សារព័ត៌មានបៃតងប៉ុស្តិ៍

ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានដែលថា "ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា" 

06-មករា-2026 - ម៉ោង 03:21:PM

ដោយ៖ កែវ រតនៈ

យោងតាមសេចក្តីប្រកាសព័ត៌មានរប់សក្រសួងមហាផ្ទៃដែលចេញនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦នេះ បាន ឱ្យថា ថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនរបស់ប្រទេសថៃ បានធ្វើការផ្សព្វផ្សាយអត្ថបទផ្ទុយពីការពិតមួយ ដែលមានខ្លឹមសារថា «ទាហានជើងទឹកថៃបានរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជានៅក្នុងអគារកាស៊ីណូថ្មដា» ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការផ្សព្វផ្សាយព័ត៌មានផ្ទុយពីការពិត របស់ប្រព័ន្ធផ្សព្វផ្សាយទាំងនោះ និងសូមបំភ្លឺជូនមតិសាធារណជនជាតិ និងអន្តរជាតិ ថា រូបភាព និងទី តាំងដែលបានផ្សព្វផ្សាយពីការរឹបអូសឃ្លាំងសព្វាវុធរបស់កម្ពុជា មិនមែនស្ថិតនៅក្នុងរបស់ដែលហៅថា «បរិ​វេណ​​អគារកាស៊ីណូថ្មដា» នោះទេ តែផ្ទុយទៅវិញទីតាំងនោះគឺជា «ប៉ុស្តិ៍នគរបាលការពារព្រំដែនគោក ច្រកផ្លូវ៥៦» ចំណុះវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥ នៃស្នងការដ្ឋាននគរបាលខេត្ត ពោធិ៍​​សាត់ ដែលស្ថិតក្នុងអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជាទាំងស្រុង។

ក្រសួងបន្តថា ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ បានបង្ហាញពីចេតនាទុច្ចរិត និងស្មោកគ្រោក មិនអាចប្រកែកបាន ផ្ទុយពីខ្លឹមសារដែលមានចែងក្នុងចំណុច៨ នៃសេចក្ដីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈ កម្មាធិការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានឯកភាពគ្នាថា «ភាគីទាំងពីរឯកភាពគ្នាជៀសវាងការចែកចាយព័ត៌មានមិនពិត ឬ ព័ត៌មាន ក្លែងក្លាយ ដើម្បីកាត់បន្ថយភាពតានតឹង កាត់បន្ថយសាធារណមតិអវិជ្ជមាន និងលើកកម្ពស់បរិយាកាស អំណោយផលសម្រាប់កិច្ចសន្ទនាដោយសន្តិវិធី» ។

ក្រសួងមហាផ្ទៃចាត់ទុក ការរឹបអូសសព្វាវុធនៅក្នុងប៉ុស្តិ៍នគរបាល ស្ថិតក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា គឺជាសកម្មភាពឆក់ប្លន់ដែលបង្ហាញកាន់តែច្បាស់នូវការប្រើប្រាស់ ច្បាប់ព្រៃរបស់រដ្ឋាភិបាល និងយោធាមកឈ្លានពានទឹកដីកម្ពុជា ហើយភាគីថៃខ្លួនឯងត្រូវតែទទួលខុសត្រូវ ចំពោះមុខច្បាប់អន្តរជាតិ ដោយមិនអាចគេចវេសយករួចខ្លួនបានឡើយ។

ជាថ្មីម្ដងទៀត អ្នកនាំពាក្យក្រសួងមហាផ្ទៃ ទាត់ចោលទាំងស្រុងការផ្សព្វផ្សាយព័ត៌មានតាមប្រព័ន្ធ ផ្សព្វ​​ផ្សាយ​មួយចំនួនរបស់ប្រទេសថៃ និងជំរុញឱ្យភាគីថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ហើយងាកមកអនុវត្តតាម ខ្លឹមសារនៃសេចក្តីប្រកាសរួមរបស់កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) រវាង ព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ សំដៅស្វែងរកដំណោះស្រាយដោយសន្តិវិធី ឈរលើស្មារតី បង្កើនជំនឿទុកចិត្ត ភាពស្មោះត្រង់ សុទ្ធចិត្ត យុត្តិធម៌ និងគោរពគ្នាទៅវិញទៅមក ៕

 

ព័ត៌មានទាក់ទង

នាយករដ្ឋមន្ត្រីកម្ពុជា៖ កម្ពុជាប្រកាន់យកការទូត និងច្បាប់អន្តរជាតិ ក្នុងការដោះស្រាយជម្លោះព្រំដែន ក្រសួងមហាផ្ទៃ បដិសេធព័ត៌មានដែលថា "ទាហានជើងទឹកថៃរឹបអូសឃ្លាំងសព្វាវុធកម្ពុជា ក្នុងអគារកាស៊ីណូថ្មដា"  គ.ស.ម.ក.អំពាវនាវយ៉ាងទទូចឱ្យសហគមន៍អន្តរជាតិចាត់វិធានការយ៉ាងម៉ឺងម៉ាត់បន្ទាន់ ដើម្បី​ ការពារអាយុជីវិត និងសេចក្តីថ្លៃថ្នូររបស់ប្រជាជនស៊ីវិលកម្ពុជា CMAC ប្រើកម្លាំងប្រមាណជិត៨០កងអនុសេនាតូច​ ​ ដាក់ពង្រាយដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋដែលត្រូវវិលត្រឡប់ទៅភូមិឋានក្រោយស្ងប់សង្គ្រាម មេសហជីព អំពាវនាវដល់អតីតពលករត្រឡប់មកពីថៃ ចូលរៀនជំនាញដេរដោយឥតគិតថ្លៃ ដើម្បីទទួលបានឱកាសការងារ និងអត្ថប្រយោជន៍ជាច្រើន យោធាថៃ បានបើកការបាញ់ប្រហារមកលើអធិបតេយ្យរបស់កម្ពុជា នៅក្នុងភូមិសាស្រ្តយោធភូមិភាគទី៥ ឥតដាច់ស្ទើរពេញមួយយប់ អ្នកនាំពាក្យក្រសួងការជាតិកម្ពុជាទាត់ចោលការចោទប្រកាន់របស់ថៃថាកម្ពុជាបើកការបាញ់ប្រហារមុនទៅលើកងទ័ពខ្លួន រដ្ឋមន្ត្រីក្រសួងការងារ ចូលរួមសន្និសីទស្តីពី « គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវសម្រាប់ វិស័យវាយនភណ្ឌ» លើកទី៧ នៅសិង្ហបុរី អង្គការ សមាគម សហជីព និងសហគមន៍នៅកម្ពុជាជាង២០០ ថ្កោលទោសចំពោះអំពើចាប់រំលោភមកលើពលករស្ត្រីកម្ពុជា ដោយកងទ័ពឈុតខ្មៅថៃ
ព័ត៌មានថ្មីៗ
អត្ថបទពេញនិយម