សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥

09-មេសា-2025 - ម៉ោង 01:44:PM

អត្ថបទ៖ សំនៀង

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងត្រីមាសទី១ នៃឆ្នាំ​២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន ១៧២គម្រោង ដែលមានទុន​វិនិ​យោគ​សរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួនប្រមាណជិត ១២ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន៦គម្រោង។ ក្នុងចំណោមគម្រោង វិនិយោគសរុប គម្រោង​​វិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៩៩គម្រោង និងគម្រោង​​វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៧៣   គម្រោង។

សេចក្តីប្រកាសព័ត៌មានបន្តថា គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំត្រីមាសរួមមាន៖ គម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស គឺគម្រោងហេដ្ឋារចនាសម្ព័ន្ធ គម្រោងវិនិយោគអភិវឌ្ឍន៍ស្ថានីយ​ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ ចំនួន ៣គម្រោង និងផ្សេងៗ អនុភាពសរុប ៣៥០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ មានទុនវិនិយោគ ២៤៩លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១០៩កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃលោហធាតុចំនួន ៣គម្រោង ស្ថិតក្នុងខេត្តបន្ទាយមានជ័យ, ខេត្តកំពត និងខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ៨៣,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.១០០កន្លែង និងគម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់គ្រប់ប្រភេទ ស្ថិតនៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មាន​ទុន​វិនិយោគសរុបចំនួន ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៨,៩៥១កន្លែង។

សេចក្តី​ប្រកាសព័ត៌មានឱ្យដឹងទៀតថា ក្រៅពីគម្រោងវីនិយោគខាងលើ នៅមានគម្រោងវីនិយោគក្នុងតំបន់​សេដ្ឋកិច្ចពិសេស ជាច្រើនកន្លែងទៀតដែលក្នុងនោះរួមមាន គម្រោងវិនិយោគបង្កើតរោងចក្រផលិតឧបករណ៍បរិក្ខារពេទ្យ និងស្រោមដៃគ្រប់ប្រភេទ មានទីតាំងស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ មានទុនវិនិយោគចំនួន ២៧៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបាន ៥១៧កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់គ្រប់ប្រភេទ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ស៊ីន បាវិត មានទុនវិនិយោគ៖ ១៩៥លានដុល្លារអាម៉េរិក និងបង្កើតការងារចំនួន ១.០២០កន្លែង។ គម្រោង​​វិនិយោគបង្កើតរោងចក្រផលិតទៀនគ្រប់ប្រភេទ មានទីតាំងស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ មានទុនវិនិយោគ៖ ៤០លានដុល្លារអាម៉េរិក និងបង្កើតការងារ៖ ៧៦៧កន្លែង។ គម្រោងវិនិយោគបង្កើត​​រោងចក្ររោងចក្រផ្ទំដំឡើងយានយន្ត មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគ៖ ៣២លានដុល្លារអាម៉េរិក អាចបង្កើតការងារបានចំនួន ២០៥កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងសង្ហារិម ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ហ្វ័រសុន ហ្គីហ្គ មានទុនវិនិយោគចំនួន ១៦,៨លានដុល្លារអាម៉េរិកបង្កើតការងារបាន ២០៦កន្លែង។ គម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃអាលុយ​មីញ៉ូម ស្ថិតនៅតំបន់សេដ្ឋកិច្ចពិសេស ហាយ ផាក មានទុនវិនិយោគ៖ ១៦លានដុល្លារអាម៉េរិក និងបង្កើត​ការងារ​ ៣១៣កន្លែង។

ក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន ៦៦គម្រោង ខណៈ​ទុនវិនិយោគ មានការកើនឡើងប្រមាណជាង ៣០៥លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ១៤% ធៀបនឹងរយៈពេល​ដូច គ្នាក្នុងឆ្នាំ២០២៤។ ដោយឡែកក្នុងខែមីនានេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោង​វិនិយោគសរុបចំនួន ៦០គម្រោង ក្នុងទុនវិនិយោគប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៥ម៉ឺនកន្លែង ក្នុងនោះគម្រោងពង្រីកផលិតកម្មមានចំនួន ២គម្រោង៕

 រូបភាពៈ បណ្ដាញសង្គម

ព័ត៌មានទាក់ទង

សមាគម ABC និងCMA នឹងពិនិត្យឱ្យអស់លទ្ធភាពចូលរួមដាក់ចេញនូវវិធានការសមស្របក្នុងការបន្ធូរបន្ថយបន្ទុកហិរញ្ញវត្ថុសម្រាប់ពលករខ្មែរត្រឡប់ពីថៃ គម្រោងសេដ្ឋកិច្ចវិលជុំ នាំមកនូវការផ្លាស់ប្តូរវិជ្ជមានសម្រាប់សហគមន៍នេសាទនៅជុំវិញតំបន់ឋបនីយជីវមណ្ឌលបឹងទន្លេសាប រដ្ឋលេខាធិការដា្ឋនអាកាសចរណ៍ស៊ីវិលកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដាក់សម្ពោធឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោជាផ្លូវការ CDC អនុម័តគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិកក្នុងខែមេសា ឆ្នាំ២០២៥ គម្រោងដែលមានទុនវិនិយោគសរុបប្រមាណ២,៥ពាន់លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ រដ្ឋមន្ត្រីនៃក្រសួងចំនួន២ ពន្យល់ឆ្លើយតបទៅនឹងការដំឡើងពន្ធរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដំឡើងពន្ធលើការនាំចូលទំនិញរបស់កម្ពុជារហូតដល់៤៩% ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈសហការជាមួយអ្នកពាក់ព័ន្ធរៀបចំកិច្ចប្រជុំកំពូលលើកទី១ក្នុងវិស័យវាយភណ្ឌកម្ពុជា កម្ពុជា-វៀតណាមបង្កើនទំ​នាក់ទំនងជិតស្និទ្ធលើការវិនិយោគ និងពាណិជ្ជកម្មកៅស៊ូធម្មជាតិ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម