
ដោយ៖ វិចិត្រ
នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៦ នេះ អង្គការបន្ទាយស្រី បានរៀបចំកម្មវិធីអបអរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបលើកទី១១៥ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និង គ្រួសារ ឆ្នាំ២០២៦”។ កម្មវិធីនេះត្រូវបានរៀបចំឡើងនៅក្នុងឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីតំណាងស្រុក ឃុំ និងស្រ្តី និយុវជន ប្រមាណជា៣០ នាក់។
គោលបំណងនៃការរៀបចំកម្មវិធីនេះឡើង គឺដើម្បីបង្កើន និងលើកម្ពស់ការយកចិត្តទុកដាក់ក្នុងការចូល រួមទប់ស្កាត់ និងឆ្លើយតបចំពោះអំពើហិង្សាទាក់ទងនឹងយេនឌ័រពីអ្នកពាក់ព័ន្ធទាំង អស់ដើម្បី ឆ្លើយតបសកម្មភាពដែលជាតម្រូវការចាំបាច់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចដល់ស្រី។ លើកកម្ពស់ឥរិយាបថវិជ្ជមាននៅក្នុងសហគមន៍លើតួ នាទីយេនឌ័រ ដើម្បីជម្រុញសមភាពយេនឌ័រ។

លោកស្រី លី ផារ៉ុម អ្នកសម្របសម្រួលតំបន់របស់អង្គការបន្ទាយស្រី បានលើកឡើងនៅក្នុង កម្មវិធីនេះថា គ្រប់គ្នាសុទ្ធតែចង់បាននូវសន្តិភាព មិនថាសន្តិភាពផ្លូវកាយ ផ្លូវចិត្ត និងផ្លូវសេដ្ឋ កិច្ចឡើយ។ ដោយលោកស្រីបានបន្ថែមថា សន្តិភាពនេះពិតជាមានអត្ថន័យសំខាន់ណាស់ សម្រាប់មនុស្សជាតិគ្រប់រូប ហើយសន្តិភាពអាចកើតឡើងបាននៅពេលដែលមានការចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់នៅក្នុងដំណើរការអភិវឌ្ឍន៍ផ្សេងៗ «នៅពេលយើងនិយាយអំពី សន្តិភាពយើងជឿជាក់ថាសន្តិភាពអាចនឹងកើតមានឡើងគឺនៅពេលដែលមានការចូលរួមពី បងប្អូនទាំងអស់គ្នាទាំងបុរស ទាំងស្ត្រី ទាំងយុវ ជនក្នុងដំណើរការអភិវឌ្ឍន៍ ក្នុងប្រទេសរបស់ យើង ក្នុងសង្គមរបស់យើង។ សន្តិភាពនឹងមិនអាចកើតឡើងទេបើសិនជាអត់មានការចូល រួម។»

ជាមួយគ្នានេះដែរលោក សាយ សុគិរី សមាជិកក្រុមប្រឹក្សាស្រុកសេសាន និងជាអនុប្រធាន គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ក៏បានមានប្រសាសន៍ដែរថា សន្តិភាព មិនមែនត្រឹមតែជាការអវត្តមាននៃសង្គ្រាមនោះទេ ប៉ុន្តែវាគឺជាវត្តមាននៃយុត្តិធម៌ ហើយនឹង សមភាពសម្រាប់ស្ត្រីគ្រប់រូប។ ដោយលោកក៏បានសង្កត់ធ្ងន់ដែរថា សន្តិភាព និងសន្តិសុខនេះ គឺជាគ្រឹះនៃសុភមង្គលគ្រួសារ។
ចាប់តាំងពីឆ្នាំ១៩៧៧ មកទល់បច្ចុប្បន្ន យុទ្ធនាការទិវាអន្តរជាតិ៨មីនា គឺជាព្រឹត្តិការណ៍ជា សកល ដែលត្រូវបានមហាសន្និបាតនៃអង្គការសហប្រជាជាតិ ប្រកាសជាទិវាស្តីពី សិទ្ធិស្ត្រី និងសន្តិភាពពិភពលោក ដោយទទួលស្គាល់លើស្នាដៃ និងការចូលរួមចំណែកដ៏ចម្បងរបស់ ស្ត្រី ក៏ដូចជាអំពាវនាវឱ្យមានការយកចិត្តទុកដាក់លើការលើកម្ពស់សមភាពយេនឌ័រ ក្នុងបរិ ការណ៍សកល៕








អង្គការបន្ទាយស្រីប្រារព្ធកម្មវិធីអបអរទិវាអន្តរជាតិនារី៨មីនាខួបទី១១៥ក្នុងខេត្តស្ទឹងត្រែង
អគ្គនាយស្តីទី ប.ស.ស.ជំរុញឱ្យថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃនាយកដ្ឋានរដ្ឋបាល បន្តពង្រឹងវិន័យការងារ និងសណ្តាប់ធ្នាប់
ក្រសួងការងារនាំយកឱកាសការងារជិត៣ពាន់កន្លែងផ្ដល់ជូនអតីតពលករ និងប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
ក្រសួងការងារគ្រោងនាំយកឱកាសការងារជាង ៨ម៉ឺនកន្លែងជូនពលករនិងអ្នកស្វែងរកការងារធ្វើនៅខេត្តបាត់ដំបង និងពៅធិ៍សាត់ នាចុងសប្តាហ៍នេះ
ប.ស.ស. កាន់តែទទួលបាននូវជំនឿជឿជាក់ និងក្តីសង្ឃឹមពីគ្រប់មជ្ឈដ្ឋានរួមទាំងមន្រ្តីរាជការ កម្មករនិយោជិត និងប្រជាពលរដ្ឋគ្រប់រូប
ប.ស.ស. បន្តផ្សព្វផ្សាយរបបសន្ដិសុខសង្គមផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ជូនដល់មន្រ្តីរាជការនៃរដ្ឋបាលខេត្តកំពត
ពលរដ្ឋភៀសសឹកជាង៧រយនាក់បន្ថែមទៀត បានបន្តវិលត្រលប់ទៅលំនៅឋានវិញ
ភាពរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅតែជាបញ្ហាប្រឈម ដែលបានបង្កឱ្យស្លាប់ និងរបួសជារៀងរាល់ថ្ងៃ
ក្រសួងការងារ បន្តពង្រឹងសមត្ថភាពបច្ចេកទេសអធិការកិច្ចការងារ និងការធ្វើអធិការកិច្ច ដោយប្រើប្រាស់ប្រព័ន្ធឌីជីថលដល់មន្ត្រី
02-មិនា-2026 - ម៉ោង 03:07:PM
02-មិនា-2026 - ម៉ោង 10:54:AM
24-គុម្ភះ-2026 - ម៉ោង 03:41:PM
23-គុម្ភះ-2026 - ម៉ោង 02:19:PM
© ២០២៣ រក្សាសិទ្ធិគ្រប់យ៉ាងដោយ សារព័ត៌មានបៃតងប៉ុស្តិ៍
ផ្ទះលេខ៣៥ ផ្លូវ១០១៣ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែន សុខ រាជធានីភ្នំពេញ ប្រទេសកម្ពុជា