សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រកួតប្រជែងគំនូរកេសរកូល នៅចុងខែវិច្ចិកា

11-វិច្ឆិកា-2025 - ម៉ោង 02:55:PM


ដោយ៖ វិចិត្រ

ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រកួតប្រជែងគំនូរកេសរកូល ក្រោមប្រធានបទ គុណតម្លៃកេសរកូលព្រៃចំពោះប្រព័ន្ធអេកូឡូស៊ី ប្រជាសហគមន៍ និងសេដ្ឋកិច្ច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងបរិស្ថានដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែវិច្ឆិកានេះ។   

 

ព្រឹត្តិការណ៍នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅក្នុងអគារមតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។

 

បើតាមសេចក្តីប្រកាសព័ត៌មានខាងលើ វេទិកានេះនឹងមានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលបង្កាត់ ប្រភេទប្រទាល និងរុក្ខជាតិលម្អ រួមទាំងផលិតផលជីវៈចម្រុះជាច្រើនផ្សេងទៀត ដើម្បីផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីនានាភាពនៃប្រភេទកេសរកូលព្រៃកម្ពុជា ប្រភេទប្រទាល និងរុក្ខជាតិលម្អ របៀបដាំដុះ និងថែទាំ ព្រមទាំងគុណតម្លៃ និងអត្ថប្រយោជន៍នៃរុក្ខជាតិទាំងនោះនៅក្នុងប្រព័ន្ធអេកូឡូស៊ី សំដៅលើកកម្ពស់ការស្រលាញ់ ការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ លើកកម្ពស់សេដ្ឋកិច្ចជាតិ និងជីវភាពសហគមន៍តំបន់ការពារធម្មជាតិ ស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញផ្តោតលើសសរស្ដម្ភ ចំនួន៣គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

 

ក្នុងនោះក៏នឹងមានការប្រកួតគំនូរកេសរកូលផងដែរ ហើយបេក្ខជន បេក្ខនារី អាចចូលរួមប្រកួតគំនូរកេសរកូលបាន តម្រូវឱ្យមានអាយុចាប់ពី ១៨ ដល់ ៣៥ ឆ្នាំ។ ចំពោះប្រភេទគំនូរសម្រាប់ចូលរួមប្រកួតគឺជាគំនូរពណ៌ទឹក ហើយគំនូរមានទំហំ A3។ សម្រាប់កាលបរិច្ឆេទផុតកំណត់ចូលរួមនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥។

 

បេក្ខជន បេក្ខនារីដែលមានបំណងចូលរួមប្រកួត ត្រូវផ្ញើរូបថតគំនូរ ដែលបានគូររួចត្រូវមានគុណ ភាពច្បាស់ល្អ និងវីដេអូដំណើរការនៃការគូរ ចាប់ពីពេលចាប់ផ្តើមដល់បញ្ចប់ ទៅក្រុមការងារនាយកដ្ឋានជីវៈចម្រុះ នៃក្រសួងបរិស្ថាន៕

ព័ត៌មានទាក់ទង

ហ្វូងសត្វក្ងោកបៃតងចំនួន២០ក្បាលត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃប្រទះឃើញបទល្មើសធនធានធម្មជាតិ ក្រសួងបរិស្ថានបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន១០០០បង្គោលនៅឆ្នាំ២០២៥ ដើម្បីធានាការគ្រប់គ្រងតំបន់ធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព អាកាសធាតុនៅកម្ពុជានៅបន្តធ្លាក់ត្រជាក់រហូតដល់ពាក់កណ្តាលខែមករា ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ បានធ្វើឱ្យប៉ះពាល់ប្រជាជនចំនួន​៣,៧៤២គ្រួសារ ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ ជំ​នន់ទឹកភ្លៀងបានធ្វើឱ្យជន់លិចសង្កាត់ចំនួន៣នៃក្រុងពោធិ៍សាត់ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រកួតប្រជែងគំនូរកេសរកូល នៅចុងខែវិច្ចិកា
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម