សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

អ្នកនាំពាក្យក្រសួងការងារ អំពាវនាវឱ្យពលករមិនទាន់មានការងារធ្វើចូលរួមពិព័រណ៍ការងារ ដើម្បីទទួលបានឱកាសការ​ងារធ្វើភ្លាមៗ

08-តុលា-2025 - ម៉ោង 09:45:AM

ដោយ៖ កែវ​ រតនៈ

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បាននិងកំពុងរៀបចំពិព័រណ៍ការ ងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្តធំៗចំនួន៥ ដើម្បីផ្ដល់ឱកាសការងារជាង៨ម៉ឺនកន្លែង ជូនដល់ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ដែលមាន ការងារស្ថិតក្នុងវិស័យឧស្សាហកម្ម, សេវាកម្ម និងកសិកម្ម។

ក្រៅពីទទួលបានឱកាសការងារភ្លាមៗហើយនោះ ពលករក៏នឹងមានឱកាសនៅក្នុងការរៀនជំនាញបច្ចេក​ទេស និងវិជ្ជាជីវៈ ដែលមានរហូតដល់៤៥ជំនាញ នៅតាមបណ្ដាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជា​​ជីវៈ នៅទូទាំងប្រទេស ដោយឥតគិតថ្លៃ ហើយក៏នឹងទទួលបាននូវព័ត៌មានអំពីអត្ថប្រយោជន៍ ប.ស.ស. នៅពេលចូលធ្វើការងារ ដែលរួមមាន អត្ថប្រយោជន៍ហានិភ័យការងារ, ថែទាំសុខភាព និងប្រាក់សោធន។

លោកបានបន្ថែមថា ពិព័រណ៍នេះ បានរៀបចំរួចមកហើយ នៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែតុលាកន្លងទៅនេះ ដោយមានពលករជាច្រើននាក់ បានទទួលឱកាសការងារធ្វើ។ ចំណែកនៅចុងសប្ដាហ៍នេះ ពោលគឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែតុលា ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នឹងបន្តរៀបចំនៅខេត្តបន្ទាយមានជ័យ ហើយនៅខេត្តសៀមរាប នឹងរៀបចំចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា រីឯនៅខេត្តព្រៃវែង និងខេត្តកំពង់ធំ នឹងរៀបចំចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែតុលា។

អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់ពលករខ្មែរត្រឡប់មកពីថៃ ដែលមិនទាន់ទទួលបានការងារធ្វើ សូមទៅចូលរួមពិព័រណ៍នេះឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលឱកាសការងារធ្វើក្នុងស្រុក ដែលមានអត្ថប្រយោជន៍ជាច្រើន។ លោក

ស៊ុន មេសា ថា នៅក្នុងពិព័រណ៍នេះ ពលករអាចដាក់ពាក្យ និងអាចសម្ភាសការងារភ្លាមៗ ដោយមិនចាំបាច់រង់ចាំឡើយ ហើយប្រសិនបើមិនបានចូលរួមទេ អាចទាក់ទង Hotline ១២៩៧ ឬអាចទាក់ទងតាមបណ្ដាញសង្គមឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ, បណ្ដាញសង្គមក្រសួងការងារ និងបណ្ដាញសង្គមអ្នកនាំពាក្យក្រសួងការងារ៕

រូបភាព៖ ក្រសួងការងារ

ព័ត៌មានទាក់ទង

កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការ​អនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រង​សត្វផ្សោត​ទឹក​សាប និងជីវ​ចម្រុះ»  តំណាងកសិករសាទរចំពោះ ប.ស.ស. ដែលគ្រោងសិក្សាពិនិត្យលទ្ធភាពនៃការដាក់បញ្ចូល កសិករខ្នាតតូច ទៅក្នុងប្រព័ន្ធគាំពារសង្គមជាតិនាឆ្នាំ២០២៦ អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាថ្នាក់ជាតិ ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស ​OXFAM បញ្ចប់គម្រោង​ “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែល​បានអនុវត្តអស់រយៈពេលប្រាំឆ្នាំ​កន្លងមក ក្រុមកសិករមកពីខេត្តផ្សេងៗគ្នាបង្ហាញចំណាប់អារម្មណ៍ផ្សេងៗគ្នា ទាក់ទងនឹងពិព័រណ៍កសិកម្មនៅកោះពេជ្យ វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ឬហៅកាត់ថា CAFE25 បានបើកជាផ្លូវការហើយនៅថ្ងៃនេះ ពលរដ្ឋជាង ១៤ម៉ឺននាក់បានស្នើចុះឈ្មោះចូលរៀនជំនាញ TVET ១,៥លាននាក់របស់សម្តេចធិបតី ក្រសួងការងារគ្រោង រៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃក្នុងខេត្តចំនួនបី ក្នុងខែវិច្ឆិកានេះ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម