
អត្ថបទ៖ សំនៀង
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសបិទ និងទទួលស្វាគមន៍អ្នកហែលទឹកអន្តរជាតិ៥រូប បន្ទាប់ពីបញ្ចប់បេសកកម្មហែលទឹករយៈពេល៤ថ្ងៃនៃព្រឹត្តិការណ៍ «យុទ្ធនាការហែលទឹកទន្លេមេគង្គ ចម្ងាយ១២០គីឡូម៉ែត្រ ដើម្បីគាំទ្រសត្វផ្សោតកម្ពុជា» ។
នៅក្នុងកម្មវិធីមានការចូលរួមពីឯកឧត្តម គង់ គឹមនី គណៈអភិបាលរងខេត្តក្រចេះ លោក ផៃ សុម៉ានី អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក ភួង ទីណា នាយរងអធិការដ្ឋានរដ្ឋបាលជលផលទន្លេមេគង្គ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលខេត្តក្រចេះ អាជ្ញាធរពាក់ព័ន្ធ មន្រ្តីជំនាញ លោក ចាប វិបុល នាយកអង្គការ WWF-កម្ពុជា លោកស្រីបណ្ឌិត Frances Gulland តំណាងក្រុមអ្នកជំនាញថនិកសត្វសមុទ្រ និងដៃគូអភិវឌ្ឍន៍ ក្រុមអ្នកហែលទឹកមកពីក្រៅប្រទេស និងស្ថាប័នពាក់ព័ន្ធជាច្រើនរូប។
លោកជំទាវអនុរដ្ឋលេខាធិការ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះក្រុមអ្នកហែលទឹកអន្តរជាតិ ដែលទទួលបានជោគជ័យ នៅក្នុងដំណើរហែលទឹកដ៏វែងឆ្ងាយ រហូតមកដល់គោលដៅជាស្ថាពរ និងដោយសុវត្ថិភាព។ និងសូមថ្លែងអំណរគុណដល់ អង្គការ WWF កម្ពុជា និងរដ្ឋបាលជលផល ដោយមានការគាំទ្រ និងសហការយ៉ាងពេញទំហឹងពីអាជ្ញាធរខេត្តស្ទឹងត្រែង និងខេត្តក្រចេះ។ កិច្ចខិតខំប្រឹងប្រែងទាំងនេះ ឆ្លុះបញ្ចាំងពីសេចក្ដីស្រឡាញ់របស់យើងគ្រប់គ្នា ចំពោះទន្លេមេគង្គ និងសត្វផ្សោត ដែលជារតនៈសម្បត្តិរបស់ជាតិ។
លោកជំទាវបានបន្តទៀតថា ដ្បិតតែយុទ្ធនាការហែលទឹកទន្លេមេគង្គបិទបញ្ចប់ដោយជោគជ័យ តែការការពារនិងអភិរក្សសត្វផ្សោតនៅកម្ពូជាមិនទាន់បញ្ចប់ទេ។ ក្រសួង អាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធទាំងអស់ កំពុងបន្តរួមគ្នាបង្កើនសកម្មភាព និងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត ជុំវិញការអភិរក្សធនធានធម្មជាតិ និងសត្វផ្សោតទន្លេមេគង្គ ឱ្យធនធានធម្មជាតិពិសេសចំនួនផ្សោតកាន់តែបន្តកើនឡើងទៀតនាពេលអនាគត៕





កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី «ការចែករំលែកបទពិសោធន៍ និងការអនុវត្តជោគជ័យលើការអភិរក្សគ្រប់គ្រងសត្វផ្សោតទឹកសាប និងជីវចម្រុះ»
តំណាងកសិករសាទរចំពោះ ប.ស.ស. ដែលគ្រោងសិក្សាពិនិត្យលទ្ធភាពនៃការដាក់បញ្ចូល កសិករខ្នាតតូច ទៅក្នុងប្រព័ន្ធគាំពារសង្គមជាតិនាឆ្នាំ២០២៦
អង្គការអុកស្វាម និងដៃគូរៀបចំវេទិកាថ្នាក់ជាតិ ស្តីពីគាំពារសង្គម ដើម្បីអន្តរកាលយុត្តិធម៌ និងសកម្មភាពបរិស្ថាន
គិតត្រឹមខែតុលា ឆ្នាំ២០២៥ សហគ្រាសនៅកម្ពុជាកើនឡើងជាង ៤ម៉ឺនសហគ្រាស
OXFAM បញ្ចប់គម្រោង “សមភាពសម្រាប់ទាំងអស់គ្នា” (Fair for All) ដែលបានអនុវត្តអស់រយៈពេលប្រាំឆ្នាំកន្លងមក
ក្រុមកសិករមកពីខេត្តផ្សេងៗគ្នាបង្ហាញចំណាប់អារម្មណ៍ផ្សេងៗគ្នា ទាក់ទងនឹងពិព័រណ៍កសិកម្មនៅកោះពេជ្យ
វេទិកានិងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៥ ឬហៅកាត់ថា CAFE25 បានបើកជាផ្លូវការហើយនៅថ្ងៃនេះ
ពលរដ្ឋជាង ១៤ម៉ឺននាក់បានស្នើចុះឈ្មោះចូលរៀនជំនាញ TVET ១,៥លាននាក់របស់សម្តេចធិបតី
ក្រសួងការងារគ្រោង រៀបចំពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្ដុះបណ្តាលវិជ្ជាជីវៈ សម្រាប់អតីតពលករត្រឡប់មកពីប្រទេសថៃក្នុងខេត្តចំនួនបី ក្នុងខែវិច្ឆិកានេះ
29-វិច្ឆិកា-2025 - ម៉ោង 11:39:AM
28-វិច្ឆិកា-2025 - ម៉ោង 11:19:AM
26-វិច្ឆិកា-2025 - ម៉ោង 09:47:AM
19-វិច្ឆិកា-2025 - ម៉ោង 04:41:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា