សារព័ត៌មានបៃតងប៉ុស្តិ៍

អគ្គនាយស្តីទី ប.ស.ស.ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល បន្តពង្រឹងវិន័យការងារ និងសណ្តាប់ធ្នាប់

14 ម៉ោងមុន

ស្តាប់ជាសំឡេង

ដោយ៖ កែវ រតនៈ

 

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយកបេឡាជាតិសន្តិសុខសង្គមស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ​ខែកុម្ភៈ និងលើកទិសដៅការងារបន្តរបស់នាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស នៃ ប.ស.ស.។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតអគ្គនាយកស្តីទី បានផ្តល់អនុសាសន៍ណែនាំ និងជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំងអស់នៃនាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស ត្រូវយកចិត្តទុកដាក់អនុវត្តទិសដៅការងារបន្តឱ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវខិតខំពង្រឹងការគោរពវិន័យ បទបញ្ជាផ្ទៃក្នុង សន្តិសុខ សណ្តាប់ធ្នាប់ អនាម័យ និងការថែទាំអគារ ដើម្បីបង្កើនបរិយាកាសការងារឱ្យកាន់តែស្អាត និងមានសុវត្ថិភាព។ បន្ថែមពីនេះ ត្រូវពិនិត្យមើលទម្រង់លិខិតបទដ្ឋានគតិយុត្ត និងសេចក្តីណែនាំផ្សេងៗ ឱ្យស្របតាមការចង្អុលបង្ហាញរបស់ថ្នាក់ដឹកនាំអង្គភាព និងក្រសួង។

ឯកឧត្តមបណ្ឌិតអគ្គនាយកស្តីទី បានសម្តែងនូវក្តីសង្ឃឹម និងជឿជាក់ថា ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកទាំង​អស់ នឹងបន្តខិតខំប្រឹងប្រែងបំពេញតួនាទីភារកិច្ចរៀងៗខ្លួន ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេច​​បាននូវសមិទ្ធផលថ្មីៗបន្ថែមទៀតជូនស្ថាប័ន។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ ត្រូវបានរៀបចំឡើងនៅស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការចូលរួមពី លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ នៃនាយកដ្ឋានរដ្ឋបាល និងគ្រប់គ្រងធនធានមនុស្ស សរុបប្រមាណជាង ២០នាក់៕

 រូបភាព៖ប.ស.ស.

ព័ត៌មានទាក់ទង

អគ្គនាយស្តីទី ប.ស.ស.ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល បន្តពង្រឹងវិន័យការងារ និងសណ្តាប់ធ្នាប់ ក្រសួងការងារនាំយកឱកាសការងារជិត៣ពាន់កន្លែងផ្ដល់ជូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្រសួងការងារគ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែងជូនពលករនិងអ្នកស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងពៅធិ៍សាត់ នាចុងសប្តាហ៍នេះ ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត ពលរដ្ឋភៀសសឹកជាង៧រយនាក់បន្ថែមទៀត បានបន្តវិលត្រលប់ទៅលំនៅឋានវិញ ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ ក្រសួងការងារ បន្តពង្រឹងសមត្ថភាពបច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ច ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលដល់មន្ត្រី ក្រសួងការងារ ផ្តល់ការបណ្តុះបណ្តាលពីវិជ្ជាសង្រ្គោះបឋមដល់សិក្ខាកាមជាង ៣០០នាក់ ដើម្បីលើក កម្ពស់សុវត្ថិភាព-សុខភាពការងារ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗនៅកន្លែងធ្វើការ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម