នៅក្នុងថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤នេះ ធនាគារជាតិនៃកម្ពុជាបានលើកឡើងថា មូលនិធិរូបិយវត្ថុអន្តរជាតិព្យាករណ៍ទៅលើ សេដ្ឋកិច្ចពិភពលោកនៅឆ្នាំ២០២៣ ដែលមានកំណើនត្រឹមតែ ៣% ទាបជាងឆ្នាំមុនទៅទៀត ៣,៥% ការដែលមានកំណើនទាបបែបនេះ ដោយសារការបន្តអនុវត្តនយោបាយរូបិយវត្ថុរឹតត្បិត ជាហេតុធ្វើឱ្យមានសម្ពាធលើការប្រើប្រាស់ និងវិនិយោគ ស្របពេលដែលមានភាពតានតឹងភូមិសាស្ត្រនយោបាយ និងបានជះឥទ្ធិពលអវិជ្ជមានដល់កំណើនផលិតកម្ម និងពាណិជ្ជកម្មអន្តរជាតិ។
ធនាគារជាតិនៃកម្ពុជាបានបន្តទៀតថា នៅកម្ពុជាត្រូវបានប៉ាន់ស្មានពីកំណើនសេដ្ឋកិច្ចថានឹងបន្តងើបឡើងក្នុងអត្រា ៥,៥% ខ្ពស់ជាងឆ្នាំមុនៗបន្តិច ដែលមានត្រឹមតែ ៥,២%ប៉ុណ្ណោះ កំណើនសេដ្ឋកិច្ចនេះបានមកពី ៖
ខណៈពេលដែលអត្រាអតិផរណាពិភពលោកបានថយចុះដល់៦.៩%អត្រាអតិផរណានៅកម្ពុជាវិញក៏បានថមថយមកត្រឹមកម្រិតជាមធ្យម ២,១%នាឆ្នាំ២០២៣ ពី ៥,៤%នាឆ្នាំ២០២២។ អតិផរណាក្នុងកម្រិតទាបនេះដែរ គឺរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់រៀលធៀបនឹងដុល្លាអាមេរិក ដែលរួមចំណែកយ៉ាងសំខាន់រក្សាស្ថិភាពថ្លៃ ទំនិញទិញរបស់ប្រាក់រៀល ក៏ដូចជាចំណូលអ្នកប្រើប្រាស់ និងរក្សាលំនឹងម៉ាក្រូសេដ្ឋកិច្ចជារួម។ ជាលទ្ធផលនេះ សម្រេចបានតាមរយៈការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយភាពប្រុងប្រយ័ត្ន ដោយធនាគារជាតិបានធ្វើអន្តាគមន៍ទិញប្រាក់រៀលលើទីផ្សារប្តូរប្រាក់ ៥៧៣ប៊ីលានរៀល (១៣៩,១លានដុល្លាអាមេរិក)និងការប្រើប្រាស់ឧបករណ៍នយោបាយរូបិយវត្ថុផ្សេងៗ។ ទោះបីយ៉ាងណាដុល្លារូនីយកម្មដែលមានកម្រិតខ្ពស់ នៅតែជាឧបសគ្គដល់ការអនុវត្តនយោបាយរូបិយវត្ថុប្រកបដោយប្រសិទ្ធភាព។
ទន្ទឹមនឹងនេះដែលការងើបឡើងនៃសេដ្ឋកិច្ច ប្រព័ន្ធធនាគារដែលបន្តគ្របដណ្តប់វិស័យហិរញ្ញវត្ថុ ក៏បានដើរតួនាទីយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យសេដ្ឋកិច្ចចម្បងៗផងដែរ ទោះបីល្បឿនកំណើនឥណទានបានថមថយក៏ដោយ។ ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ កំណើនឥណទានបានថយត្រឹម ៤,៨%ជាអត្រាទាបបំផុត។ ជាមួយគ្នានេះដែរ ស្របពេលតាមការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ប្រព័ន្ធទូទាត់ត្រូវបានធ្វើទំនើបកម្ម និងរួមចំណែកគាំទ្រដល់ឌីជីថលូបនីយកម្មសេដ្ឋកិច្ច-សង្គមកម្ពុជា បានជំរុញសកម្មភាពពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ជាដើម។
ក្នុងភាពមិនប្រាកដប្រជានៅមានកម្រិតខ្ពស់នៅឡើយ ដោយសារហានិភ័យនៃការអូសបន្លាយវិបត្តិភូមិសាស្ត្រនយោបាយ និងកំណើនយឺតនៅប្រទេសធំៗមួយចំនួន នៅឆ្នាំ២០២៤នេះសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថានឹងបន្តថមថយបន្តិចថែមទៀតធៀបនឹងឆ្នាំ២០២៣កម្លងទៅ។ ចំណែកសេដ្ឋកិច្ចកម្ពុជាវិញ ត្រូវបានរំពឹងដោយសុទិដ្ឋិនិយមថានឹងបន្តងើបឡើងបន្ថែមទៀតក្នុងរង្វង់៦,៤%ដែលសង្ឃឹមលើវិស័យទេសចរណ៍ និងវិស័យកម្មន្តសាល។
ទន្ទឹមនឹងការព្យាករដោយសុទិដ្ឋិនិយម សេដ្ឋកិច្ចកម្ពុជាក៏ប្រឈមនឹងហានិភ័យមួយចំនួនផងដែរ ក្នុងនោះកត្តាខាងក្រៅរួមមាន៖
ទន្ទឹមនេះ ហានិភ័យ ខាងក្នុង រួមមាន៖
ជាមួយគ្នានេះ កម្ពុជាក៏នៅប្រឈមនឹងបញ្ហាជារចនាសម្ព័ន្ធចម្បងៗ ដូចជា
ដោយ៖ រឿន គឹមសួ
05-វិច្ឆិកា-2024 - ម៉ោង 11:39:AM
06-កញ្ជា-2024 - ម៉ោង 05:30:PM
12-កក្តដា-2024 - ម៉ោង 06:05:PM
28-មិថុនា-2024 - ម៉ោង 02:59:PM