
ដោយ៖ កែវ រតនៈ
នៅថ្ងៃអាទិត្យ ទី១ ខែមីនា ឆ្នាំ២០២៦ វេទិកាការងារត្រូវបានធ្វើឡើងនៅបរិវេណវត្តរតនៈភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបាននាំយកឱកាសការងារផ្ដល់ជូនបងប្អូនអតីតពលករ និងប្រជាពលរដ្ឋសរុបប្រមាណ៧០០នាក់ ព្រមជាមួយការផ្សព្វផ្សាយពីសារៈប្រយោជន៍របបសន្តិសុខសង្គម (ប.ស.ស.) និងកម្មវិធីបណ្តុះបណ្តាលជំនាញ TVET ដល់យុវជន។
ឯកឧត្តម យឹម ស៊ីណន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា វេទិកាការងារនៅស្រុកភ្នំព្រឹកនេះ គឺមានតំណាងរោងចក្រ សហគ្រាសធំៗចំនួន៥ បានចុះមកជ្រើសរើសបុគ្គលិកដោយផ្ទាល់សរុប ២ ៦៩០កន្លែង ក្នុងចំណោមឱកាសការងារសរុបទូទាំងប្រទេសជាង៨ម៉ឺនកន្លែង។ ក្រៅពីការងារក្នុងស្រុក ក៏មានការចូលរួមពីសមាគម TAFTAC តំបន់សេដ្ឋកិច្ចពិសេស RGPPSEZ និងក្រុមហ៊ុនជ្រើសរើសពលករទៅធ្វើការនៅប្រទេសជប៉ុន ដើម្បីផ្តល់ជម្រើសការងារបន្ថែមជូនដល់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការធ្វើការងារនៅក្នុងប្រទេស មិនត្រឹមតែផ្តល់ប្រាក់ឈ្នួលសមរម្យ និងលក្ខខណ្ឌការងារល្អប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យកម្មករនិយោជិតបានរស់នៅជួបជុំក្រុមគ្រួសារ មើលថែទាំកូននិងឪពុកម្ដាយ ក៏ដូចជាចៀសផុតពីការកេងប្រវ័ញ្ចកម្លាំងពលកម្មខុសច្បាប់នៅក្រៅប្រទេស។ អ្វីដែលពិសេសបំផុតនោះ គឺកម្មករនិយោជិតនឹងទទួលបាននូវការគាំពារ និងសារៈប្រយោជន៍ជាច្រើនពី ប.ស.ស. មានដូចជា៖ ផ្នែកថែទាំសុខភាព ផ្នែកសោធននិវត្តន៍ និងផ្នែកហានិភ័យការងារ ដែលសុទ្ធតែជាតម្រូវការចាំបាច់ទាំងពេលបច្ចុប្បន្ន និងនៅពេលចាស់ចូលនិវត្តន៍។
ឯកឧត្តម យឹម ស៊ីណន ក៏បានលើកទឹកចិត្តដល់យុវជន ជាពិសេស អតីតពលករដែលត្រឡប់មកពីប្រទេសថៃ ឱ្យចាប់យកឱកាសចុះឈ្មោះចូលរៀនវគ្គបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលរាជរដ្ឋាភិបាលកំពុងផ្តល់ជូនយ៉ាងទូលំទូលាយដល់យុវជនមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ១,៥លាននាក់ (TVET 1.5M)។ ឯកឧត្តមសង្កត់ធ្ងន់ថា «ការមានជំនាញពិតប្រាកដ នឹងក្លាយជាគ្រឹះដ៏រឹងមាំក្នុងការបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារឱ្យកាន់តែប្រសើរឡើង»។
សូមជម្រាបថា ប្រជាពលរដ្ឋដែលមានបំណងចង់ដឹងព័ត៌មានលម្អិតបន្ថែមអំពីឱកាសការងារក្នុងនិងក្រៅប្រទេស សារៈប្រយោជន៍ ប.ស.ស. កម្មវិធីបណ្ដុះបណ្ដាលជំនាញ TVET 1.5M ឬចំណេះដឹងផ្សេងៗទៀត សូមទាក់ទងមកកាន់លេខ Hotline ១២៩៧ និងលេខ ១២៨៦៕




រូបភាព៖ ក្រសួងការងារ
អគ្គនាយស្តីទី ប.ស.ស.ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល បន្តពង្រឹងវិន័យការងារ និងសណ្តាប់ធ្នាប់
ក្រសួងការងារនាំយកឱកាសការងារជិត៣ពាន់កន្លែងផ្ដល់ជូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ក្រសួងការងារគ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែងជូនពលករនិងអ្នកស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងពៅធិ៍សាត់ នាចុងសប្តាហ៍នេះ
ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប
ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត
ពលរដ្ឋភៀសសឹកជាង៧រយនាក់បន្ថែមទៀត បានបន្តវិលត្រលប់ទៅលំនៅឋានវិញ
ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ
ក្រសួងការងារ បន្តពង្រឹងសមត្ថភាពបច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ច ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលដល់មន្ត្រី
ក្រសួងការងារ ផ្តល់ការបណ្តុះបណ្តាលពីវិជ្ជាសង្រ្គោះបឋមដល់សិក្ខាកាមជាង ៣០០នាក់ ដើម្បីលើក កម្ពស់សុវត្ថិភាព-សុខភាពការងារ និងទប់ស្កាត់គ្រោះថ្នាក់ផ្សេងៗនៅកន្លែងធ្វើការ
18 ម៉ោងមុន
24-គុម្ភះ-2026 - ម៉ោង 03:41:PM
23-គុម្ភះ-2026 - ម៉ោង 02:19:PM
20-គុម្ភះ-2026 - ម៉ោង 02:30:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា