
ដោយ៖កែវ រតនៈ
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានប្រាប់បៃតងប៉ុស្តិ៍ថា រហូតមកដល់ព្រឹកថ្ងៃទី២១ ខែវិច្ឆិកានេះ ជំនន់ទឹកភ្លៀងបានស្រកចុះតិចតួចបំផុតហើយជំនន់ទឹកភ្លៀងនេះបានហូរទៅដល់ស្រុកកណ្ដៀងនៃខេត្តមួយនេះ បន្ទាប់ពីជន់លិចសង្កាត់ចំនួន៣ក្នុងក្រុងពោធិ៍សាត់។ លោកឱ្យដឹងថាគិតត្រឹមល្ងាចថ្ងៃទី២០ ខែវិច្ឆិកា គឺប្រជាជនចំនួន៣,៧៤២គ្រួសារ និងផ្ទះ៦៨៧ខ្នងបានប៉ះពាល់ដល់ផ្ទៃដីទំហំស្រុក និងក្រុងចំនួន៤ ហើយប្រជាជនត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពចំនួន២,៥៤៤គ្រួសារ។ បើតាម លោក សុទ្ធ គឹមកុលមុនី ក្រៅពីផ្ទះសម្បែង និងប្រជាជន ជំនន់ទឹកភ្លៀងនេះបានធ្វើឱ្យប៉ះពាល់ដល់ដំណាំស្រូវទំហំជាង២ពាន់ហិកតា។
យ៉ាងនេះក្តី លោក ឱ្យដឹងថា ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់នេះមិនបានធ្វើមានប្រជាជនបាត់ខ្លួន ឬស្លាប់នោះទេ ដោយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបាន សហការជាមួយអាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់ជួយសង្គ្រោះប្រជាជនទាន់ពេលវេលា និងបានត្រៀមលក្ខណៈទុកជាមុន។
បើតាម អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ឯកឧត្តម ខូយ រីដា ជំនន់ទឹកភ្លៀងនេះគឺកើតមានបន្ទាប់ពីមានភ្លៀងធ្លាក់ជាច្រើនថ្ងៃធ្វើឱ្យទឹកហូរមកពីស្ទឹងសំខាន់ៗចំនួន៣ចូលមកក្រុងពោធិ៍សាត់ព្រមៗគ្នា៕



រូបភាព៖បណ្ដាញសង្គម
ហ្វូងសត្វក្ងោកបៃតងចំនួន២០ក្បាលត្រូវបានប្រទះឃើញនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់
មន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃតាតៃប្រទះឃើញបទល្មើសធនធានធម្មជាតិ
ក្រសួងបរិស្ថានបោះបង្គោលកំណត់ព្រំតំបន់ការពារធម្មជាតិចំនួន១០០០បង្គោលនៅឆ្នាំ២០២៥ ដើម្បីធានាការគ្រប់គ្រងតំបន់ធនធានធម្មជាតិឱ្យកាន់តែមានប្រសិទ្ធភាព
អាកាសធាតុនៅកម្ពុជានៅបន្តធ្លាក់ត្រជាក់រហូតដល់ពាក់កណ្តាលខែមករា
ជំនន់ទឹកភ្លៀងនៅខេត្តពោធិ៍សាត់ បានធ្វើឱ្យប៉ះពាល់ប្រជាជនចំនួន៣,៧៤២គ្រួសារ
ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា ឆ្នាំ២០២៥ នឹងប្រារព្ធធ្វើឡើងនៅទីរួមខេត្តតាកែវ
ជំនន់ទឹកភ្លៀងបានធ្វើឱ្យជន់លិចសង្កាត់ចំនួន៣នៃក្រុងពោធិ៍សាត់
កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះសម្ព័ន្ធភាពនៃជើងឯកសម្រាប់ការផ្លាស់ប្តូរប្រព័ន្ធចំណីអាហារ
ក្រសួងបរិស្ថាន នឹងរៀបចំវេទិកាកេសរកូលជាតិលើកទី៥ និងកម្មវិធីប្រកួតប្រជែងគំនូរកេសរកូល នៅចុងខែវិច្ចិកា
13-មករា-2026 - ម៉ោង 11:44:AM
13-មករា-2026 - ម៉ោង 10:21:AM
12-មករា-2026 - ម៉ោង 10:28:AM
21-វិច្ឆិកា-2025 - ម៉ោង 11:39:AM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា