សារព័ត៌មានឌីជីថលបៃតងប៉ុស្តិ៍

ព្យុះហាលុង និងម៉ាតម៉ូ មិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្ពុជា តែអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់

07-តុលា-2025 - ម៉ោង 11:55:AM

ដោយ៖ វិចិត្រ

 

ព្រឹត្តិបត្រព័ត៌មាន ស្តីពី ស្ថានភាពធាតុអាកាស របស់ក្រសួងធនធានទឹក និងឧតុនិយមចេញផ្សាយនៅថ្ងៃទី៧ ខែតុលា បានឱ្យដឹងថា ព្យុះទី២២ឈ្មោះហាលុង (Halong) T2522 និងព្យុះទី២១ឈ្មោះ ម៉ាតម៉ូ (Matmo) T2521 មានឥទ្ធិពលខ្សោយមកលើរបបខ្យល់មូសុងនិរតីដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើប្រទេសកម្ពុជា ដែលគន្លងផ្លូវដើររបស់ព្យុះទាំងពីរនេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

 

បើតាមក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ សីតុណ្ហភាព នៅតំបន់វាលទំនាប មធ្យមអប្បបរមា២២°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទី ហើយអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។

 

សម្រាប់នៅតំបន់ខ្ពង់រាប សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣០°C។ ខ្យល់បក់មកពីទិសបូព៌ និងទិសអាគ្នេយ៍មានល្បឿនមធ្យម៣ម៉ែត្រ/វិនាទី ហើយអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។

 

ក្នុងនោះនៅតំបន់មាត់សមុទ្រ សីតុណ្ហភាពមធ្យមអប្បបរមា២១°C និងសីតុណ្ហភាពមធ្យមអតិបរមា៣១°C។ ខ្យល់បក់មកពីទិសនិរតី និងទិសអាគ្នេយ៍មានល្បឿនមធ្យម២ម៉ែត្រ/វិនាទីហើយអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។

 

ចំពោះរលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,៥០ម៉ែត្រ៕

 

ព័ត៌មានទាក់ទង

ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ បានធ្វើឱ្យប៉ះពាល់ប្រជាជនចំនួន​៣,៧៤២គ្រួសារ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ ជំ​នន់ទឹកភ្លៀងបានធ្វើឱ្យជន់លិចសង្កាត់ចំនួន៣នៃក្រុងពោធិ៍សាត់ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រកួតប្រជែងគំនូរកេសរកូល នៅចុងខែវិច្ចិកា កម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ បើទោះជាពុំទទួលរងឥទ្ធិពលខ្លាំងពីព្យុះណាគ្រី មន្ទីរសាធារណការខេត្តកំពង់ឆ្នាំង ជូនដំណឹងពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់យានយន្តគ្រប់ប្រភេទ ដែលតភ្ជាប់ពីស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់ផ្លូវជាតិលេខ៦ ខេត្តកំពង់ធំ ព្យុះហាលុង និងម៉ាតម៉ូ មិនធ្វើឱ្យប៉ះពាល់ខ្លាំងដល់កម្ពុជា តែអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ វត្តមានព្យុះហាលុង បណ្តាលឱ្យកម្ពុជាអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម