានអនុវត្តអស់រយៈពេលប្រាំឆ្នាំកន្លងមក
ក្រុមកសិករមកពីខេត្តផ្សេងៗគ្នាបង្ហាញចំណាប់អារម្មណ៍ផ្សេងៗគ្នា ទាក់ទងនឹងពិព័រណ៍កសិកម្មនៅកោះពេជ្យ
វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ឬហៅកាត់ថា CAFE25 បានបើកជាផ្លូវការហើយនៅថ្ងៃនេះ
ពលរដ្ឋជាង ១៤ម៉ឺននាក់បានស្នើចុះឈ្មោះចូលរៀនជំនាញ TVET ១,៥លាននាក់របស់សម្តេចធិបតី
ក្រសួងការងារគ្រោង រៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃក្នុងខេត្តចំនួនបី ក្នុងខែវិច្ឆិកានេះ
29-វិច្ឆិកា-2025 - ម៉ោង 11:39:AM
28-វិច្ឆិកា-2025 - ម៉ោង 11:19:AM
26-វិច្ឆិកា-2025 - ម៉ោង 09:47:AM
19-វិច្ឆិកា-2025 - ម៉ោង 04:41:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា